បវរកញ្ញា​ទាំង ៥ រូបនេះមានសម្បុរស្បែកស្រអែមស្រស់បែបខ្មែរ ធ្លាប់ប្រកួតនៅលើឆាកអន្តរជាតិ

បវរកញ្ញា​ខ្មែរ​ជាច្រើន​ដែល​បាន​តំណាង​កម្ពុជា លើ​ឆាក​អន្តរជាតិ​សុទ្ធ​សឹង​ជា​​នារី​ស្រស់​ឆើតឆោម, សម្ផស្ស​ល្អ​គន់ កាន់តែ​មើល​យូរ​កាន់តែ​ស្អាត រូបរាង​ល្អល្អះ កម្ពស់កំព​តាម​ស្តង់ដារ មាន​គ្រប់​លក្ខណៈ​សម្បត្តិ​ថ្លៃថ្លា ហើយ​កាន់តែ​ពិសេស​ស្ត្រី​រូប​នោះ​ត្រូវតែ​មាន​ចំណេះដឹង​ទូលំទូលាយ។

មិន​តែ​ប៉ុណ្ណោះ​បវរកញ្ញា​ខ្មែរ​ដែល​ជា​​តំណាង​ប្រទេស ទាំង ៥ រូប​នេះ មិន​ត្រឹម​ស្រស់​ស្អាត មាន​ស្បែក​ស្រអែម​ស​បញ្ជាក់​ពី​ជា​អត្តសញ្ញាណ​ខ្មែរ ក៏​ជា​ស្ត្រី​លើក​កម្ពស់​ការ​យល់​ដឹង​ពី​ការ​ថែទាំ និង​មិន​ប្រើ​ផលិតផល ដើម្បី​កែប្រែ​ស្បែក​ខ្លួនឯង។

១. ប្រាសាទ ដាវីន

Miss Universe Cambodia 2024 អ្នកនាង ប្រាសាទ ដាវីន ជា​បវរកញ្ញា​ខ្មែរ​ដែល​ស្រឡាញ់​ពណ៌​សម្បុរ​ខ្លួន​ឯង។ Top 30 Miss Universe 2024 រូប​នេះ​ប្រឡូក​សិល្បៈ ២០ ឆ្នាំ​ហើយ តែ​ស្បែក​តាំងពី​ដំបូង រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នៅ​ដដែល មិន​បាន​ប្រើប្រាស់​សារធាតុ ឬ​ផលិតផល​ឲ្យ​ស​ឡើយ ដោយ​អ្នក​ម្ដាយ​កូន​១​រូប​នេះ មាន​បច្ចេកទេស​ថែរក្សា​ស្បែក​ឲ្យ​នៅ​តែ​ភ្លឺ​ថ្លា រលោង​តែ​ប៉ុណ្ណោះ។

២. រ៉េត សារីតា

Miss Universe Cambodia 2020 មិន​ត្រឹម​មាន​ភាព unique ឡើយ កញ្ញា​ក៏​ជា​បវរកញ្ញា​ម្នាក់​ដែល​ស្រលាញ់​ភាព​ជា​ខ្លួនឯង​តាំងពី​ដើម​រហូត​មក ជា​ពិសេស​ស្បែក​រលោង​បែប​ខ្មែរ​តែម្ដង។

៣. ដាំ សុភ័ក្រ្តស៊ីនឌី

តារា​សម្ដែង​សម្បុរ​ស្រអែម​ស្រស់ ដាំ សុភក្រ្ត័ស៊ីនឌី ក៏​ជា​បវរកញ្ញា​ខ្មែរ​ដែល​មាន​គ្រប់​យ៉ាង​មិន​ថា​សមត្ថភាព និង​ការ​រៀបចំ​ខ្លួន។ ស៊ីនឌី គឺជា Miss Glamour Look Cambodia 2022 ដំបូង ហើយ​កញ្ញា​ក៏​ជា Miss Planet International 2023 ផង​ដែរ។

៤. ផន ស្រីពី

ផន ស្រីពី គឺជា Top 22 Miss Intercontinental 2024 មុន​ក្លាយជា​ម្ចាស់​មកុដ Miss Cosmo Cambodia 2022។ នៅ​លើ​វេទិកា​អន្តរជាតិ​នា​ប្រទេស​អេហ្ស៊ីប​កន្លង​មក ស្រីពី បាន​បង្ហាញ​ឲ្យ​ពិភពលោក​ស្គាល់​ស្រ្តី​ខ្មែរ​កាន់តែ​ច្បាស់​ទាំង​ផ្នែក​រូប​សម្រស់ និង​ចំណេះដឹង ហើយ​កញ្ញា​ពិតជា​លេចធ្លោ​គ្រប់​ឈុត ជាមួយ​សម្បុរ​ស្បែក​ភ្លឺ​រលោង។

៥. អ៊ិន លក្ខិណា

Top 10 Miss Cosmo 2024 ជា​មនុស្ស​ស្រី​មាន​ចិត្ត​ត​ស៊ូ ពុះពារ នាង​ក៏​ស្ថិត​ក្នុង​ចំណោម​បវរកញ្ញា​ខ្មែរ​ដែល​មាន​ស្បែក​ស្អាត​ខ្លាំង។ តាំងពី​បោះ​ជំហាន​ចូល​ប្រឡូក​ក្នុង​វិស័យ​បវរកញ្ញា​មក អ៊ិន លក្ខិណា នៅ​ថែរក្សា​សម្បុរ​ស្បែក​ដដែល និង​មាន​វិធី​ក្នុង​ការ​ធ្វើឲ្យ​ស្បែក​ស្រអែម កាន់តែ​រលោង ពេល​ឡើង​កម្មវិធី​ម្ដង​ៗ៕

រូបភាព៖ Sindy Dam, In Leakana, Miss Cosmo Cambodia, Miss Universe Cambodia និង Reth Sarita



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​



Leave a Reply

Your email address will not be published.Required fields are marked *