រៀបការប្រពន្ធថ្មី មហាសេដ្ឋី Jeff Bezos គ្រោងរៀបចំ៣យប់៣ថ្ងៃ ចាយមិនតិចជាង ៥០ លានដុល្លារ

មហាសេដ្ឋីម្ចាស់ក្រុមហ៊ុន Amazon និងក្រុមហ៊ុនយានអវកាស Blue Origin លោក Jeff Bezos និងស្នេហាក្រោយគឺអ្នកកាសែតស្រី Lauren Sanchez បាន​ចាប់ផ្ដើមរៀបចំមង្គលការរបស់ពួកគេនៅថ្ងៃទី២៦ ខែមិថុនានេះហើយ ខណៈមានសេចក្ដីរាយការណ៍ថាមង្គលការទាំងមូលអាចចំណាយដល់ខ្ទង់ ៥០ លានដុល្លារ។

កាលពីល្ងាចថ្ងៃពុធ ទី២៥ ខែមិថុនា Jeff Bezos ជាមួយគូដណ្តឹង Lauren Sanchez ត្រូវបានគេឃើញចាកចេញពីសណ្ឋាគារប្រណីតមួយនៅទីក្រុង Venice ខណៈពួកគេកំពុងត្រៀមខ្លួនសម្រាប់ពិធីមង្គលការលំដាប់ VIP រយៈពេល ៣ ថ្ងៃនៅទីក្រុងដៃសមុទ្រ​នៃប្រទេសអ៊ីតាលីនេះ។

យន្តហោះឯកជនប្រហែល ៩០ គ្រឿង គ្រោងនឹងចុះចតនៅអាកាសយានដ្ឋានទីក្រុង Venice ក្នុងសប្តាហ៍នេះ ដោយនាំយកនូវភ្ញៀវកិត្តិយសលំដាប់ A ជាច្រើនរូបមានតាំងពីអ្នកជំនួញ អ្នកសិល្បៈ អ្នកនយោបាយ និងបុគ្គលល្បីៗក្នុងវិស័យផ្សេងៗទៀត។ ផ្អែកតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន Reuters ពិធីមង្គលការដ៏ធំប្រចាំសតវត្សរ៍​នេះ​ត្រូវបានគេវាយតម្លៃថានឹងចំណាយប្រាក់អស់ចន្លោះ ៤៦ ដល់ ៥៦ លានដុល្លារអាមេរិក។

ប្រភពជិតស្និទ្ធនឹងអ្នករៀបចំកម្មវិធីបានប្រាប់ថា កម្មវិធីនឹងចាប់ផ្តើមនៅយប់ថ្ងៃព្រហស្បតិ៍ជាមួយនឹងការជួបជុំគ្នានៃបរិវេណខាងក្រៅព្រះវិហារ Madonna dell’Orto ដែលត្រូវបានគេស្គាល់ផងដែរថាជាកន្លែងកម្សាន្តពេលរាត្រីដ៏រស់រវើក។

កាលពីថ្ងៃពុធ សាលាក្រុង Venice បានចេញសេចក្តីណែនាំមួយ ដោយបិទតំបន់នេះមិនឱ្យមានការជ្រៀតចូលពីសកម្មជនដែលបានតវ៉ាជាច្រើនសប្តាហ៍ថាការប្រារព្ធពិធីមង្គលការនេះនឹងប្រែក្លាយទីក្រុងនេះទៅជាទីកម្សាន្តឯកជនសម្រាប់អ្នកមាន។

ស្របពេលមានការរិះគន់ អភិបាលនៃតំបន់ Veneto ដែលរួមមានទីក្រុង Venice ដែរបាននិយាយថា Bezos និង Sanchez បានបរិច្ចាគប្រាក់ចំនួន ៣ លានអឺរ៉ូដល់ស្ថាប័នក្នុងស្រុកចំនួនបីគឺ៖ CORILA ជាសមាគមសិក្សាដែលសិក្សាពីប្រព័ន្ធអេកូឡូស៊ី ការិយាល័យក្នុងតំបន់របស់ UNESCO និងសាកលវិទ្យាល័យ Venice International ។

សូមរំឭកថា មហាសេដ្ឋីវ័យ ៦១ ឆ្នាំ Bezos និងគូដណ្ដឹងវ័យ ៥៥ ឆ្នាំបានភ្ជាប់ពាក្យជាមួយគ្នានៅឆ្នាំ ២០២៣។ យ៉ាងណាមិញ ទំនាក់ទំនងរបស់ពួកគេត្រូវបានលេចឮតាំងពី ៤ ឆ្នាំមុន ភ្លាមៗបន្ទាប់ពី Bezos និងភរិយាមុនរបស់លោកឈ្មោះ Mackenzie Scott បានប្រកាសលែងលះគ្នាក្រោយរៀបការបាន ២៥ ឆ្នាំ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *