ខ្សែជីវិតរបស់ TangMo Nida មុនជួបគ្រោះកាចស្លាប់បែរជាកម្សត់ជូរចត់យ៉ាងដូច្នេះ

កាលពីថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២២ កន្លងទៅមានហេតុការណ៍មួយដ៏រន្ធត់បានកើតឡើងដែលធ្វើឱ្យសំណាក់មហាជនមានការភ្ញាក់ផ្អើល និងក្លាយជាប្រធានបទក្ដៅគគុកមានអ្នកតាមដានហូរហែរមិនថាតែក្នុងប្រទេសថៃ ឬក្រៅប្រទេសនោះគឺតារាសម្ដែងស្រីថៃ TangMo ឬ Nida patcharaveerapong បានរអិលជើងធ្លាក់ចេញពីទូកអំឡុងពេលជិះកម្សាន្ដជាមួយមិត្តភក្ដិរបស់ខ្លួននៅទន្លេចៅប្រាយ៉ា ក្បែរគល់ស្ពាន រ៉ាម៉ាទី ៧។ ថ្វីបើមិនសូវជាមានសង្ឃឹមប៉ុន្ដែមនុស្សជាច្រើនទាំងអ្នកគាំទ្រ និងមិត្តរួមអាជីពសុទ្ធសឹងតែបន់ស្រន់សុំឱ្យមានអព្ភូតហេតុ ជាពិសេសទេវតាឃុំគ្រងជួយថែរក្សាឱ្យតារាសម្ដែងស្រីរូបនេះចៀសផុតពីគ្រោះថ្នាក់មកជួបជុំក្រុមគ្រួសារវិញ។

ការធ្លាក់បាត់ខ្លួននេះដែរបានធ្វើឱ្យកងកម្លាំងជើងទឹកប្រទេសថៃតាមស្វែងរកទាំងថ្ងៃទាំងយប់អស់រយៈពេលជិត ៤០ ម៉ោង។ ការខិតខំប្រឹងប្រែងពិតជាទទួលបានផលមែននៅម៉ោងប្រហែលជាជាង ១  រសៀលថ្ងៃទី ២៦ ខែ កុម្ភៈ ក្រុមអ្នករុករកពិតជាបានរកឃើញតារាស្រីវ័យ ៣៧ ឆ្នាំនេះតែគួរឱ្យសោកស្ដាយអ្វីដែលរកឃើញនោះគឺត្រឹមតែជាសម្បករាងកាយលែងមានវិញ្ញាណ ពោលគឺរូបនាងបានស្លាប់បាត់បង់ជីវិតទៅហើយ រីឯស្ថានភាពសពវិញគឺមានសភាពហើមមើលមិនចង់ស្គាល់។

តាមរយៈសារព័ត៌មានប្រទេសថៃបានឱ្យដឹងថា សាកសពត្រូវបានរកឃើញនៅក្បែរមាត់កំពង់ ភីប៊ុនសងក្រាម ត្រង់បរិវេណដែលម្ដាយរបស់ Tangmo យកផ្កាទៅរោយដើម្បីបែរបន់សុំឱ្យរកឃើញកូនស្រី។  ខណៈសាកសពដែលបានរកឃើញគឺស្លៀកឈុតដូចទៅនឹងតារាស្រី Tangmo មុនពេលបាត់ខ្លួន អាវវាលក្លៀកពណ៌សាច់ក្រហម និងអាវក្រៅពណ៌សាច់។

បើតាមប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា មុនពេលកើតហេតុរូបនាងបានទៅដើរលេងកម្សាន្ដជាមួយមិត្តភក្ដិ ៦ នាក់ដោយជិះទូកផ្ទាល់ខ្លួន ក្រោយមកម៉ោងប្រមាណជា  ១០: ៤០ នាទីយប់ ក៏រអិលជើងធ្លាក់ពីលើទូកចូលទន្លេបាត់ខ្លួនតែម្ដង។ ប៉ុន្ដែរហូតដល់ម៉ោងជាង ១១ ទើបខាងប៉ូលីស និងអ្នករុករកទទួលបានដំណឹងនេះ។ ខណៈអ្នកចាត់ការផ្ទាល់របស់នាងបែរជាទាក់ទងមិនបានទាល់តែសោះនាពេលនោះ រីឯមិត្តរួមដំណើរក៏មិនបានផ្ដល់ព័ត៌មានអ្វីឱ្យជាក់លាក់។ សូម្បីតែរូបភាពក្នុងបណ្ដាញសង្គម អ៊ីនស្ដាក្រាម ផ្លូវការរបស់នាងក៏ត្រូវបានលុបចោលខ្លះជាបន្ដបន្ទាប់ ហាក់ដូចជាមាននរណាម្នាក់កំពុងតែចង់លាក់បាំងរឿងអ្វីមួយ។

ជុំវិញបញ្ហាធ្លាក់ចេញពីទូកនេះគឺមានការសង្ស័យជាច្រើនដែលទាមទារឱ្យខាងប៉ូលីសស៊ើនអង្កេតឱ្យបានម៉្មត់ចត់ ដើម្បីដឹងថាតើការស្លាប់របស់តារាស្រីរូបនេះពិតជាឧបទ្ទវហេតុ ឬក្ដីឃាតកម្ម?

ទន្ទឹមនេះ បើងាកមកមើលខ្សែជីវិតរបស់តារាស្រី Nida patcharaveerapong វិញឃើញថាពិតជាមានការតស៊ូយ៉ាងខ្លាំង។ បន្ទាប់ពីប្រឡូកក្នុងវិថីសិល្បៈអស់រយៈពេលជិត ២០ ឆ្នាំ រូបនាងបានឈ្មុសឈ្មុលខំសាងកេរ្ដិ៍ឈ្មោះជាច្រើនរាប់មិនអស់ ហើយធ្លាប់បានសម្ដែងក្នុងរឿងភាគជិត ៤០ រឿង ​និងត្រូវគេចាត់ទុកជាតារាស្រីល្បីប្រចាំប្រទេសថៃមួយរូប។ យ៉ាងណាមិញ ក៏មិនមែនមានតែរឿងល្អៗកើតឡើងក្នុងជីវិតនាងដែរ ដោយរូបនាងហាក់ជួបទុក្ខមិនចេះចប់ដូចគ្នា។

នៅឆ្នាំ ២០០៧ តារាថៃរូបនេះក៏បានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់គឺក្រឡាប់ឡានចុះពីផ្លូវខ្ពស់  មានរបួសធ្ងន់ធ្ងរទាំងរាងកាយ និងលើផ្ទៃមុខផងដែរ ដោយនាងត្រូវចំណាយពេលអស់ជាច្រើនខែដើម្បីសម្រាកព្យាបាល។

ក្នុងឆ្នាំ ២០១៣ រូបនាងក៏បានស្វែងរកឃើញដៃគូជីវិតគឺលោក Tono Pakin និងបានសម្រេចចិត្តរៀបការជាមួយគ្នា។ តែក្ដីរំពឹងទុកមិនល្អដូចការគិតរួមរស់ជុំគ្នាបានតែ ២ ឆ្នាំ​ ដោយសារតែខ្វែងគំនិតគ្នាក្នុងចំណងគ្រួសាររូបនាង និងស្វាមីលោក Tono ក៏បានលែងលះគ្នានៅដើមឆ្នាំ ២០១៥។

ពាក់កណ្ដាលឆ្នាំ ២០១៥ រូបនាងក៏បានលេបថ្នាំងងុយដេកអស់ជាង ១០ គ្រាប់ដើម្បីប៉ុនប៉ងធ្វើអត្ដឃាត ព្រោះខកចិត្តរឿងអាពាហ៍ពិពាហ៍មិនសមបំណង និងមានអារម្មណ៍ថាមនុស្សក្បែរខ្លួនលែងមានអ្នកត្រូវការខ្លួន។ ជាសំណាងរូបនាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទាន់ពេលវេលា និងត្រូវបានគ្រូពេទ្យសង្គ្រោះរួចផុតពីការស្លាប់។

រូបនាងផ្ទាល់ក៏ធ្លាប់ទម្លាយប្រាប់មហាជនថាខ្លួនមានជំងឺបាក់ទឹកចិត្តអស់ជាច្រើនឆ្នាំដោយសារតែឆ្លងកាត់រឿងឈឺចាប់ជាច្រើនពេក និងតស៊ូជំនះលំបាកខ្លាំងមែនទែនទើបយកឈ្នះជំងឺមួយនេះបាន។ មិនតែប៉ុណ្ណោះនាងក៏ធ្លាប់ផ្ដែផ្ដាំឱ្យគ្រប់គ្នាថែរក្សាសុខភាពខ្លួន កុំមើលរំលងព្រោះជំងឺនេះកាចសាហាវណាស់បើហ៊ានតែប្រហែសច្បាស់ជាតែលតោលចុងក្រោយជ្រើសយកការស្លាប់មិនខាន។

លើសពីនេះ រូបនាងក៏ធ្លាប់ទទួលការរិះគន់យ៉ាងច្រើនពីសំណាកមហាជនទាក់ទិននឹងរឿងកែសម្ផស្សច្រើនហួសហេតុស្ទើរតែពាសពេញដងខ្លួន និងមានស្នេហាជាមួយមិត្តប្រុសដែលមានអាយុតិចជាងខ្លួនខ្លាំងគឺលោក Nick Kunatip។ បើទោះជាមានរឿងហេតុមិនល្អយ៉ាងណាក្នុងជីវិតរបស់នាងក៏តារាស្រីនេះនៅតែតស៊ូជម្នះមិនចុះចាញ់ឡើយ។ រហូតដល់បានរកឃើញដៃគូជីវិតថ្មីសង្ឃឹមរស់នៅជួបជុំសាងជីវិតគ្រួសាររួមគ្នាតែអកុសលរូបនាងបែរជាជួបគ្រោះកាចធ្លាក់ចូលទន្លេរហូតដល់ស្លាប់បាត់បង់ជីវិតគ្មានថ្ងៃវិលត្រលប់។ រឿងរ៉ាវដែលកើតឡើងក្នុងជីវិតរបស់នាងពិតជាធ្វើឱ្យសំណាក់មហាជនជាច្រើនអាណិតអាសូរក្រៃលែង ខណៈធ្វើអ្វីមិនបានក្រៅពីចូលរួមសោកស្ដាយព្រមទាំងរំលែកទុក្ខដល់ក្រុមគ្រួសារ និងមិត្តប្រុសរបស់នាងតែប៉ុណ្ណោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ