ម្ដាយ Tangmo ទម្លាយសារឆ្លើយឆ្លងរបស់អ្នកនៅលើទូក បង្ហាញថា Tangmo ត្រូវគេធ្វើបាប ហើយថាអ្វីដែលអ្នកចាត់ការនិយាយគឺជារឿងកុហក

ខណៈ​ការស៊ើបអង្កេតលើ​ករណីមរណភាព​តារា​សម្ដែង​ថៃ Tangmo Nida កំពុង​បន្ត ម្ដាយ​របស់​តារា​សម្ដែង​ស្រី​រូប​នេះ កាល​ពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ក៏បាន​ប្រគល់​ភស្តុតាង​សំខាន់​ជាសារឆ្លើយឆ្លង​ (Chat) របស់​បុគ្គល​ដែល​នៅ​លើ​ទូក​ក្នុង​យប់​នោះ។​ នៅ​ក្នុង​ Chat បានបង្ហាញ​​ឲ្យ​ឃើញ​ពី​កិច្ច​ព្រមព្រៀង​អាថ៌​កំបាំង​ម្យ៉ាង​ដែល​​ខាង​ភាគី​តារា​សម្ដែង​ស្រី​ Tangmo ផ្ទាល់​ក៏​មិន​បាន​ដឹង​ ដែល​ជា​ការ​ធ្វើ​បាប​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​។​ ក្រៅ​ពី​នេះ​ម្ដាយ​របស់​ Tangmo ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ចម្លើយដែល​អ្នក​ចាត់​ការ​ផ្ទាល់​ខ្លួន​របស់​ Tangmo បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​គឺ​ជា​រឿង​កុហក។

អ្នក​ស្រី​ ” Panida Seriyak Yutyothin” ត្រូវ​ជា​ម្ដាយ​របស់​តារា​សម្ដែង​ស្រី​ Tangmo Nida បាន​ចូល​មក​ទាក់​ទង​ភ្នាក់ងារ​​ស៊ើប​អង្កេត​ដើម្បី​​ប្រគល់​ឯកសារ​មួយ​ចំនួន​បន្ថែម​ទៀត​ទាក់​ទង​នឹង​រឿង​ក្ដី​ការ​ស្លាប់​របស់​កូន​ស្រី។ ទិន្នន័យ​ក្នុង​ឯកសារ​នេះ​គឺ​ជា​សារ​ឆ្លើយ​ឆ្លង​របស់​បុរស​ម្នាក់​ដែល​នៅ​លើ​ទូក​ក្នុង​ហេតុ​ការណ៍​​នោះ​បាន​ទៅ​និយាយ​ត្អូញត្អែរ​ឲ្យ​មិត្ត​របស់​ខ្លួន​ម្នាក់​ទៀត​ស្ដាប់​។ ដោយ​បំណង​ល្អ​​មិត្ត​ភក្តិ​របស់​បុរស​នោះ​បាន​ផ្ញើ​សារ​ទាំង​ប៉ុន្មាន​នេះ​ឲ្យ​ទៅ​ម្ដាយ​របស់​ Tangmo ។

ខ្លឹមសារ​នៅ​ក្នុង​ Chat នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​កិច្ច​ព្រមព្រៀង​ដែល​ខុស​គ្នា​ដាច់​ស្រឡះ​ពី​អ្វី​ដែល​គេ​និយាយ​ថា​អញ្ជើញ​ Tangmo ទៅ​ទទួល​ទាន​អាហារ​និង​ជិះ​ទូក​លេង ព្រម​ទាំង​បង្ហាញ​ឲ្យ​ឃើញ​ពី​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​តារា​សម្ដែង​​ស្រី​ Tangmo Nida មាន​ការ​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​នៅ​លើ​ទូក​កាល​​ពី​យប់​កើត​ហេតុ​នោះ។ ចំណែក​រឿង​ដែល​ Krak Tik (អ្នក​ចាត់​ការ​ផ្ទាល់​ខ្លួន​របស់​ Tangmo) ប្រាប់​អ្នក​កាសែត​ថា​ បាន​និយាយ​គ្នា​ជា​មួយ​ម្ដាយ​ Tangmo កំឡុង​ពេល​​ចូល​ទៅ​មើល​សាកសព​របស់​ Tangmo​ នោះ​គឺ​ជា​រឿង​មិន​ពិត​ឡើយ។

ចំពោះ​រឿង​ដែល​ Krak Tik និយាយ​ថា​មិន​បាន​មាន​ការ​ស្និទ្ធស្នាល​ជាមួយ​ម្ដាយ​ Tangmo ​ជា​ហេតុ​ធ្វើ​ឲ្យ​មិន​បាន​ទាក់​ទង​ទៅ​កាន់​ម្ដាយ​​កំឡុង​ពេល​ដែល​តារា​ស្រី​បាន​បាត់​ខ្លួន​នៅ​ក្នុង​ទន្លេ​នោះ​ អ្នក​ស្រី​ Panida បាន​អះអាង​ថា​គឺ​ជា​រឿង​កុហក​ ព្រោះ​កន្លង​មក​ Krak Tik និង​ម្ដាយ​របស់​ Tangmo មាន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក​ ទទួល​ការងារ​ឲ្យ​តារា​ស្រី​ជា​ប្រចាំ​ ពេល​ខ្លះ​អ្នក​ស្រី​ក៏​ទៅ​ចូល​រួម​ក្នុង​កម្ម​វិធី​ស្ទើរ​តែ​គ្រប់​កម្ម​វិធី។​ អ្នក​ស្រី​បាន​បន្ត​ថា​ Krak Tik មិន​ចាំ​បាច់​មក​និយាយ​ថា​ខ្លួន​ឯង​សោក​ស្តាយ​ដែល​បាត់​បង់​មិត្ត​ភ័ក្តិ​ បាត់បង់​ការ​ងារ​ បាត់បង់​លុយ​កាក់​ កូន​គ្មាន​អ្នក​ចិញ្ចឹម​នោះ​ទេ​ ទោះ​ជា​យ៉ាង​ណា​នាង​ក៏​នៅ​តែ​អាច​​រក​ការងារ​ធ្វើ​ រក​លុយ​បាន​ តែ​ចំពោះ​អ្នក​ស្រី​វិញ​គឺ​បាន​បាត់បង់​កូន​ស្រី​ជាទី​ស្រឡាញ់​ទៅ​អស់​មួយ​ជីវិត។
​​​
​​​អ្នក​ស្រី​ Panida Seriyak Yutyothin បាន​បញ្ជាក់​ច្បាស់​ថា ​”​កូន​ស្រី​របស់​ Krak Tik មិន​មែន​ជា​កូន​ចិញ្ចឹម​របស់​ Tangmo ឡើយ​ គ្រាន់​តែ​កន្លង​មក​គ្រប់​គ្នា​ក្នុង​គ្រួសារ​ស្រឡាញ់​អាណិត​ក្មេង​ម្នាក់​នេះ​ណាស់​​ ព្រម​ទាំង​បាន​ផ្គត់ផ្គង់​ឲ្យ​បាន​ចូល​រៀន​សាលា​ល្អៗ​។​ អ្នក​ដែល​និយាយ​កុហក​គឺ​ជា​ Krak Tik រង់​ចាំ​ឲ្យ​ការ​ពិត​ត្រូវ​បាន​លាត​ត្រដាង​នោះ​នឹង​បាន​ដឹង​ច្បាស់​មិន​ខាន​” ៕

ចុចអានបន្ត៖ ខ្សែជីវិតរបស់ TangMo Nida មុនជួបគ្រោះកាចស្លាប់បែរជាកម្សត់ជូរចត់យ៉ាងដូច្នេះ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *