ក្រោយប្រកាសរៀបការ អាជីពសិល្បៈតារាកូរ៉េ ៣ រូប ស្ទើរដួលរលំអស់គ្មានសល់

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ការប្រកាសពីចំណងស្នេហាក្នុងពិភពសិល្បៈពិតជាមិនមែនរឿងងាយស្រួលឡើយសម្រាប់តារាចម្រៀង ឬតារាសម្ដែង។ ប្រសិនបើមានសំណាងគូខ្លះក៏ទទួលបានការជូនពរ ខ្លះទៀតគ្មានសំណាងក៏ទទួលបានការរិះគន់ រហូតដល់អ្នកខ្លះប៉ះពាល់ដល់អាជីពសិល្បៈថែមទៀត។ តារាកូរ៉េ ៥ រូបនេះ ស្ទើរតែលែងមានអ្នកគាំទ្រក្រោយប្រកាសរៀបការសាងគ្រួសារ។  

១.HyunA

អាជីពសិល្បៈដែលខំសាងរាប់ឆ្នាំរបស់តារាចម្រៀងស្រីខេប៉ុប HyunA ស្ទើររលាយមួយប៉ប្រិចភ្នែកក្រោយប្រកាសសេពគប់ជាមួយតារាប្រុស Yong JunHyung។ មិនតែប៉ុណ្ណោះ រូបនាងក៏បានសម្រេចរៀបការជាមួយមិត្ដប្រុសរបស់ខ្លួន នៅខែ​ តុលា ឆ្នាំ ២០២៤ ខាងមុខ។ អ្វីដែលធ្វើឲ្យមហាជនមានការខឹងសម្បារលើរូបនាង គឺតារាប្រុស Yong JunHyung មានជាប់ពាក់ព័ន្ធជាមួយរឿងអាស្រូវជួញដូរផ្លូវភេទខ្នាតធំរបស់ក្លឹប Burning Sun។ តារាស្រី HyunA ចាប់ផ្ដើមធ្លាក់ចុះប្រជាប្រិយភាព និងគ្មានអ្នកគាំទ្រនៅពេលនាងឡើងសម្ដែងលើឆាកតន្ដ្រី។ នាងក៏បានរំសាយចោលការប្រគំតន្ដ្រីរបស់ខ្លួននៅតំបន់អាមេរិកខាងជើងផងដែរ ដោយសារតែសំបុត្រលក់នៅសល់ច្រើនពេក។

២.Hani សមាជិកក្រុម EXID  

Hani សមាជិកក្រុម EXID និងគូដណ្ដឹងលោក Yang JaeWoong ជាអ្នកជំនាញផ្នែកផ្លូវចិត្ដ បានសម្រេចចិត្ដដឹកដៃគ្នាចូលរោងមង្គលនៅខែ កញ្ញា ឆ្នាំ ២០២៤។ អ្នកទាំងពីរបានសម្រេចចិត្ដរៀបការសាងគ្រួសារក្រោយសេពគប់មើលចិត្ដថ្លើមគ្នាអស់រយៈពេល ៤ ឆ្នាំ។ ដើមឡើយ មង្គលការអ្នកទាំងពីរទទួលបានការជូនពរពីមហាជនជាច្រើន ប៉ុន្ដែក្រោយមកគូដណ្ដឹងរបស់នាងក៏ត្រូវបានគេរិះគន់យ៉ាងខ្លាំង។ ដោយសារតែភាពធ្វេសប្រហែសរបស់កន្លែងព្យាបាលលោកបានធ្វើឲ្យអ្នកជំងឺម្នាក់បានស្លាប់បាត់បង់ជីវិត។ ការប្រកាសរៀបការរបស់អ្នកទាំងពីរគឺធ្វើឡើងក្រោយពេល អ្នកជំងឺម្នាក់នោះបានស្លាប់បាត់បង់ជីវិត ជាហេតុធ្វើឲ្យមនុស្សជាច្រើនហួសចិត្ដ និងមិនសប្បាយចិត្ដ ហាក់ដូចជាអ្នកទាំងពីរកំពុងសប្បាយលើគំនរទុក្ខអ្នកដទៃ។ មតិរិះគន់ច្រើនពេកធ្វើឲ្យតារាស្រី Hani ត្រូវបង្ខំចិត្ដចាកចេញពីកម្មវិធីមួយរបស់ JTBC ដែលនាងជាសមាជិក។

៣.Lee SeungGi

Lee SeungGi ជាតារាសម្ដែងប្រុសកូរ៉េដ៏មានប្រជាប្រិយភាពម្នាក់ ប៉ុន្ដែប៉ុន្មានឆ្នាំចុងក្រោយប្រជាប្រិយភាពរបស់លោកហាក់សាបម្ដងបន្ដិចៗ។ លោកក៏មិនសូវបង្ហាញមុខក្នុងរឿងភាគ ឬភាពយន្ដកុនទៀតដែរ ចាប់តាំងពីឆ្នាំ ២០២២ មក។ នៅដើមឆ្នាំ ២០២៣ តារាប្រុសរូបនេះ បានប្រកាសថាខ្លួននឹងរៀបការជាមួយមិត្ដស្រីរបស់ខ្លួនគឺ Lee DaIn។ រឿងអាស្រូវរបស់គ្រួសាររបស់តារាស្រី Lee DaIn បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់តារាប្រុស Lee SeungGi។ គ្រួសារ Lee DaIn ត្រូវបានរាយការណ៍ថា ជាគ្រួសារអភិជន និងបានធ្វើរឿងខុសច្បាប់ជាច្រើនក្នុងប្រទេស។ ការប្រកាសរៀបការបានធ្វើឲ្យតារាប្រុសរូបនេះទទួលសម្ពាធយ៉ាងខ្លាំង ដោយមហាជនជាច្រើនមិនពេញចិត្ដ សូម្បីតែអ្នកគាំទ្រមួយចំនួនរបស់លោក។ តែទោះជាយ៉ាងណាក្ដី លោកនៅតែប្រកាន់ជំហរ និងរៀបការជាមួយមិត្ដស្រីខ្លួន ព្រមទាំងបានលើកឡើងថា នាងជានារីដ៏ល្អម្នាក់។ អ្នកទាំងពីរទទួលបានចំណងដៃកូនស្រីម្នាក់ នៅដើមឆ្នាំ ២០២៤៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក