មិត្ដភាពមិនប្រែប្រួល! គ្រាន់តែ​ ​ឮ សំឡេង HARA សមាជិកក្រុម Kara ទប់ចិត្ដមិនបានសម្រក់ទឹកភ្នែកម្ដងហើយម្ដងទៀត

ការចាកចេញរបស់តារាស្រី Hara នៅតែជារឿងពិបាកបំភ្លេចបានសម្រាប់ក្រុមអ្នកគាំទ្រ ក៏ដូចជាសមាជិកក្រុមចម្រៀងនារីខេប៉ុបជំនាន់ទី ២ Kara។ ឈ្មោះរបស់នាងជារឿយៗ តែងត្រូវសមាជិកក្រុមលើកយកមកនិយាយ ដោយសារតែមិត្ដភាពស្អិតល្មួត ពិបាកធ្វើឲ្យពួកគេបំភ្លេចពីវត្ដមានរបស់នាង។ ទោះលែងមានវត្ដមានលើលោកក្ដី តែឈ្មោះរបស់ Hara តែងត្រូវសមាជិកនិយាយរំឮក ជាពិសេស​ការចងចាំដ៏ល្អៗ របស់នាង។

ថ្មីៗ នេះ សមាជិកក្រុម Kara គឺ Nicole និង Young Ji បានបង្ហាញមុខក្នុងកម្មវិធីរបស់តារាប្រុស Kim Jae Joong។ ក្នុងឱកាសនោះ អ្នកទាំងពីរក៏បានរំឮកដល់ សមាជិក Hara និងបានលើកឡើងថា ពួកគេតែងតែសម្រក់ទឹកភ្នែករាល់ពេលដែលនិយាយដល់រូបនាង។

អ្នកទាំងពីរបានរៀបរាប់ថា បទចម្រៀងមួយរបស់ក្រុមចម្រៀង Kara គឺ Hello បាននិពន្ធជាយូរមកហើយ ប៉ុន្ដែមិនដែលមានឱកាសបានបញ្ចេញជាសាធារណៈឡើយ។ បទចម្រៀងនេះ ក៏មានសំឡេងរបស់ Hara ដែរ ដោយសារនាងបានថតវាជាយូរមកហើយ តាំងពីមុនរូបនាងស្លាប់បាត់បង់ជីវិត។

Nicole បានលើកឡើងថា បទចម្រៀង Hello បានរួមបញ្ចូលជាមួយពាក្យពេចន៍ជាច្រើនដែលពួកយើងចង់ប្រាប់ទៅកាន់អ្នកគាំទ្រ តែគ្មានឱកាសបញ្ចេញវាជាផ្លូវការ។ ពួកយើងបានថតសំឡេងតាំងតែពីឆ្នាំ ២០១២ ដោយកាលនោះ Hara ក៏បានថតសំឡេងដូចគ្នា។ ពួកយើងបានព្យាយាមយក file ចម្រៀងនោះមកវិញ ដើម្បីបញ្ចេញវាឲ្យអ្នកគាំទ្របានស្ដាប់ ជាសំណាងល្អ បទចម្រៀងដែលបានថតសំឡេងរបស់ Hara គឺនៅមាន និងអាចយកមកប្រើប្រាស់បាន។

សមាជិកទាំងពីរ បាននិយាយរៀបរាប់បន្ថែមថា សមាជិកទាំងអស់បានយំយ៉ាងខ្លាំង នៅថ្ងៃដែលថតចម្រៀងមួយនេះសាជាថ្មី​ដោយមានរួមបញ្ចូលសំឡេងរបស់ Hara មកជាមួយ ម្នាក់ៗ យំឡើងហើមភ្នែកតែម្ដង។ ពួកយើងព្យាយាមយ៉ាងប្រយ័ត្នដើម្បីធ្វើយ៉ាងណា កុំឲ្យប៉ះពាល់ដល់សំឡេងដើមរបស់នាង។

គួរបញ្ជាក់ថា Hara បានបង្ហាញខ្លួនជាសមាជិកក្រុម Kara ក្នុងឆ្នាំ ២០០៨ នាងបានស្លាប់បាត់បង់ជីវិតដោយសារការធ្វើអត្ដឃាត ពាក់ព័ន្ធជំងឺបាក់ទឹកចិត្ដធ្ងន់ធ្ងរ។ ការស្លាប់របស់នាងបានបង្កការភ្ញាក់ផ្អើល និងធ្វើឲ្យមនុស្សជាច្រើនមានការសោកស្ដាយខ្លាំង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម