រ៉េននី ដារ៉ា ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងកម្មវិធី All Star Influencer Award 2025 នៅម៉ាឡេស៊ី

អ្នក​ផលិត​មាតិកា​រូប​សង្ហា រ៉េននី ដារ៉ា យកបាន​ចំណាត់​ថ្នាក់​លេខ៣ ក្នុង​កម្មវិធី All Star Influencer Award 2025 ក្នុង​ចំណោម Influencer ល្បី​ៗ​ប្រមាណ​ជា ១២០ នាក់​ដែល​មក​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​គ្នា​ក្នុង​តំបន់អាស៊ី។

មហាជន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ប្រាកដ​ជា​បាន​ស្គាល់​បុរស​សង្ហា​ដែល​តែង​ផលិត​មាតិកា​ដើរ​កម្សាន្ត​នៅ​តាម​តំបន់​ទេសចរណ៍​និង​កន្លែង​ស្អាត​នៅ​កម្ពុជា លោក រ៉េននី ដារ៉ា ។ ថ្មីៗនេះ​កំលោះ​សង្ហា​ភ្នែក​ធំៗ​រូប​នេះ​បាន​នាំ​យក​ជោគជ័យ​ដ៏​ក្រាស់ក្រែល​មួយ​សម្រាប់​កម្ពុជា​ក្នុង​នាម​ជា​អ្នក​ផលិត​មាតិកា​មួយ​រូប​នៅ​ក្នុង​ស្រុក ដោយ​រូប​លោក​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ៣ នៅ​ក្នុង​កម្មវិធី All Star Influencer Award 2025 ដែល​រៀប​ចំ​ធ្វើ​នៅ​ឯ​ទី​ក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ។

កម្មវិធី​ប្រចាំ​ឆ្នាំ​មួយ​នេះ​មាន Influencer ល្បី​ៗ​ជា​ច្រើន​រូប​មក​ពី​បណ្ដា​ប្រទេស​ក្នុង​អាស៊ី ប្រមាណ​ជា ១២០ នាក់ ​ក្នុង ១៩ ប្រទេស​ផ្សេង​ៗ​គ្នា។ លទ្ធផល​ដែល​សឹង​តែ​មិន​គួរ​ឱ្យ​ជឿ​មួយ​នេះ​បាន​ធ្វើ​ឱ្យ​បុរស​សង្ហា រ៉េននី ដារ៉ា បង្ហើប​ពាក្យ​ប៉ុន្មាន​ម៉ាត់​ជាមួយ​ក្ដី​រំភើប​ចិត្ត​ថា ៖ «ទី​បំផុត Influencer ស្រុក​ខ្មែរ​ធ្វើ​បាន​ហើយ កម្ពុជាបាន​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ ៣ លើឆាកអន្តរជាតិ»។ សម្រាប់​ជយលាភី​នេះដែរ អ្នកគាំទ្រនិង​អ្នក​ដែល​និយម​តាម​ដាន​ទស្សនា​វីដេអូ​របស់អ្នកផលិតមាតិការូបនេះ​​បាន​ចូល​ខមិន​អបអរសាទរ​ដល់​រូប​លោកព្រោងព្រាតពេញបណ្ដាញសង្គម។

គួរ​បញ្ជាក់​ថា កម្មវិធី All Star Influencer Award 2025 គឺជា​ការ​ប្រមូល​ផ្ដុំ Influencer ក្នុង​តំបន់​អាស៊ី ដែល​មាន​សុទ្ធ​តែ​អ្នក​ផលិត​មាតិកា​ល្បីៗ មាន​ចំនួន​អ្នក​តាម​ដាន​ក្នុង​បណ្ដាញ​សង្គម​សុទ្ធ​តែ​រាប់​លាន​នាក់។ យ៉ាង​ណា​មិញ រ៉េននី ដារ៉ា ជា Influencer ក្នុង​ប្រទេស​កម្ពុជា​ដែល​អាច​ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​ពេល​នេះ ហើយសម្រាប់ចំណាត់ថ្នាក់ជយលាភីរបស់លោកគឺទទួលបានទឹកប្រាក់ចំនួន ៣ពាន់​ដុល្លា រួមជាមួយ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ប្រទេស​ឌូបៃផងដែរ៕

រូបភាព ៖ Rainniedara



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល

ថ្មីៗនេះមានករណីសិក្សាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងលើស្រ្តីវ័យ ៥៦ ឆ្នាំម្នាក់រហ្សសនាម Luo Fang រស់នៅតំបន់ Guangxi ក្រោយគាត់មានអាការៈវៀចមុខ និងខ្សោយដៃជើងអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវនេះត្រូវគេរំឭកបកទៅកាលពីឆ្នាំ ២០១៩ វិញបន្ទាប់ពីគាត់បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើន ក្រោយមកត្រូវបានគ្រូពេទ្យប្រាប់ថាមានឆ្លងមេរោគព្រូន Spirometra ដោយព្រូននោះបានរស់នៅលាក់ខ្លួនក្នុងខួរក្បាលរបស់គាត់អស់រយៈពេល ៧ ឆ្នាំមកហើយ។ ដោយសារតែទីតាំងមេរោគស្ថិតនៅក្នុងតំបន់មុខងារសំខាន់នៃខួរក្បាលដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់គាត់ក៏បានសម្រេចចិត្តជ្រើសរើសវិធីព្យាបាលតាមបែបបុរាណដោយមិនវះកាត់នាពេលនោះ។ យ៉ាងណាមិញអាការជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយស្តែងចេញរោគសញ្ញាច្បាស់ៗនៅរដូវក្តៅ។ នៅដំណាក់កាលក្រោយៗ

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ៖ ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈ ល្ខោននិយាយ ត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា



Leave a Reply

Your email address will not be published.Required fields are marked *