កាលពីថ្ងៃច័ន្ទទី៦ ខែឧសភា ឆ្នាំ ២០២៤ អ្នកនាង នៅ សូនីតា តំណាងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ បាននាំយកថវិកា ១លានរៀល ដើម្បីចូលរួមពិធីបុណ្យគម្រប់ ៧ថ្ងៃ ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធតារាកំប្លែងលោក ម៉ាត់ ចាន់ថន ហៅនាយ ធុង។

បើទោះបីជាមិនមានវត្តមានដោយផ្ទាល់នៅក្នុងកម្មវិធី ប៉ុន្តែលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានផ្ដាំផ្ញើ និងបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារ និងសាច់ញាតិរបស់តាររាកំប្លែង នាយធុង ដែលបានបាត់បង់កូន និងបងប្អូនជាទីស្រឡាញ់។ មួយវិញទៀត លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ថា ការបាត់បង់លោក ម៉ាត់ ចាន់ថន គឺជាបាត់បង់នូវជាសិល្បករគំរូមួយរូបដែលតែងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌នានាគួរឱ្យកោតសរសើរនាពេលកន្លងមក។





គួរបញ្ជាក់ដែរថាតារាកំប្លែង នាយធុង បានទទួលមរណភាពកាលពីថ្ងៃទី១ ខែ ឧសភា ឆ្នាំ២០២៤ ដោយបញ្ហាសុខភាព៕






















































Account
Security
Favourite Content