អ្នកទស្សនាខ្ទង់សែននាក់! Stray Kids បង្កើតកំណត់ត្រាថ្មីជាមួយការប្រគំតន្ត្រីទោលនៅស្តាតធំអាមេរិក

ក្រុមចម្រៀងល្បីឈ្មោះរបស់ JYP Entertainment គឺ Stray Kids បានបង្ហាញឱ្យឃើញសាជាថ្មីពីប្រជាប្រិយភាពកម្រិតសកលរបស់ខ្លួន តាមរយៈការប្រគំតន្ត្រីទោលនៅពហុកីឡដ្ឋាន SoFi ក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក ដែលជាផ្នែកមួយ​នៃ​ការប្រគំតន្ត្រីទេសចរណ៍ពិភពលោក “dominATE”។

ការប្រគំតន្ត្រីរយៈពេល២ថ្ងៃគឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅនេះដែរ បានធ្វើឱ្យ Stray Kids ក្លាយជាក្រុមចម្រៀងខេប៉ុបជំនាន់ទី៤ ដំបូងគេដែលបានសម្ដែងនៅពហុកីឡដ្ឋាន SoFi ក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក ដោយប្រមូលបានទស្សនិកជនសរុបជាង ១សែននាក់។ ដំបូង​ឡើយ ពួកគេ​​គ្រោង​ធ្វើការ​សម្តែងតែ​ថ្ងៃ​សៅរ៍​ ​មួយ​ថ្ងៃប៉ុណ្ណោះ ប៉ុន្តក្រោយមកក៏​បាន​បន្ថែមការសម្ដែងថ្ងៃ​ទីពីរមួយទៀតតាមការស្នើសុំរបស់អ្នកគាំទ្រ។​

គួរបញ្ជាក់ថា Stray Kids គឺជាក្រុម K-pop ទីបីដែលបានសម្តែងនៅពហុកីឡដ្ឋាន SoFi សម្រាប់ការប្រគំតន្ត្រីទោល បន្ទាប់ពី BTS និង Twice ខណៈក្រុម​នារី Blackpink ក៏គ្រោង​នឹង​សម្ដែង​នៅ​ពហុកីឡដ្ឋានមួយនេះដែរក្នុងខែ​កក្កដាខាងមុខ។

ក្នុងកម្មវិធីមានរយៈពេល ៣ ម៉ោងពេញ សមាជិកទាំង ៨ រូបរបស់​ Stray Kids បានសម្ដែងបទចម្រៀងសរុប ៣០ បទ រួមទាំងបទដំបូងរបស់ពួកគេគឺបទ “District 9” ដែលចេញកាលពីឆ្នាំ២០១៨ និងបទចម្រៀងថ្មីបំផុតគឺបទ “Giant” ដែលចេញក្នុងឆ្នាំ២០២៤។

គួររំឭកដែរថា Stray Kids បានធ្វើការប្រគំតន្ត្រីទោលនៅអាមេរិកខាងជើងលើកដំបូងកាលពីឆ្នាំ២០២៣ នៅពហុកីឡដ្ឋាន BMO ទីក្រុង Los Angeles សម្រាប់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោកលើកទីពីររបស់ពួកគេមានឈ្មោះថា “Maniac”។ ក៏ប៉ុន្តែបើយោងតាម JYP Entertainment ពហុកីឡដ្ឋាន SoFi មានចំនួនអ្នកទស្សនាច្រើនជាងកីឡដ្ឋាន BMO រហូតដល់បីដង។

បន្ទាប់ពីការសម្ដែងនៅ LA ពួកគេនឹងបន្តការសម្ដែងចំនួន ២ថ្ងៃទៀតនៅទីក្រុង Arlington រដ្ឋតិចសាស នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍សប្ដាហ៍នេះ ខណៈការសម្ដែងចុងក្រោយ នឹងរៀបចំនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ថ្ងៃទី៣០ ខែកក្កដា។

ចាប់ផ្ដើមកាលពីខែសីហាឆ្នាំមុន និងមានកាលវិភាគសម្ដែង ៥៥ ឆាក នៅ ៣៤ ប្រទេសនិងតំបន់ជុំវិញពិភពលោក ការប្រគំតន្ត្រីទេសចរណ៍ “dominATE” របស់ Stray Kids ត្រូវបានគេរំពឹងថានឹងអាចទាក់ទាញអ្នកទស្សនាសរុបចំនួន ២,២ លាននាក់ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានសម្រាប់ការប្រគំតន្ត្រីរបស់សិល្បករខេប៉ុប ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប



Leave a Reply

Your email address will not be published.Required fields are marked *