កាន់តែឡើងកូដ! តារាចម្រៀង ពេជ្រ សូលីកា ក្លាយជាទូតសុឆន្ទៈមួយ​បន្ថែម​ទៀត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

តារា​ចម្រៀង​ស្រី ​ពេជ្រ​ សូលីកា ហាក់​ឡើង​កូដ​ខ្លាំង​​មួយ​រយៈ​ចុង​ក្រោយ​ជាមួយ​ការ​ផលិត​បទ​ចម្រៀង​ថ្មី​ៗ​ដោយ​ទទួល​បាន​ការ​គាំទ្រ​ភ្លូក​ទឹក​ភ្លូក​ដី​​​ក្នុង​​​ស្រទាប់​យុវវ័យ​តែម្ដង។​ ដោយ​ឡែក ​​ថ្មី​ៗ​នេះ​អ្នក​នាង​​បាន​ក្លាយ​ទូត​សុឆន្ទៈ​តំណាង​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​ឈាន​មុខ​គេ​នៅ​កម្ពុជា​ថែម​ទៀត​ផង​។

នា​រសៀល​ ថ្ងៃ​ទី​២៥ ​ខែ​សីហា ​ឆ្នាំ​២០២៤ ​អ្នក​នាង​ ពេជ្រ សូលីកា ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ក្លាយ​ជា​ទូត​សុឆន្ទៈ​តំណាង​​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត ​សែលកាត​ Cellcard​។​​​ ម្ចាស់​បទ ​«​ថែ​ការ​ចងចាំ​» ​រូប​នេះ​បាន​បង្ហាញ​អារម្មណ៍​រីករាយ ​និង​ក្ដី​រំភើប​ដែល​បាន​ក្លាយ​ជា​ទូត​សុឆន្ទៈ​តំណាង​ផលិតផល​ដែល​ខ្លួន​​ធ្លាប់​ជា​អតិថិជន​​​ប្រើ​ប្រាស់​នា​ពេល​កន្លង​មក ​មិន​តែ​ប៉ុណ្ណោះ​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កម្មវិធី​អ្នក​នាង​ក៏​បាន​បក​ស្រាយ​ចម្រៀង​ជា​ច្រើន​បទ​ដែល​សុទ្ធ​សឹង​ជា​បទ​សំណព្វ​ចិត្ត​របស់​ហ្វេន​ៗ​អ្នក​នាង​ផ្ទាល់តែម្ដង​។

គួរ​រំឭក​​ដែរ​ថា ​ស្ទើរ​គ្រប់​បទ​ចម្រៀង​ថ្មី​ៗ​របស់​តារាចម្រៀង​ស្រី​រូប​នេះ​តែង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​​ជា​ពិសេស​ក្នុង​ស្រទាប់​យុវវ័យ​​​ដូច​ជា​បទ​ ស្នាម​បេះ​ដូង​​ , ឈឺ​នៅ​ត្រង់​នេះ ​និង​​ គ្មាន​ឱកាស​ ជា​ដើម​។​ មួយ​វិញ​ទៀត សូលីកា បើ​ទោះ​ជា​គ្មាន​ទ្រនំ​ចាំជ្រោមជ្រែង​ក៏​នៅតែ​អាច​បន្ត​ជោគជ័យ ការងារ​រវល់​ សឹង​គ្មាន​ពេល​សម្រាក។

តារា​ចម្រៀង​ដែល​មាន​ប្រជាប្រិយ​ភាព​មិន​ចេះ​រីង​ស្ងួត​រូបនេះ​ ត្រូវ​បាន​មហាជន​កោត​សរសើរ​ជា​ខ្លាំង​នូវ​ទឹកដម​សំឡេង​ ទឹក​មុខ ​​និង​កាយ​វិការ​ សុទ្ធតែ​ឆក់​បាន​បេះដូងអ្នកស្ដាប់ឱ្យលន្លង់លន្លោចទៅតាមអត្ថន័យនៃបទចម្រៀង​របស់អ្នកនាងគ្រប់ៗគ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ