នៅតែមិនស្ងប់ចិត្ត អ្នកគាំទ្រ Yu Menglong នាំគ្នាដាក់ញត្តិស្វែងរកយុត្តិធម៌

នៅព្រឹកថ្ងៃទី២០ ខែតុលានេះ អ្នកគាំទ្ររបស់ Yu Menglong នៅតែបន្តស្វែងរកការពិតពីក្រោយមរណភាពភាពរបស់តារាប្រុសរូបនេះ ខណៈអ្នកគាំទ្រជាង ៥៣៥​ ០០០ នាក់បានចូលរួមដាក់ញត្តិចង់បានយុត្តិធម៌ឱ្យអាយដលរបស់ខ្លួន។

សាវតានៃការដាក់ញត្តិនេះ បានកើតឡើងក្រោយពី Yu Menglong បានអញ្ជើញមិត្តភក្តិប្រមាណ ១០នាក់ឱ្យមកទទួលទានអាហារពេលល្ងាចជុំគ្នា មុននឹងតារាប្រុសវ័យ ៣៧ឆ្នាំបានស្លាប់បាត់បង់ជីវិតដោយធ្លាក់ពីលើអាគារមួយកន្លែងក្នុងទីក្រុងប៉េកាំង។ ប៉ុន្មានថ្ងៃបន្ទាប់ពីកើតហេតុ ប៉ូលិសបានប្រកាលលទ្ធផលកោសល្យវិច័យថា តារាប្រុសបានស្លាប់ដោយសារតែធ្លាក់ពីលើអាគារពិតមែន មិនមានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអ្វីបន្ថែមទេ។​​

ទោះបីជាមានការបកស្រាយពីប៉ូលិស បន្ថែមដោយការបញ្ជាក់ពីម្ដាយរបស់តារាប្រុសរូបនេះទៅហើយក្ដី តែអ្នកគាំទ្រនៅតែមិនជឿជាក់លើលទ្ធផលនៃការស៊ើបអង្កេតនេះ ដោយក្រោយមកក៏មានខ្សែអាត់សំឡេង និងវីដេអូជាច្រើន ដែលអ្នកគាំទ្រជឿជាក់ថាជា “ភស្តុតាង” បានផ្សព្វផ្សាយជាបន្តបន្ទាប់។

ដោយមានហេតុបែបនេះ អ្នកគាំទ្រនៅតែបន្តសង្ស័យថា ការស្លាប់នេះគឺជាអំពើឃាតកម្ម និងដាក់ការសង្ស័យទៅកាន់មិត្តភក្ដិដែលបានចូលរួមទទួលទានអាហារពេលល្ងាចនៅថ្ងៃនោះ។ បន្ថែមពីនេះ អ្នកគាំទ្រក៏បានសង្ស័យទៅលើទីភ្នាក់ងាររបស់ Yu Menglong ផងដែរ ដោយអះអាងថា នេះគឺជាតារាវ័យក្មេងរូបទី ៩ហើយ ដែលបានបាត់បង់ជីវិតក្នុងសោកនាដកម្ម ឬបាត់ខ្លួនយ៉ាងអាថ៌កំបាំង គិតចាប់តាំងពីឆ្នាំ ២០១១ មក។

ការសង្ស័យខាងលើនេះ បាននាំអ្នកគាំទ្រពីជុំវិញពិភពលោកឱ្យមកប្រមូលផ្ដុំគ្នានៅលើវេទិកាតស៊ូមតិ AVAAZ ដើម្បីបើកយុទ្ធនាការណ៍ “Seeking justice for Yu Menglong” ។ គិតត្រឹមព្រឹកថ្ងៃទី២០ ខែតុលា យុទ្ធនាការណ៍ស្វែងរកយុត្តិធម៌នេះមានអ្នកចូលរួមសរុបចំនួន ៥៣៥ ០៣៦នាក់ហើយ។

សេចក្ដីអធិប្បាយអំពីការដាក់ញត្តិនេះបានអះអាងថា ការស្លាប់របស់ Yu Menglong មិនមែនជាឧបទ្ទវហេតុនោះ​ទេ។ ផ្អែកទៅលើ ខ្សែអាត់សំឡេង និងវីដេអូ ដែលអ្នកគាំទ្រជឿជាក់ថាជា “ភស្តុតាង” ទាំងនោះ តារាប្រុសត្រូវបានគេវាយដំ បង្ខំឲ្យផឹកស្រា និងបង្ខំឲ្យប្រើប្រាស់ថ្នាំញៀន មុនពេលដែលលោកត្រូវបានគេសម្លាប់យ៉ាងព្រៃផ្សៃដោយចេតនា។

សេចក្ដីអធិប្បាយបានឱ្យដឹងបន្ថែមថា បើសិនជាការស៊ើបអង្កេតពិតជារកឃើញថា ហេតុការណ៍នេះមានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មមែន ពួកគេចង់ឱ្យមានការដាក់ទោសទៅលើជនល្មើស  និងចង់ឱ្យអាជ្ញាធរពាក់ព័ន្ធចេញមកសុំទោសជាសាធារណៈ។ អ្នកគាំទ្រក៏បានអំពាវនាវឱ្យអាជ្ញាធរ ផ្ដល់ការគាំទ្រផ្នែកច្បាប់ និងផ្លូវចិត្តដល់ក្រុមគ្រួសារសពផងដែរ។

លើសពីការដាក់ញត្តិខាងលើ អ្នកគាំទ្រជាច្រើនរូបទៀត ក៏បានប្រើប្រាស់វិធីសាស្រ្តផ្សេងៗគ្នាក្នុងការស្វែងរកយុត្តិធម៌ឱ្យ Yu Menglong​។ ជាក់ស្ដែង អ្នកគាំទ្រនៅតែបន្តប្រើប្រាស់ Hashtag “#JusticeForYuMenglong” នៅលើកម្មវិធី Weibo, X, TikTok និង Instagram ខណៈអ្នកខ្លះបានចាក់បញ្ចាំងរូបភាពរបស់លោកនៅលើផ្ទាំង LED ជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *