តើអ្នកណាខ្លះគួរកាត់បន្ថយទទួលទានស៊ុតលឿង?

ស៊ុតគឺជាអាហារមួយដ៏ពេញនិយមសម្រាប់មនុស្សទូទៅ ព្រោះវាមានរសជាតិឆ្ងាញ់ ងាយស្រួលចម្អិន និងមានតម្លៃទាប។ យ៉ាងណាមិញ មនុស្សមួយចំនួនគួរកំណត់ចំនួនការទទួលទានស៊ុតជាប្រចាំថ្ងៃ​​ ជាពិសេសស៊ុតលឿង ព្រោះហេតុផលសុខភាព។

ស៊ុតគឺជាប្រភពប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ និងមានផ្ទុកអាមីណូអាស៊ីតសំខាន់ៗទាំងប្រាំបួន។ ជាធម្មតា ស៊ុតទម្ងន់ ៥០ក្រាម មានផ្ទុកប្រូតេអ៊ីនប្រមាណ ៦ ទៅ ៧ក្រាម។ ស៊ុតពណ៌សសម្បូរទៅដោយ Albumin ដែលជាជំនួយដល់ការថែរក្សាសាច់ដុំ និងភាពស៊ាំ ខណៈស៊ុតលឿងសម្បូរទៅដោយជាតិខ្លាញ់ វីតាមីន A, D, E, K និងជាតិកូលីន ដែលជាសារធាតុចិញ្ចឹមសំខាន់សម្រាប់សុខភាពខួរក្បាល និងថ្លើម។

យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត Dinh Tran Ngoc Mai ពីសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថស្ថានហូជីមិញ បានណែនាំថា មនុស្សមួយចំនួនគួរកំណត់ចំនួនការទទួលទានស៊ុតលឿងជាប្រចាំថ្ងៃ ដោយមនុស្សក្រុមដំបូងនោះ គឺក្រុមមនុស្សដែលមានកូឡេស្តេរ៉ុល និងជាតិខ្លាញ់ក្នុងឈាមខ្ពស់។

ទន្ទឹមគ្នានេះ បុគ្គលដែលមានជំងឺថ្លើមកម្រិតខ្ពស់ ដូចជា ជំងឺក្រិនថ្លើម ឬជំងឺខ្សោយថ្លើម ជារឿយៗត្រូវកាត់បន្ថយជាតិខ្លាញ់ក្នុងរបបអាហារដូចគ្នា។ ហេតុដូច្នេះហើយ មនុស្សទាំង ២ក្រុមនេះគួរកាត់បន្ថយការទទួលទានស៊ុតលឿងដូច្នេះ ព្រោះវាគឺជាប្រភពនៃជាតិខ្លាញ់ និងកូឡេស្តេរ៉ុល។

យ៉ាងណាមិញ អ្នកដែលគួរតែជៀសវាងទទួលទានស៊ុតតែម្ដង គឺសម្រាប់អ្នកដែលប្រតិកម្មនឹងស៊ុត។ ជាទូទៅ ការប្រតិកម្មនឹងស៊ុតនេះច្រើនកើតមានចំពោះកុមារ ដែលអាចនាំឱ្យពួកគេពិបាកដកដង្ហើម ឡើងកន្ទួលក្រហម និងប្រតិកម្មអាណាហ្វីឡាក់ទិច ក្រោយពេលទទួលទានស៊ុត។

ជារួម​ ស៊ុតគឺជាអាហារដែលសម្បូរទៅដោយជីវជាតិ និងសុវត្ថិភាពសម្រាប់មនុស្សភាគច្រើន ដោយមនុស្សពេញវ័យមានសុខភាពល្អអាចទទួលទានស៊ុតបាន ១ ទៅ២ គ្រាប់ក្នុងមួយថ្ងៃ។ ឯអ្នកហាត់ប្រាណ ឬអ្នកដែលមានតម្រូវការប្រូតេអ៊ីនខ្ពស់អាចទទួលទានស៊ុតបាន ៣ ទៅ៤ គ្រាប់ជារៀងរាល់ថ្ងៃ។

យ៉ាងណាមិញ សម្រាប់អ្នកដែលមិនចង់ទទួលបានជាតិខ្លាញ់ និងកូឡេស្តេរ៉ុល គួរកាត់បន្ថយ ឬជៀសវាងការទទួលស៊ុតលឿង និងទទួលទានតែស៊ុតសប៉ុណ្ណោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *