Ruby Lin សារភាពប្រញាប់រៀបការជាមួយ Wallace Huo ដោយសារមានផ្ទៃពោះ តែការបាន៦ខែ ជីវិតគូចាប់ផ្ដើមមានបញ្ហា

តារាសម្តែងតៃវ៉ាន់ Ruby Lin បានធ្វើការបើកចំហយ៉ាងកម្រអំពីជីវិតអាពាហ៍ពិពាហ៍របស់នាងជាមួយស្វាមីគឺតារាសម្ដែង Wallace Huo ក្នុងបទសម្ភាសន៍តាមទូរទស្សន៍នាពេលថ្មីៗនេះ ដោយបានសារភាពថានាង “ប្រញាប់រៀបការ” ដោយសារតែមានផ្ទៃពោះ។

យោងតាម ​​163 Entertainment ការលាតត្រដាងរបស់ Ruby Lin បានទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយព្រោះនេះជាម្ដងក្នុងចំណោមពីរបីដងប៉ុណ្ណោះដែលតារាស្រីរូបនេះបាននិយាយដោយបើកចំហអំពីជីវិតឯកជនរបស់ខ្លួន។ Ruby Lin បានសារភាពថា “មែនហើយ នៅពេលនោះ ខ្ញុំត្រូវរៀបការឆាប់ៗ ព្រោះខ្ញុំមានផ្ទៃពោះ” និងបន្ថែមថា ត្រឹមតែប្រាំមួយខែបន្ទាប់ពីរៀបការ ពួកគេទាំងពីរបានចាប់ផ្តើមរស់នៅបែកគ្នា។

មូលហេតុគឺដោយសារពេលនោះ Wallace Huo កំពុងមមាញឹកថតរឿងភាគល្បី Ruyi’s Royal Love in Palace ដោយត្រូវចំណាយពេលច្រើនថ្ងៃលើការថត ហើយកម្រនឹងត្រលប់មកផ្ទះវិញណាស់។ Ruby Lin បាននិយាយបែបលេងសើចថា៖ “ខ្ញុំក៏ជាតារាសម្តែងដែរ ដូច្នេះខ្ញុំយល់ពីតម្រូវការនៃការថតរឿង។ ដំបូងឡើយ ខ្ញុំមិនប្រកាន់ទេ ខ្ញុំថែមទាំងមានអារម្មណ៍ថាសប្បាយចិត្តដែលខ្ញុំអាចញ៉ាំអាហារដោយសេរីដោយគ្មានអ្នកណាមើល។ ប៉ុន្តែក្រោយមក ខ្ញុំបានដឹងថា ការមិនបានជួបគ្នាយូរបានបង្កើតគម្លាតឆ្ងាយរវាងពួកយើង។ ខ្ញុំស្ទើរតែធ្លាក់ក្នុងភាពបាក់ទឹកចិត្ត ដោយសារតែភាពឯកានោះ។”

តារា​ស្រីវ័យ ៤៩ឆ្នាំ​រូប​នេះ​​និយាយ​ថា នាងត្រេកអរនិងអរគុណ​ដែល​ទីបំផុត​ស្វាមី​របស់​នាង​ទទួល​ស្គាល់​បញ្ហា​នេះ ហើយ​បាន​ប្រឹងប្រែង​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ឡើង​វិញ​។ នាងបានចែករំលែកថា៖ “ឥឡូវនេះ មិនថាគាត់រវល់យ៉ាងណាក៏ដោយ គាត់នឹងព្យាយាមចំណាយពេល ៣ ឬ ៤ ថ្ងៃនៅផ្ទះរៀងរាល់ ១០ ថ្ងៃម្តង។

យ៉ាងណាក៏ដោយ Ruby Lin បានសារភាពថាការបែកគ្នាយូរ និងការយល់ច្រលំតូចៗបានប្រមូលផ្តុំច្រើនឡើងៗតាមពេលវេលា ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ទំនាក់ទំនងរបស់ពួកគេ។

តួឯកស្រីរឿង “ល្បិចកលស្រីស្អាត” និយាយថា៖ “ខ្ញុំមិនមានបទពិសោធន៍ស្នេហាច្រើនទេ ដូច្នេះខ្ញុំពិតជាមិនដឹងពីរបៀបដោះស្រាយវាទេ។ ហេតុផលមួយដែលខ្ញុំចូលរួមកម្មវិធីនេះគឺដើម្បីរៀនពីរបៀបដែលអ្នកដទៃប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះ ដែលប្រហែលជាអាចស្វែងរកចម្លើយសម្រាប់ខ្លួនខ្ញុំ” ។

គួររំឭកថា Ruby Lin និង Wallace Huo បានបើកចំហទំនាក់ទំនងសាធារណៈជាលើកដំបូង ក្នុងខែឧសភា ឆ្នាំ ២០១៦ ហើយក៏បានរៀបការរយៈពេលពីរខែបន្ទាប់នៅក្នុងពិធីមង្គលការដ៏ប្រណីតនៅកោះបាលី។ កូនស្រីរបស់ពួកគេ Amelia កើតនៅឆ្នាំបន្ទាប់។

ចាប់តាំងពីពេលនោះមក Wallace Huo បានបោះជំហានថយក្រោយបន្តិចម្តងៗពីការសម្ដែង ដើម្បីផ្តោតលើជីវិតគ្រួសារ ខណៈដែល Ruby Lin បានប្តូរទៅធ្វើការងារផលិត និងទទួលបានការសរសើរច្រើនពីការងារក្រោយឆាករបស់នាង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត



Leave a Reply

Your email address will not be published.Required fields are marked *