មិនធម្មតា! គ្រាន់តែគ្រែគេងរបស់ Jennie អាចទិញផ្ទះធំបានមួយ តម្លៃខ្ទង់សែនដុល្លារ

Jennie ជាសមាជិកក្រុមចម្រៀងខេប៉ុបដ៏ល្បីម្នាក់ គឺ BLACKPINK វត្ដមានរបស់នាងតែងជាទីចាប់អារម្មណ៍របស់មហាជនជាច្រើន ជាពិសេសឈ្មោះរបស់នាងតែងតែត្រូវបានគេលើកយកមកនិយាយពាសពេញបណ្ដាញសង្គម។ Jennie ត្រូវបានគេចាត់ទុកជាតារាចម្រៀងកូរ៉េដ៏ជោគជ័យម្នាក់ និងមានទ្រព្យសម្បត្ដិវាល់លានដុល្លារ ក្នុងដៃ និងជាម្ចាស់ក្រុមហ៊ុន Odd Atelier ទាំងវ័យក្មេង។

ជាមួយគ្នាដែរ នាងក៏ជាតារាស្រីម្នាក់ដែលចូលចិត្ដលេងស្ទីលតែងខ្លួនបែបប្រេនៗ និងមើលទៅហាយសូខ្លាំង។ ថ្មីៗ នេះ គ្រែគេងរបស់នាងក៏បានក្លាយជាប្រធានបទត្រូវគេលើកយកមកនិយាយម្ដងទៀត ដោយសារតែវាមានតម្លៃថ្លៃខ្លាំង និងអាចទិញបានផ្ទះមួយផងដែរ។ កម្មវិធី Mnet TMI News Show ដែលបង្ហាញពីការរស់នៅ របស់តារាក្នុងសិល្បៈ។ កម្មវិធីនោះ ក៏បានបង្ហាញពីការរស់នៅរបស់តារាស្រី Jennie អ្វីដែលធ្វើឲ្យគ្រប់គ្នាហាក់មានចំណាប់អារម្មណ៍នោះគឺគ្រែគេងរបស់នាងតែម្ដង។

គ្រែគេងរបស់ Jennie ត្រូវបានរាយការណ៍ថា ជាគ្រែប្រភេទ Hastens ដែលមានតម្លៃប្រមាណ ១២៥ ០០០ ដុល្លារអាមេរិក។ គ្រែគេងយីហោ Hastens ត្រូវបានរាយការណ៍ជាជម្រើសរបស់បុគ្គលល្បីៗ និង មហាសេដ្ឋីលំដាប់ពិភពលោកដូចជា CEO របស់ក្រុមហ៊ុន Apple លោក Tim Cook និង Drake ជាដើម។

មែនទែនទៅ ក្រៅពីគ្រែងគេងតម្លៃថ្លៃកប់ពពក សូម្បីតែសាឡុង ក្នុងផ្ទះរបស់នាងក៏មានតម្លៃខ្ទង់ជាង ៧ ពាន់ដុល្លារអាមេរិក និងបាសមួយឈុតដែលមានតម្លៃជាង ១​ ម៉ឺនដុល្លារអាមេរិក។ Jennie ត្រូវបានគេលើកឡើងជាតារាខេប៉ុបម្នាក់ដែលរស់ក្នុងជីវិតយ៉ាងស៊ីវិល័យ និងបែបអ្នកមានលំដាប់ខ្ពស់ម្នាក់ផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្ន Jennie ផ្ដោតលើសកម្មភាពទោលរបស់ខ្លួន ដោយនាងបានចូលរួមក្នុងកម្មវិធីប្រេនៗ ជាច្រើន និងកម្មវិធីដើរម៉ូត។ នាង និងសមាជិកក្រុម BLACKPINK នឹងត្រឡប់មកវិញ ក្នុងឆ្នាំ ២០២៥ ព្រមទាំងមានការធ្វើការប្រគំតន្ដ្រីទេសចរណ៍ថែមទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត