កូនមាសកូនពេជ្រ! មិនត្រឹមគួរឱ្យក្នាញ់ អូន Smile អាចរកចំណូលឱ្យ ឌី ​សូ​និ​ត្តា និង អេ​ឡិច​ ហ្សូ​រ៉ា ទាំងវ័យក្មេង

ពីមួយថ្ងៃទៅមួយថ្ងៃ តំណក់ឈាមរួមគ្នាដំបូងរបស់គូស្នេហ៍អ្នកសិល្បៈល្បីឈ្មោះ គឺលោក អេ​ឡិច​ ហ្សូ​រ៉ា និងអ្នកនាង ឌី ​សូ​និត្តា គឺអូន​តូច ម៉ីហា​ណា (MeyHana ) ឬ​អ្នកប្រើប្រាស់ហ្វេសប៊ុក និងអ៊ីនស្រា្តក្រាម ស្គាល់ថា អូន Smile កាន់តែ​ធំចម្រើនវ័យឡើងរៀងរាល់ថ្ងៃ រីឯ​មុខមាត់​វិញ​ក៏​កាន់តែ​គួរឱ្យ​ក្នាញ់​មិនធម្មតា​។ ជាពិសេស ​អូន Smile បានកំពុង​សាង​ប្រជាប្រិយភាព និងទាញបាន​ចំណាប់អារម្មណ៍​ពី​ហ្វេ​នៗ​អ្នកគាំទ្រ​របស់ ប៉ាៗម៉ាក់ៗ តាមរយៈ​វីដេអូ​ជាច្រើន​ដែល​បាន​បង្ហោះ​នៅលើ Channel YouTube ​ឈ្មោះថា «Nita MeyHana, Smile»។

អូន Smile មាន​តំណក់​ឈាមជ័រ​ចេញពី​អ្នកសិល្បៈ ដែល​អ្នក​ម៉ាក់ ​គឺ​អ្នកនាង ឌី ​សូ​និត្តា នាងជា​សិល្បការ​នី​ខ្មែរម្នាក់ដ៏មាន​ទេពកោសល្យលើការ​សម្តែង ការដើរ​បង្ហាញ​ម៉ូដ និង​ច្រៀង​ផងដែរ។ ចំណែក ​ប៉ា​ប៉ា​វិញ គឺ​លោក  អេ​ឡិច ​ហ្សូ​រ៉ា ដោយលោកក៏​ជា​តារា​សម្ដែង ច្រៀង និង​បង្ហាញ​ម៉ូដ ដូ​ចគ្នា​ជាមួយនឹងម៉ាក់ៗដែរ។ អ្នកទាំងពីរថែមទាំងមានទេពកោសល្យ ពូកែខាងកំប្លុកកំប្លែងថែមទៀតផង។ ​បើ​ក្រ​ឡែក​ទៅ​មើល​នៅលើ​យូ​ធូប​របស់អូន Smile គេ​ឃើញថា អូន Smile ក៏មាន​ទេពកោសល្យ​សិល្បៈមិនខុសពីម៉ាក់ៗនិងប៉ាៗប៉ុន្មាននោះទេ ជាក់ស្ដែង គ្រប់ពេល​ម៉ាក់ៗច្រៀងម្ដងៗនោះ នាង​តូច​រូបនេះ តែងតែ​សើច ទះដៃ ហើយ​ហក់លោត​រាំ​សប្បាយ​តាម​ចង្វាក់​របស់​សំឡេងរបស់​អ្នក​ម៉ាក់​ ហើយកាន់តែគួរឱ្យក្នាញ់ពេលនេះ អូន Smile អាចនិយាយបានប៊ិប៊ឹកៗធ្វើឱ្យអ្នកមើលកាន់តែក្រឺតនាងតូចរូបនេះ។

គេ​កត់សម្គាល់ថា​ Channel YouTube ​របស់​អូន Smile ​តែងតែ​បង្ហាញ​សកម្មភាព​ប្រចាំថ្ងៃថ្មីៗ ​ជាមួយម៉ាក់ៗសឹងតែ​គ្រប់​វីដេអូ​ កម្រ​ឃើញ​មាន​ចេញមុខ​ជាមួយប៉ាៗណាស់។ វ័យក្មេងខ្ចីក៏ពិតមែន ប៉ុន្តែ អូន Smile ជាកូនមាសកូនពេជ្រ បានជួយរកចំណូលឱ្យម៉ាក់ៗតាមរយៈការផ្សាយពាណិជ្ជកម្មឱ្យសាប៊ូដុសខ្លួនទារក នៅលើបណ្ដាញសង្គម រីឯ​យូ​ធូប​របស់​អូន Smile បច្ចុប្បន្នមាន​ Subscribers ចំនួន 6.12K ហើយ។

ត្បិតមិនដឹងពីតួលេខជាក់លាក់ដែលទទួលបាន តែគេជឿជាក់ថា តម្លៃខ្លួននៃការផ្សព្វផ្សាយរបស់អូន Smile ទំនងមិនតិចតួចនោះទេ ព្រោះឌី ​សូ​និត្តា និង អេ​ឡិច​ ហ្សូ​រ៉ា ជាសិល្បករមានកេរ្តិ៍ឈ្មោះ ដូច្នេះកូនស្រីរបស់អ្នកទាំងពីរក៏នឹងទទួលបានតម្លៃមួយសមរម្យដូចគ្នាដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ