ប្រេម៉ា ចែករំលែក Tip សម្រាប់អ្នកចង់សម្រកបាន ៥-៦ គីឡូ

​ប្រេម៉ា តារា​ចម្រៀង​ស្រីអាច​ច្រៀង​បាន​ច្រើន​ភាសា ​មិន​ត្រឹម​មាន​ទឹកដម​សំឡេង​ពីរោះ​នោះ​ឡើយ អ្នក​គាំទ្រ​តែង​ចាប់អារម្មណ៍​ពី​រូប​សម្រស់ និង​រាងរៅ​គួរឲ្យ​ស្រលាញ់​របស់​នាង​ដែរ។ មួយ​រយៈ​មុន​ម្ចាស់​បទ ” SAD LIFE” មាន​ការ​កើន​ឡើង​ទម្ងន់​រហូត​ដល់ ៥១ គីឡូក្រាម ហើយ​កញ្ញា​ក៏​ចាប់ផ្ដើម​ការ​គ្រប់គ្រង​របប​អាហារ ដើម្បី​ស្រក​មកតាម​ការ​ពិញចិត្ត​របស់​នាង​​វិញ។

ប្រេម៉ា បាន​បញ្ជាក់​ថា នាង​បាន​ឡើង​ទម្ងន់​ខ្ពស់​បំផុត​ដល់​ត្រឹម ៥១ គីឡូ​ក្រាម ដូចនេះ​ច្នេះ​ហើយ​តារា​ចម្រៀង​ស្រី​ដែល​ល្បី​ច្រៀង​ជា​ភាសា​អង់គ្លេស​ និង​ភាសា​ដទៃ​ទៀត​បាន​ច្រើន​រូប​នេះ ព្យាយាម​សម្រក​ទម្ងន់មក​ត្រឹម ៤០ គីឡូ​ជាង​វិញ។ ប្រម៉ា មិន​ពេញ​ចិត្ត​ឡើយ​នូវ​គីឡូ​លើស ៥០ នោះ​ដូច្នោះ​ហើយ​កញ្ញា​សម្រេច​ចិត្ត​សម្រក​មក​វិញ រហូត​ចុះ​មក​នៅ​ត្រឹម ៤៥-៤៦ គីឡូ​ក្រាម​វិញ​បាន​ជោគជ័យ ដោយ​មាន Tip ខ្លី​ៗ ៤-៥ ចំណុច៖

១. អាហារ​ពេល​ព្រឹក បបរ​ស​ជាមួយ​ត្រី​ផាត់, ថ្ងៃ​ត្រង់​អាហារ​ធម្មតា (មាន​បាយ​មាន​សាច់​បន្លែ), យប់​ឡើង គឺ​ញ៉ាំ​បបរ​ស​ទៀត។ ដូចនេះ​មាន​​ន័យ​ថា​១​ថ្ងៃ​ញ៉ាំ​បបរ ២ ដង។

២. ម៉ោង​ញ៉ាំ​អាហារ​​​ដូច​ធ្វើ fasting ៨ ម៉ោង​។ ឧទាហរណ៍ បើ​មិនបានញ៉ាំអាហារ​ពេលព្រឹក ហើយចាប់ផ្ដើមញ៉ាំ​អាហារ​នៅពេល​ថ្ងៃ​ម៉ោង ២ ដល់ពេលយប់​ឡើង​ គឺ​បបរ​ស។

៣. ថ្លឹង​គីឡូ​រាល់​ថ្ងៃ៖ ក្រោក​ពី​គេង​គី​ថ្លឹង​គីឡូ ដើម្បី​ឲ្យ​មាន​តុល្យភាព ប្រសិន​បើ​ឃើញ​រៀង​ឡើង ត្រូវ​បន្ថយ​បរិមាណ​អាហារ កុំឲ្យ​ភ្លេច​ខ្លួន​ដើម្បី​ការ​សម្រក​មាន​ប្រសិទ្ធភាព។

៤. តប​អាហារ​ខ្លាញ់,ដុត, អាហារ​ហឹរ, អាហារ​បំពង។

ការ​ចែករំលែក​របស់ ប្រេម៉ា ក៏​មាន​អ្នក​គាំទ្រ​លើកឡើង​ថា​ការ​ទទួលទាន​បបរ​ពិតជា​មាន​ប្រសិទ្ធភាព​ជួយ​សម្រក​គីឡូ​បាន​ពិត​មែន ហើយ​អ្នក​ខ្លះ​ទៀត​ក៏​នឹង​អនុវត្តន៍​តាម​ផង​ដែរ។ តារា​ចម្រៀង ប្រេម៉ា មិន​ត្រឹម​តែ​មាន​ទឹកដម​សំឡេង​ពីរោះ​បកស្រាយ​បាន​ទាំង​បទ​ខ្មែរ និង​ភាសា​បរទេស​ឡើយ នាង​ក៏​មាន​ទេពកោសល្យ​លេង​ឧបករណ៍​តន្រ្តី​បាន​យ៉ាង​ស្ទាត់​ជំនាញ​ទៀត​ផង៕

រូបភាព៖ Prema និង Sambath


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

Leave a Reply

Your email address will not be published.Required fields are marked *