តារាសម្ដែងដែលតែងតែគិតគូរពីមុខមាត់ប្រទេសជាតិ ពេលបង្ហាញវត្តមានលើឆាកអន្តរជាតិ គឺកញ្ញា ស៊ីន យូប៊ីន។ ថ្មីៗនេះតារាស្រីជួរមុខលំដាប់ស្រុកខ្មែររូបនេះ បានទៅទទួលពានរង្វាន់នៅក្រៅប្រទេស ហើយនាងក៏មិនភ្លេចពាំនាំអ្វីដែលជាអត្តសញ្ញាណជាតិ ទៅឲ្យបរទេសបានដឹងបានឃើញ និងស្គាល់ដែរ។


ស៊ីន យូប៊ីន បានឡើងទទួលពានរង្វាន់កម្មវិធី HOFS នៅប្រទេសសិង្ហបុរី ដូចឆ្នាំមុនៗ ដោយ ២០២៥ នេះនាង និងប្ងូនស្រីសំណព្វចិត្ត ស៊ីន ជេននី បានចូលរួមជាមួយគ្នា។ តារាស្រីវ័យ ២៩ រូបនេះបានយកឈុតមួយ ដែលរំលេចរូបភាពគ្រប់ ២៥ ខេត្ត/រាជធានី ខ្មែរលើរ៉ូបពណ៌ទឹកសមុទ្រ បែបពណ៌ទឹកប្រាក់របស់ខ្លួន ពេលឡើងទទួលពានរង្វាន់នៅប្រទេសសិង្ហបុរី។
បរិយាយពីរ៉ូបដែលគ្រងលើខ្លួនសង្សារ ខាត់ វ៉ៃហាំង ពិតជាស្រស់ស្អាត និងបង្កប់អត្ថន័យជ្រាលជ្រៅ។ យូប៊ីន បានឲ្យដឹងថា រ៉ូបនោះ គឺនាង និង Designer ខ្មែររួមគ្នាបង្កើតចេញជាឈុតនោះមក។ នៅចំពីមុខនៃឈុតយើងអាចឃើញរូបព្រះបរមរាជវាំង តំណាងរាជធានីភ្នំពេញ, រូបលោកតាដំបងក្រញូវ ខេត្តបាត់ដំបង, រូបសំណាក់ឆ្នាំង របស់ខេត្តកំពង់ឆ្នាំង, រូបសំណាក់ដំរីជាន់ខ្លា នៃខេត្តកំពង់ធំ…។

បន្ថែមពីរូបតំណាងខេត្ត/រាជធានីទាំង ២៥ នៅចុងរ៉ូប យូប៊ីន បានដឹកឃើញគំនិតច្នៃប្រតិដ្ឋ ដោយឌិនអង្កាំតូចៗពណ៌ស តំណាងឲ្យឆ្នេរខ្សាច់សក្បុសនៃសមុទ្រខ្មែរ។ ស៊ីន យូប៊ីន និង ស៊ីន ជេននី ក៏បានជួបសិល្បករខ្មែរមួយរូបទៀត គឺព្រះនាង នរោត្តម ជេនណា ក៏មានវត្តមានឡើងទទួលពានរង្វាន់ពីកម្មវិធី HOFS ដែរ ហើយនាងក៏បានថតរូបជាមួយសិល្បករមកពីប្រទេសផ្សេងៗជាច្រើនរូបទៀត។
The HOFS Award ជាវេទិកាប្រគល់ពានរង្វាន់សិល្បករឆ្នើមជូនដល់សិល្បករ តារាសម្ដែង អ្នកបង្កើតមាតិកាក្នុងស្រុក និងក្រៅស្រុកល្បីៗជាច្រើនក្នុងតំបន់អាស៊ី ហើយសម្រាប់ស្ត្រីឆ្នើមផ្នែកសម្ដែងកម្ពុជា ស៊ីន យូប៊ីន នាងបានទៅចូលរួមកម្មវិធី The HOFS Award ៣ ឆ្នាំជាប់គ្នា។
គួរបញ្ជាក់ថា ស៊ីន យូប៊ីន ជាតារាស្រីតែងតែគិតគូរពីសិល្បៈ វប្បធម៌ខ្មែរ ពេលឡើងឆាកអន្តរជាតិម្ដងៗ ដោយកញ្ញាមានការច្នៃឈុតបង្ហាញពីអត្តសញ្ញាណជាតិ ដើម្បីឲ្យជនបរទេសបានឃើញ៕
















រូបភាព៖ Shin Yubin























Account
Security
Favourite Content