អូលីវ៉ា គង់ ដឹកដៃម៉ូដែល ឡឺរេន ដើរ Fashion Show នៅអូស្ត្រាលី

ចូល​រួម​ការ​ដើរ​បង្ហាញ​ម៉ូត​នៅ​ប្រទេស​អូស្ត្រាលី​នា​លើក​នេះ​​​អ្នក​រចនា​ម៉ូត​កម្ពុជា អូលីវ៉ា គង់ បាន​ដឹក​ដៃ​ម៉ូដែល​តូច ឡឺរេន បង្ហាញ​ភាព​អស្ចារ្យ​នៃ​ខូលិកសិន​សម្លៀកបំពាក់​​ខ្មែរ​លើ​ឆាក​អន្តរជាតិ​ទទួល​បាន​ការ​គាំទ្រ​ និង​សរសើរ​ព្រោង​ព្រាត​ពី​មហាជន។

នេះ​មិន​មែន​ជា​លើក​ទី១ នោះ​ទេ​ដែល​អ្នក​ច្នៃ​ម៉ូត អូលីវ៉ា គង់ ដឹក​នាំ​តារា​បង្ហាញ​ម៉ូត​ក្នុង​ស្រុក​ចូលរួម​កម្មវិធី Fashion Show នៅ​ក្រៅ​ប្រទេស។ ដោយ​ឡែក សម្រាប់​កម្មវិធី​បង្ហាញ​ម៉ូត Lakme Sydney Australia នា​លើក​នេះ អូលីវ៉ា គង់ បាន​ចាកចេញ​ពី​មាតុ​ប្រទេស​ជាមួយ​កូន​សិស្ស​សំណព្វ ឡឺរេន ដើម្បី​ចូលរួម​ការ​ដើរ​នៅ​ប្រទេស​អូស្ត្រាលី។

ទោះ​បី​ជា​ពេល​វេលា​មិន​សូវ​គ្រប់គ្រាន់​ក៏​ពិត​មែន​តែ​អ្នក​ច្នៃ​ម៉ូត​ដ៏​ជំនាញ​រូប​នេះ​បាន​ត្រៀម​ស្រេច​ជាមួយ​ឈុត​សម្លៀកបំពាក់​នៃ​ប្រេន KALKIN របស់​ខ្មែរ​ ដើម្បី​យក​ទៅ​បង្ហាញ​ឱ្យ​ប្រទេស​នា​ប៉ែក​អឺរ៉ុប​មួយ​នេះ​បាន​ឃើញ​ជា​ពិសេស​បង​ប្អូន​ខ្មែរ​ដែល​រស់​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​តែ​ម្ដង។ សម្រាប់​ការ​ដើរ​ម៉ូត​នា​លើក​នេះ​ដែរ ឡឺរេន ត្រូវ​បាន​ដើរ​បើក Show នៅ​ក្នុង​កម្មវិធី​ជាមួយ​ការ​បង្ហាញ​ឈុត​ដ៏​ស្រស់​ស្អាត​ដែល​ជា​ថ្វី​ដៃ​ច្នៃ​ម៉ូត​ដោយ អូលីវ៉ា គង់ ព្រម​ជាមួយ​តារា​ក្រៅ​ស្រុក​ជា​ច្រើន​រូប​ទៀត។ ​

ទម្រាំអាចទៅ​ដើរ​បង្ហាញ​ម៉ូត​នា​លើក​នេះ​បានទាំង អូលីវ៉ា គង់ និង ឡឺរេន បានជួបឧបសគ្គខ្លះៗដែរ តែទីបំផុតនៅតែអាចធ្វើ​បាន​យ៉ាង​ល្អ​ជាមួយ​ការ​នាំ​យក​សម្លៀកបំពាក់​ដែល​ច្នៃ​ពី​ខូលិកសិន​ប្រេន​របស់​ខ្មែរ​បង្ហាញ​ឱ្យ​បរទេស​បាន​ឃើញ ​និង​ស្គាល់​ពី​សមត្ថភាព​របស់​កូន​ខ្មែរ៕

ចុចទីនេះទស្សនាការដើរ Show របស់​កំពូលអ្នកច្នៃម៉ូត អូលីវ៉ា គង់ និង ឡឺរ៉េន ក្នុងឈុតប្រេន KALKIN ៖ https://www.facebook.com/reel/1427919351580596

រូបភាព ៖ ផ្ដល់ដោយ Oliva Kong 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត



Leave a Reply

Your email address will not be published.Required fields are marked *