កាសែតបារាំង Le Parisien ចុះផ្សាយអត្ថបទពី វណ្ណដា ហើយសរសើរចំៗថា តារារូប​នេះល្បីខ្លាំងនៅអាស៊ីអាគ្នេយ៍

ការ​ឡើង​សម្ដែង​បិទ​កម្មវិធី​អូឡាំពិក​រដូវក្ដៅ​ឆ្នាំ ២០២៤ របស់​កំពូល​តារា​រ៉េប​​​​ខ្មែរ បាន​ធ្វើឲ្យ​កាសែត ឬវិបសាយ​បារាំង​​ចុះផ្សាយ​ពី​លោក​ច្រើន។ ក្រៅ​ពី​នាំ​មោទនភាព និង​ជា​មុខមាត់​ដល់​ប្រទេស​ជាតិ​ហើយ​តារា​ប្រុស​វ័យ ២៧ ឆ្នាំ ក៏​បាន​ទាក់ទាញ​អ្នក​ចូលរួម​ទស្សនា​ផ្ទាល់​នៅ​ទី​នោះ ឲ្យ​លោត​រាំ​តាម​ចង្វាក់​ភ្លេង​នៃ​បទ « Time To Rise»។ មោទកភាព​សិល្បករ​កម្ពុជា ដោយ​បង្ហាញ​វត្តមាន​ព្រឹត្តិការណ៍​កីឡា​ធំ​បំផុត​លើ​ពិភពលោក វណ្ណដា បាន​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ក្នុង​នាម​ជា​សិល្បករ​ខ្មែរ​វ័យ​ក្មេង និង​ដំបូង​គេ​បង្អស់​បាន​ឡើង​ច្រៀង​ក្នុង​ពិធី​បិទ​កីឡា​អូឡាំពិក​រដូវ​ក្ដៅ​ឆ្នាំ ២០២៤ ទីក្រុង​ប៉ារីស​ប្រទេសបារាំង។

កាសែត​បារាំង​មួយ​ឈ្មោះ Le Parisien បាន​ចេញ​ផ្សាយ​ពី​អត្ថបទ វណ្ណដា និង​ចោទ​សួរ​ថា តើ វណ្ណដា ជានរណា? នៅ​ក្នុង​អត្ថបទ​ដ៏​វែងអន្លាយ​ដែល​បរិយាយ​ពី​តារា​ប្រុស​ដែល​មាន​ដើម​កំណើត​មកពី​ខេត្ត​ព្រះសីហនុ រូប​នេះ​បាន​សរសើរ​ថា វណ្ណដា ល្បី​ខ្លាំង​នៅ​អាស៊ីអាគ្នេយ៍ ដោយ​មាន Subscriber ជាង ៤ លាន​នាក់​នៅ​លើ​យូធូប។ Vannda គឺជា​តារា​ចម្រៀង​រ៉េប​ជនជាតិខ្មែរ​អាយុ ២៧ ឆ្នាំ ដែល​បទ​ចម្រៀង​របស់​គាត់​តែង​ដាក់​បញ្ចូល​លាយ​ភាសា​អង់គ្លេស និង​ខ្មែរ នៅ​ក្នុង​អត្ថបទ​ចម្រៀង​របស់​គាត់ ហើយ​កាលពី​ ថ្ងៃ​អាទិត្យ​នេះ​គាត់​បាន​សម្ដែង​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​អូឡាំពិក។

កាសែត​បារាំង​មួយ​នោះ បាន​បន្ត​ទៀត​ថា នៅ​ពេល​ដែល​តារា​ចម្រៀង​រ៉េប​កម្ពុជា វណ្ណដា បង្ហាញ​មុខ​រយៈពេល​ខ្លី​នៅ​លើ​ឆាក​ថ្ងៃ​អាទិត្យ​នេះ ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​អូឡាំពិក បាន​យ៉ាង​រលូន។ ប្រជាជន​បារាំង​ភាគ​ច្រើន​មិន​ដែល​ឮ​ពី​សិល្បករ​នោះ​ទេ។ វណ្ណដា មាន​ដើម​កំណើត​មក​ពី​ប្រទេស​កម្ពុជា តារា​រ៉េប​វ័យ ២៧ ឆ្នាំ​រូប​នេះ ច្រៀង​ជា​ពីរ​ភាសា គឺ​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ។

ក្នុង​អត្ថបទ​របស់ Le Parisien បាន​បន្ត​រៀបរាប់​ទៀត​ថា កាលពី​រដូវ​ក្ដៅ​នេះ ក្នុង​ខែ​មិថុនា គាត់​គឺ​ជា​សិល្បករ​ខ្មែរ​ដំបូង​គេ​ដែល​បាន​មក​មហោស្រព​តន្ត្រី​នៅ​សហរដ្ឋអាមេរិក Sabaidee Fest។ សិល្បករ​រូបនេះ​បាន​ចាប់​ផ្ដើម​និពន្ធ​បទ​ចម្រៀង​ក្នុង​ឆ្នាំ ២០០៩។ កេរ្តិ៍ឈ្មោះ​របស់​គាត់​បាន​ចាប់ផ្ដើម​កើន​ឡើង​នៅ​ពាក់​កណ្ដាល​ដល់​ចុង​ទសវត្សរ៍​ឆ្នាំ ២០១០។

Le Parisien ថា វណ្ណដា ជា​និមិត្ត​រូប​នៃ​វប្បធម៌​ខ្មែរ


ការ​ចាប់ផ្តើម​នៃ​ទសវត្សរ៍​ឆ្នាំ ២០២០ វណ្ណដា ឈាន​ទៅ​រក​ទិដ្ឋភាព​មួយ​ផ្សេង​ទៀត។ កាល​ពី ៣ ឆ្នាំ​មុន វណ្ណដា បាន​ចេញផ្សាយ​បទ «Time to Rise» ដែល​មាន​អ្នក​ចូល​មើល ១២៣ លាន​ដង​នៅ​លើ YouTube។ មក​ដល់​ពេល​នេះ លោក​ជា​បទ​ចម្រៀង​ខ្មែរ​តែ​មួយ​គត់​ដែល​មាន​អ្នក​ចូល​មើល​ដល់​ទៅ ១០០ លាន​ដង​នៅ​លើ​វេទិកា​មួយ​នោះ។ នៅ​ក្នុង​វីដេអូ​ចម្រៀង «Time to Rise» តារា​ចម្រៀង​រូប​នេះ​បាន​រួម​បញ្ចូល​គ្នា​នូវ​តន្ត្រី​បុរាណ និង​រ៉េប​បែប​ទំនើប អម​ដោយ​ឧបករណ៍​បុរាណ​ខ្មែរ​ដូចជា ចាប៉ី ដែល​ជា​ឧបករណ៍​ខ្សែ​ពីរ ដែល​ឆ្លាក់​ចេញ​ពី​ឈើ។

ភាព​ចម្រុះ​នៃ​ប្រភេទ​តន្រ្តី​នេះ គឺជា​ចំណុច​សំខាន់​នៃ​ការងារ​របស់ វណ្ណដា។ គំនិត​នេះ​គឺ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ដល់​យុវជន​អំពី​បេតិកភណ្ឌ​វប្បធម៌​របស់​ប្រទេស​កម្ពុជា ខណៈ​ដែល ៧០% នៃ​ប្រជាជន​របស់​ប្រទេស​នេះ​មាន​អាយុ​ក្រោម ៣០ ឆ្នាំ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍។

មិន​ត្រឹម​តែ​អត្ថបទ​សរសេរ​ពី វណ្ណដា ប៉ុណ្ណោះ​ទេ កាសែត​មួយ​នោះ ក៏​ភ្ជាប់​ជាមួយ​បទ «Time to Rise» ក្នុង​នោះ​ដែរ។ ក្រៅពី​សារព័ត៌មាន​បារាំង Le Parisien ហើយ​នោះ​ក៏​មាន​ស្ថាប័ន​ដទៃ​ទៀត​បាន​ចុះផ្សាយ​ព្រោងព្រាត​ពី​ម្ចាស់​បទ «Baby Mama» ទៀត​ផង មាន​ដូចជា 20minutes,Yahoo និង​មាន​ស្ថាប័ន ក៏​ដូចជា​វិបសាយ​បារាំង​ជាច្រើន សុទ្ធតែ​បាន​លើក​សរសើរ​ពី​វត្តមាន វណ្ណដា ក្នុង​កម្មវិធី​ដ៏​អស្ចារ្យ​នោះ៕

ការចុះផ្សាយរបស់ Le Parisien

ការចុះផ្សាយពីខាង ​Yahoo

ការ​ចុះផ្សាយពី 20minutes



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន