ព្រះនាង ជេនណា ថតរូប និងជជែកលេងជាមួយសិស្សជប៉ុន ដែលមកទស្សនាប្រាសាទអង្គរវត្ត

ភ្ញៀវ​បរទេស​​ដែល​ជា​​សិស្ស​មកពីប្រទេសជប៉ុនច្រើននាក់​​​សម្ដែង​ក្ដី​រំភើប​ និង​រីករាយ​នៅ​ពេល​ដែល​ពួក​គេ​បាន​ជួប​ និង​ជជែក​លេង​ ថែម​ទាំង​បានថត​រូប​ជាមួយ​ព្រះនាង​ នរោត្តម ​ជេន​ណា ​នៅក្នុង​ប្រាសាទ​​អង្គរវត្ត​ ខេត្តសៀមរាប ។​

នា​ពេល​ថ្មី​ៗ​នេះ​សិស្ស​វិទ្យាល័យជប៉ុន​មួយ​ក្រុម ​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​​​ប្រាសាទ​អង្គរវត្ត​គាប់​ជួន​​ក៏​បាន​ចួប​​​ព្រះ​នាង ​នរោត្តម ​ជេន​ណា​។​ សិស្ស​​ជប៉ុន​ទាំង​នោះ​បាន​ជជែក​លេង​ជាមួយ​ទ្រង់​យ៉ាង​រីករាយ​​ ថែម​ទាំង​បាន​ការ​ប្រោស​ប្រទាន​ថត​រូប​ជាមួយ​ព្រះនាង​តូច​ផង​ដែរ​។​

​ព្រះនាង នរោត្តម​ ជេនណា បាន​បង្ហាញ​ស្នាម​ញញឹមលើផ្ទៃមុខ​ដោយ​គ្មាន​ការ​ធុញទ្រាន់​ និង​​រួសរាយ​រាក់​ទាក់ ​​រួម​ជាមួយ​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​​ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ទៅ​កាន់​ភ្ញៀវ​បរទេស​ដែល​ជា​កូនសិស្ស​ទាំងនោះក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ពួកគេ​។ កូន​សិស្ស​ទាំង​នោះ​ត្រូវ​បាន​​ Tour Guide រៀប​រាប់​ប្រាប់​ពី​ព្រះនាង​ ជេន​ណា ​ធ្វើ​ឱ្យ​ពួក​មាន​ការ​ភ្ញាក់​ផ្អើល ​ថែម​ទាំង​រីករាយ​ដែល​បាន​ជួប​ទ្រង់​ដោយ​ផ្ទាល់​បែប​នេះ​ ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​កូន​សិស្ស​ជប៉ុន​ទាំង​នោះ​កាន់​តែ​រីករាយ​ និង​កក់ក្ដៅ ​គឺ​ស្នាម​ញញឹម​​ យ៉ាង​ទន់ភ្លន់​ និង​មិន​ប្រកាន់​ខ្លួន​ពី​សំណាក់​ព្រះនាង​ ជេន​ណា​ ចំពោះ​ពួក​គេ​តែ​ម្ដង​។

គួរ​ឱ្យ​ដឹង​ដែរ​ថា​ សកម្មភាព​ព្រះនាង​​​​ ជេន​ណា ​​ជជែក និងថតរូបជាមួយ​កូនសិស្ស​ជប៉ុន​​កំពុង​ត្រូវ​បាន​មហាជន​កោតសរសើរ​ពី​ភាព​រួស​រាយ​រាក់ទាក់​ មិន​ឆ្មើង​ឆ្មៃ​របស់​ទ្រង់​ទៅ​កាន់​​​បណ្ដា​អ្នក​គាំទ្រ​ ក៏​ដូច​ជា​អ្នក​ដែល​បាន​ជួប​ទ្រង់​ដោយ​ផ្ទាល់ ​មិន​ថា​នៅ​ខាង​ក្រៅ ​ឬ​ក្នុង​កម្មវិធី​មួយ​ចំនួន​ដែល​មាន​វត្តមាន​ទ្រង់​ចូល​រួម​៕

វីដេអូបន្ថែម ៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ