ទីបំផុតអ្វីដែលអ្នកគាំទ្របានទន្ទឹងរង់ចាំគឺបានមកដល់ហើយ គូស្នេហ៍ផ្អែមល្ហែម និងល្បីល្បាញ ប្រចាំប្រទេសថៃគឺ Mark Prin និង Kimberley ដឹកដៃគ្នាចូលរោងមង្គលយ៉ាងរីករាយកាលពីថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២៣ នៅឯប្រទេសអ៊ីតាលី ដោយមានការចូលរួមអបអរ និងដឹងឮពីចាស់ទុំទាំងសងខាង ព្រមទាំងមិត្តភ័ក្ដិជិតស្និទ្ធទាំងក្នុង និងក្រៅសិល្បៈ។



ក្នុងពិធីមង្គលការ Mark និង Kimberley បង្ហាញទឹកមុខយ៉ាងសប្បាយ រីករាយ និងពោរពេញទៅដោយក្ដីសុខ ដោយសារអ្នកទាំងពីរបានចាប់កាន់ដៃគ្នាតស៊ូអស់ជាច្រើនឆ្នាំមកហើយ និងបានឈានមកដល់ចំណុចមួយនេះ។ ក្នុងឱកាសនោះ Kimberley ក៏បានអរគុណដល់ស្វាមីលោក Mark Prin ដែលបានតស៊ូ និងធ្វើឲ្យសុបិនរបស់អ្នកទាំងពីរក្លាយជាការពិត។ ស្របពេលដែល Mark វិញក៏បានអរគុណដល់ភរិយាថា នាងជាមនុស្សដែលធ្វើឲ្យលោកក្លាយជាមនុស្សល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ហើយ Mark បច្ចុប្បន្នដើរមកដល់ចំណុចនេះ គឺជាចំណែកមួយរបស់ Kimberley។


ក្រោយពីបានឃើញបែបនេះ ទាំងក្រុមគ្រួសារសាច់ញាតិ មិត្តភ័ក្ដិ និងអ្នកគាំទ្រពិតជាមានក្ដីរំភើបជំនួសអ្នកទាំងពីរ និងសង្ឃឹមថាអ្នកទាំងពីរកាន់ដៃគ្នាបន្ដទៅមុខរហូតដល់ចាស់កោងខ្នង។ តោះមកមើលរូបភាពខ្លះក្នុងពិធីមង្គលការរបស់អ្នកទាំងពីរ៕
































































Account
Security
Favourite Content