បវរកញ្ញាខ្មែរជាច្រើនដែលបានតំណាងកម្ពុជា លើឆាកអន្តរជាតិសុទ្ធសឹងជានារីស្រស់ឆើតឆោម, សម្ផស្សល្អគន់ កាន់តែមើលយូរកាន់តែស្អាត រូបរាងល្អល្អះ កម្ពស់កំពតាមស្តង់ដារ មានគ្រប់លក្ខណៈសម្បត្តិថ្លៃថ្លា ហើយកាន់តែពិសេសស្ត្រីរូបនោះត្រូវតែមានចំណេះដឹងទូលំទូលាយ។
មិនតែប៉ុណ្ណោះបវរកញ្ញាខ្មែរដែលជាតំណាងប្រទេស ទាំង ៥ រូបនេះ មិនត្រឹមស្រស់ស្អាត មានស្បែកស្រអែមសបញ្ជាក់ពីជាអត្តសញ្ញាណខ្មែរ ក៏ជាស្ត្រីលើកកម្ពស់ការយល់ដឹងពីការថែទាំ និងមិនប្រើផលិតផល ដើម្បីកែប្រែស្បែកខ្លួនឯង។
១. ប្រាសាទ ដាវីន
Miss Universe Cambodia 2024 អ្នកនាង ប្រាសាទ ដាវីន ជាបវរកញ្ញាខ្មែរដែលស្រឡាញ់ពណ៌សម្បុរខ្លួនឯង។ Top 30 Miss Universe 2024 រូបនេះប្រឡូកសិល្បៈ ២០ ឆ្នាំហើយ តែស្បែកតាំងពីដំបូង រហូតមកទល់ពេលបច្ចុប្បន្ននៅដដែល មិនបានប្រើប្រាស់សារធាតុ ឬផលិតផលឲ្យសឡើយ ដោយអ្នកម្ដាយកូន១រូបនេះ មានបច្ចេកទេសថែរក្សាស្បែកឲ្យនៅតែភ្លឺថ្លា រលោងតែប៉ុណ្ណោះ។



២. រ៉េត សារីតា
Miss Universe Cambodia 2020 មិនត្រឹមមានភាព unique ឡើយ កញ្ញាក៏ជាបវរកញ្ញាម្នាក់ដែលស្រលាញ់ភាពជាខ្លួនឯងតាំងពីដើមរហូតមក ជាពិសេសស្បែករលោងបែបខ្មែរតែម្ដង។



៣. ដាំ សុភ័ក្រ្តស៊ីនឌី
តារាសម្ដែងសម្បុរស្រអែមស្រស់ ដាំ សុភក្រ្ត័ស៊ីនឌី ក៏ជាបវរកញ្ញាខ្មែរដែលមានគ្រប់យ៉ាងមិនថាសមត្ថភាព និងការរៀបចំខ្លួន។ ស៊ីនឌី គឺជា Miss Glamour Look Cambodia 2022 ដំបូង ហើយកញ្ញាក៏ជា Miss Planet International 2023 ផងដែរ។



៤. ផន ស្រីពី
ផន ស្រីពី គឺជា Top 22 Miss Intercontinental 2024 មុនក្លាយជាម្ចាស់មកុដ Miss Cosmo Cambodia 2022។ នៅលើវេទិកាអន្តរជាតិនាប្រទេសអេហ្ស៊ីបកន្លងមក ស្រីពី បានបង្ហាញឲ្យពិភពលោកស្គាល់ស្រ្តីខ្មែរកាន់តែច្បាស់ទាំងផ្នែករូបសម្រស់ និងចំណេះដឹង ហើយកញ្ញាពិតជាលេចធ្លោគ្រប់ឈុត ជាមួយសម្បុរស្បែកភ្លឺរលោង។



៥. អ៊ិន លក្ខិណា
Top 10 Miss Cosmo 2024 ជាមនុស្សស្រីមានចិត្តតស៊ូ ពុះពារ នាងក៏ស្ថិតក្នុងចំណោមបវរកញ្ញាខ្មែរដែលមានស្បែកស្អាតខ្លាំង។ តាំងពីបោះជំហានចូលប្រឡូកក្នុងវិស័យបវរកញ្ញាមក អ៊ិន លក្ខិណា នៅថែរក្សាសម្បុរស្បែកដដែល និងមានវិធីក្នុងការធ្វើឲ្យស្បែកស្រអែម កាន់តែរលោង ពេលឡើងកម្មវិធីម្ដងៗ៕



រូបភាព៖ Sindy Dam, In Leakana, Miss Cosmo Cambodia, Miss Universe Cambodia និង Reth Sarita
























































Account
Security
Favourite Content