ជីវិតគូរវាង Shawn Dou និងកូនស្រីម្ចាស់កាស៊ីណូនៅម៉ាកាវ Laurinda Ho ឈានដល់ការប្ដឹងលែងលះ?

តារាសម្ដែងចិន​ Shawn Dou និងប្រពន្ធ Laurinda Ho បានដាក់ពាក្យលែងលះគ្នា ក្រោមហេតុផលគ្រួសារមិនទទួលស្គាល់ បញ្ហាហិរញ្ញវត្ថុ និងភាពតានតឹងក្រោយចំណងអាពាហ៍ពិពាហ៍។

នៅថ្ងៃទី១៩ ខែតុលានេះ ការស្វែងរក “ Shawn Dou – Laurinda Ho Divorce” កំពុងតែទទួលបានការចាប់អារម្មណ៍នៅលើកម្មវិធី Weibo ក្រោយពីសេដ្ឋីនីហុងកុងល្បីឈ្មោះ Chen Lan បានទម្លាយថា អ្នកទាំងពីរបានដាក់ពាក្យលែងលះគ្នាហើយ។

មហាសេដ្ឋីក្នុងពិភពសិល្បៈរូបនេះបានរៀបរាប់ថា Shawn Dou និង Laurinda Ho ដែលជាកូនស្រីរបស់មហាសេដ្ឋីកាស៊ីណូនៅម៉ាកាវបានដាក់ពាក្យលែងលះគ្នាហើយ និងកំពុងតែរង់ចាំការសម្រេចពីតុលាការ ខណៈទំនាក់ទំនងអ្នកទាំងពីរកាន់តែយ៉ាប់យ៉ឺនជាងមុន។

លោកស្រី Chen Lan ​​​​​​​​​​​​​​​​​​​​​​អះអាងថា ឫសគល់នៃការបែកបាក់គ្នានេះ គឺដោយសារតែបញ្ហាវណ្ណៈ។ លោកស្រីប្រាប់ថា គ្រួសាររបស់ខាងស្រីបានមើលងាយទៅតារាប្រុស ព្រោះតែលោកមានប្រវត្តិ​​ជាកូនអ្នកក្រម្នាក់។ លើសពីនេះទៀត ម្តាយរបស់ Laurinda បានរារាំងកូនស្រីមិនឱ្យផ្ទេរទ្រព្យសម្បត្តិទៅឱ្យ Shawn Dou ឡើយ ដោយបដិសេធមិនអនុញ្ញាតឱ្យមានការដាក់ឈ្មោះជាម្ចាស់កម្មសិទ្ធិរួមគ្នា និងរារាំងកូនប្រសាប្រុសមិនឱ្យមានចំណែករួម ឬសកម្មភាពណាមួយជាមួយនឹងគ្រួសារខ្លួននោះទេ។​

តារាប្រុសវ័យ ៣៦ឆ្នាំបានលាតត្រដាងនៅក្នុងឯកសារលែងលះថា គ្រួសារត្រកូល Ho បានគ្រប់គ្រងជីវិតលោករហូតមក ដោយដាក់សម្ពាធឱ្យលោកបោះបង់អាជីពសម្ដែង និងមើលងាយមិនឱ្យតម្លៃលោកជាសមាជិកគ្រួសារនោះទេ។  

លោកស្រី Chen Lan បានប្រាប់ទៀតថា បច្ចុប្បន្ននេះ Shawn Dou កំពុងតែជួបនឹងវិបត្តិហិរញ្ញវត្ថុ និងបញ្ហាផ្លូវចិត្ត ខណៈពេលដែលការព្យាយាមចូលទៅប្រឡូកក្នុងវិស័យសិល្បៈវិញ លោកក៏មិនងាយនឹងទទួលបានប្រជាប្រិយភាពដូចគ្រាដើមឡើយ។

សារព័ត៌មាន Kbizoom បានរាយការណ៍ថា ២ឆ្នាំកន្លងមកនេះ ជីវិតគូរបស់អ្នកទាំងពីរបានជួបនឹងបញ្ហាជាបន្តបន្ទាប់។ ដ្បិត Laurinda Ho ធ្លាប់ចេញមកប្រកែកនឹងរឿងនេះទៅហើយក្ដី តែអ្នកគាំទ្រនៅតែអាចសង្កេតឃើញពីគម្លាតរវាងអ្នកទាំងពីរ។

ជាក់ស្ដែងបន្ទាប់ពីរៀបការរួច នៅក្នុងឆ្នាំ ២០២៣ Laurinda បានត្រឡប់ទៅរស់នៅឯទីក្រុងហុងកុងជាមួយម្ដាយវិញ ស្របពេលដែល Shawn Dou បន្តរស់នៅឯចិនដីគោក។ បន្ថែមពីនេះ តួប្រុសក្នុងរឿង “Princess Agents” រូបនេះក៏តែងតែអវត្តមាននៅក្នុងកម្មវិធីនានារបស់គ្រួសារត្រកូល Ho ដូចជាការចូលរួមក្នុងខួបកំណើតរបស់ម្ដាយក្មេកជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *