ព្រះនាង នរោត្តម អេម៉ា ត្រៀមបង្ហាញវត្តមានក្នុងភាពយន្តក្នុងស្រុកឆាប់ៗនេះ

ព្រះ​នាង នរោត្តម អេម៉ា ជាសែ​រាជវង្ស​មួយ​អង្គ​ដែល​​បង្ហាញ​វត្តមាន​យាង​ចូលរួម​ពិធី​មង្គល​ការ​ព្រះ​អង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា ហើយ​ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ចាប់អារម្មណ៍​ខ្លាំងនាគ្រា​នោះ ពេល​នេះ​ត្រូវ​បាន​ផលិតកម្ម​ក្នុង​ស្រុក​អញ្ជើញ ​និង​ជ្រើស​ជា​តួ​សម្ដែង​ក្នុងខ្សែ​​ភាពយន្ត​ខ្មែរ។

ម្ចាស់​បង​បង្កើត​របស់​ព្រះ​នាង​តូច នរោត្តម ជេនណា នោះ​គឺ​ទ្រង់ នរោត្តម អេម៉ា ត្រៀម​បង្ហាញ​វត្តមាន​ក្នុង​ខ្សែ​ភាពយន្ត​ខ្មែរ​ក្នុង​ពេល​ឆាប់ៗ ដោយ​សម្ដែង​រួម​គ្នា​ជាមួយ​រៀម​ច្បង ​និង​សិល្បករ​ខ្មែរ​ជា​ច្រើន​រូប​ទៀត។ ម្សិលមិញ សរពេជ្ញ ម៉ានីកា បាន​បង្ហោះ​នៅ​លើ​អាខោន​របស់​ខ្លួន​បង្ហាញ​អារម្មណ៍​រំភើប​ដែល​បាន​រួម​ការងារ​ជាមួយ​ព្រះ​នាង នរោត្តម អេម៉ា ដ្បិត​ថា​នេះ​ជា​លើក​ដំបូង​ក៏​ដោយ។

ក្នុង​ខ្សែ​ភាពយន្ត​ដែល​មិន​ទាន់​ត្រូវ​បាន​បង្ហើប​សូម្បី​តែ ចំណងជើង និង Trailer មួយ​នេះ​ក៏​មាន​ការ​ចូលរួម​សម្ដែង​ពី​សំណាក់​រៀម​ច្បង​ជើង​ចាស់​ពោរពេញ​ដោយ​ទេពកោសល្យ អ្នកនាង ស្វែង សុជាតា លោក រស់ មុន្នី ព្រម​ទាំង​សិល្បករ​ជា​ច្រើន​នាក់​ទៀត​ផង​ដែរ។

តាម​រយៈ​ការ​បង្ហោះ​របស់​តារា​សម្ដែង​វ័យ​ក្មេង ម៉ានីកា បាន​ឱ្យ​ដឹង​ទៀត​ថា ​​រឿង​ដែល​ផលិតដោយផលិតករ​បរទេស​លោក Jimmy Henderson របស់​ផលិតកម្ម​ក្នុង​ស្រុក កងចក្រ ភាពយន្ត នា​ពេល​នេះ It’s gonna be darker ដែល​អាច​ឱ្យ​មហាជន​អាច​ទស្សន៍ទាយ​​បាន​ថា​ជារឿង​បែប​រន្ធត់៕

រូបភាព ៖ Emma & Manika



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *