បាត់មុខ ១៤ឆ្នាំមកវិញនៅតែលះ! Baby V.O.X ទទួលបានការចាប់អារម្មណ៍ជាថ្មីក្រោយឡើងសម្ដែងនៅ KBS

ក្រោយពីខកខនជួបជុំគ្នាអស់ពេល ១៤ឆ្នាំ Baby V.O.X ក្រុមចម្រៀងនារីខេប៉ុបល្បីឈ្មោះកាលពីឆ្នាំ ៩០ ឡើងសម្ដែងជាថ្មីម្ដងទៀតនៅលើវេទិកា 2024 KBS Song Festival កាលពីថ្ងៃទី២០ ខែធ្នូកន្លងទៅនេះ។

ទោះរំលងទៅច្រើនឆ្នាំហើយក្ដី ដែលក្រុមច្រៀងខេប៉ុបជំនាន់ទី១ មួយនេះមិនបានចេញចម្រៀងថ្មីជុំគ្នា តែប្រជាប្រិយភាពរបស់សមាជិកម្នាក់ៗនៅតែមានកម្រិតខ្លាំង។ ជាក់ស្ដែង វីដេអូដែលអ្នកទាំង ៥ ឡើងច្រើងបទ Get Up និង Coincidence នៅក្នុងកម្មវិធីតន្ត្រីប្រចាំឆ្នាំរបស់ស្ថានីយទូរទស្សន៍ KBS កាលពីពេលថ្មីៗនេះ ចំណាយពេលត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ​ ដើម្បីទទួលបានចំនួនអ្នកចូលទស្សនារហូតដល់ទៅ ២.២លាននាក់។

នេះជាការសម្ដែងជុំក្រុមលើកទី១ ក្នុងរយៈពេល១៤ឆ្នាំ ក្រោយពីសមាជិកម្នាក់ៗបានបំបែកផ្លូវគ្នាទៅបំពេញការងារររៀងៗខ្លួនក្នុងគ្រាកន្លងមក ដោយក្រុមចម្រៀងនារី Baby V.O.X បានរៀបរាប់ថា​ វាមិនមែនជារឿងងាយស្រួលនោះទេសម្រាប់ពួកនាងក្នុងការត្រឡប់មកចាប់មេក្រូច្រៀងរាំម្ដងទៀត ក្រោយពីសម្រាកអស់ពេលជាយូរឆ្នាំ។

ជាក់ស្ដែង Yoon Eun Hye បានលើកឡើងពីការហាត់សមសម្រាប់ការឡើងឆាកលើកនេះថា៖​ “យើងបានចំណាយពេលហ្វឹកហាត់ជុំគ្នានៅពេលយប់រហូតដល់ទៅ២សប្ដាហ៍ ហើយខ្ញុំគិតថា ខ្ញុំនឹងត្រូវនឹកមិត្តរួមក្រុមម្ដងទៀតហើយបន្ទាប់ពីការសម្ដែងនេះចប់”។

ទន្ទឹ​មគ្នានេះ សមាជិកម្នាក់ទៀត Kan Mi Youn បានថ្លែងអំណរគុណថា៖ “អរគុណ KBS Song Festival ដែលអនុញ្ញាត្តឱ្យយើងមានពេលវេលាល្អៗជុំគ្នាម្ដងទៀត មិនថាសើច យំ និងការហាត់សមរួមគ្នានោះទេ”។

សូមរំឭកផងដែរថា Baby V.O.X បានចាប់ផ្ដើមអាជីពការងាររបស់ខ្លួនកាលពីឆ្នាំ ១៩៩៧​ និងជាក្រុមចម្រៀងនារីដំបូងៗដែលបាននាំយកភាពល្បីល្បាញពីអ្នកស្ដាប់អន្តរជាតិជាច្រើនរូបចូលមកក្នុងវិស័យតន្រ្តីរបស់កូរ៉េខាងត្បូង ជាពិសេសគឺអ្នកគាំទ្រមកពីប្រទេសចិនតែម្ដង។

រយៈពេលជិត ១០ឆ្នាំក្នុងវិស័យខេប៉ុប Baby V.O.X បានចេញអាល់ប៊ុមសរុបចំនួន ៧ ជាមួយនឹងបទល្បីៗជាច្រើន ដូចជា Shee, Killer និងបទ Missing You មុននឹងអ្នកទាំង ៥សម្រេចចិត្តបញ្ឈប់សកម្មភាពក្រុមនៅក្នុងឆ្នាំ ២០០៦៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​



Leave a Reply

Your email address will not be published.Required fields are marked *