សម្លៀកបំពាក់មិនសមរម្យ ដែលមិនគួរស្លៀកពាក់ទៅវត្តនាឱកាសបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​

​បុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យដ៏​ធំ​មួយ ក្នុងចំណោម​ពិធីបុណ្យ​ប្រពៃណី​ខ្មែរ​ ដែល​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស តែងតែ​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ តាំងពី​បុរាណ​រៀងមក​។ ជារៀងរាល់ឆ្នាំ ចាប់ពី​ថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋ​ខ្មែរ​តែងតែ​ប្រារព្ធ​នូវ​ពិធី​បុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នៅ​តាម​ទីវត្ត​អារាម ដោយ​ធ្វើជា​ចង្ហាន់​រាប់បាត្រ​ប្រគេន​ព្រះសង្ឃ។ ពិធី​បុណ្យ​នេះ ធ្វើ​តាម​ទំនៀម​ពី​ដូនតា​មកនេះ ត្រូវ​បាន​ដក់ជាប់​ក្នុង​គំនិត​ប្រជាពលរដ្ឋ​ខ្មែរ​ត​ជំនាន់​មក​ថា វា​ជាពិធី​ដើម្បី​​ឧទ្ទិស​កុសល​ជូន​ទៅ​ដល់​ដូនតា និង​ញាតិកា​ទាំង ៧ សណ្តាន​​ដែល​បាន​ចែកឋាន​​ទៅ ។

សម្លៀកបំពាក់​ដែល​ត្រូវ​ទៅ​វត្ត​នា​ឱកាស​នេះ ពិតជា​រឿង​សំខាន់​មិន​ចាញ់​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ឡើយ។ ដោយ​ខ្មែរ​បាន​កំណត់​ថា ប្រពៃណីខ្មែរក្នុងការចូលរួមក្នុងពិធីសាសនា មាន​ដូចជា​អាវ​ប៉ាក់​ពណ៌​ស និង​សំពត់​បត់ បន្ថែម​ដោយ​កន្សែង ឬ​ក្រមា​ពានា។ តែ​បើ​អ្នក​មិន​អាច​រក​សម្លៀក​បំពាក់​បែប​ប្រពៃណី​បាន អ្នក​ក៏​អាច​ស្លៀក​សម្លៀកបំពាក់​អាវស ឬ​អាវ​ពណ៌​ស្រាល​ៗ ជាមួយ​​សំពត់​វែង ធ្វើ​យ៉ាង​ណា​មិន​លិច​លើ​លិច​ក្រោម វាល​មុខ វាល​ក្រោយ​បង្ហាញ​សាច់​ក្នុង​វត្ត។ នេះ​សម្រាប់​ស្ត្រី។

សម្លៀកបំពាក់​ដែល​មិន​គួរ​ស្លៀកពាក់​ទៅ​វត្ត​ដាក់​បិណ្ឌ និង​ពេល​ភ្ជុំបិណ្ឌ ឬ​មិន​អាច​ស្លៀក​ចូល​ទៅ​ក្នុង​ទី​អារាម​រួមមាន សម្លៀកបំពាក់​ខើចខ្លី អាវ​វាល​ក្លៀក​ខ្លាំង ចំហ​ដើមទ្រូង ស្ដើង​ៗ និង​ខោ​អាវ​តឹង​រឹប​រាង​ហួសហេតុ។

ប្រពៃណី និង​ទំនៀមទម្លាប់​ខ្មែរ​តាំង​ពី​បុរាណ ត​មក​ដល់​បច្ចុប្បន្ន ការ​ស្លៀកសម្លៀក​បំពាក់ខើចខ្លី ឬ​វាល​ផ្នែក​ខាង​លើ​ខ្លាំង​ទៅ​ក្នុង​វត្ត​អារាម គឺ​មិន​ត្រូវ​បាន​សង្គម​ខ្មែរ​ជា​ទូទៅ​ឲ្យ​តម្លៃ​ឡើយ។ គេ​អាច​​ គឺជា​ផ្នែក​មួយ រួមចំណែកបំផ្លាញទំនៀមទម្លាប់ដ៏ល្អរបស់ខ្មែរផងដែរ។

សម្លៀកបំពាក់ប្រពៃណី បានជួយលើកសម្រស់នារីខ្មែរ​ឲ្យ​កាន់តែស្រស់សោភា ព្រម​ដោយ​ភាព​សម​សួន​សុភាពរាបសា គួរជាទីគាប់ភ្នែកសម្រាប់អ្នកផងទាំងពួង។ ការស្លៀកពាក់បែបប្រពៃណី ក៏ជា​ផ្នែក​មួយ​ក្នុង​ការ​ថែរក្សាអត្តសញ្ញាណខ្មែរផងដែរ។ ដូច្នេះនៅរដូវភ្ជុំបិណ្ឌនេះ គួរ​ស្លៀកពាក់​បែប​ប្រពៃណី​ខ្មែរ​ទាំងអស់គ្នា។

ដើម្បី​ថែរក្សា​វប្បធម៌ អរិយធម៌ និង​លើក​តម្កើង​ពូជសាសន៍​ខ្មែរ​ដ៏​ថ្លៃថ្នូរ គួរ​បង្ហាញ​សំពត់​បត់​អាវ​ប៉ាក់​ពានា ទោះជា​មាន​តម្លៃ​ថ្លៃ និង​រៀង​ពិបាក​បន្តិច ក៏​មិន​គួរ​ចោល​ឡើយ។ អាកប្បកិរិយា​នៃ​ការ​ស្លៀក​​ពាក់​បាន​សមរម្យ បង្ហាញ​យ៉ាង​ច្បាស់​​​ការ​អប់រំ ប្រៀនប្រដៅ​លើ​ផ្នែក​ប្រពៃណី​សីលធម៌។ ការ​ស្លៀកពាក់​ស៊ិ​ច​ស៊ី​ស្នើ​លើ ស្មើ​ក្រោម​នោះ វា​នឹង​បណ្ដាល​ឲ្យ​ប៉ះពាល់​ទៅ​ប្រពៃណី ជា​ពិសេស​គឺ​សីលធម៌ ។

មុន​ពេល ដាក់​បិណ្ឌ​ក្រសួងធម្មការ និងសាសនា បានចេញសេចក្តីណែនាំមួយ ក្នុង​គោល​បំណង​ថែរក្សា​ឲ្យ​បាននូវសណ្តាប់ធ្នាប់ របៀបរៀបរយល្អ និងសីលធម៌ថ្លៃថ្នូរក្នុងការចូលទៅកាន់វត្តអារាម ដែល​ជា​ទី​បូជនីយដ្ឋាន គោរព​សក្ការៈ និង​ជា​បេះ​ដូង​នៃអត្តសញ្ញាណជាតិខ្មែរ។ ដោយ​ក្រសួង​បាន​ដាក់​ចេញនូវវិធានការណែនាំ ៧ ចំណុចសំខាន់ៗ ដូចខាងក្រោម៖

១. មិនត្រូវស្លៀកសម្លៀកបំពាក់មិនសមរម្យចូលក្នុងបរិវេណវត្ត មានដូចជា សម្លៀកបំពាក់ស្តើង, អាវ​វៀលខ្នង, អាវខ្សែទោល ខោ ឬ​សំពត់​ខ្លី​លើ​ជង្គង់ ឆើតឆាយ រឹប​បន្តឹង​រាងកាយ លេចលើ លេច​ក្រោម​ទៅ​ថ្វាយបង្គំព្រះសង្ឃ ថ្វាយបង្គំព្រះពុទ្ធរូប និងថតរូបបង្ហោះផ្សព្វផ្សាយតាមបណ្តាញ សង្គម​នានា។

២. ត្រូវ​រក្សា​ឥរិយាបថ​ថ្លៃថ្នូរ ដោយមិនប្រព្រឹត្តសកម្មភាពស្នេហាក្នុងវត្តអារាម មិនពាក់មួក មិនរោទិ៍ មិនចុចស៊ីផ្លែម៉ូតូឡានក្នុងបរិវេណវត្ត (សម្រាប់ម៉ូតូ កង់ ត្រូវចុះបណ្តើរចាប់ពីខ្លោងទ្វារ) ត្រូវដោះស្បែកជើងពេលឡើងលើព្រះវិហារ ឧបដ្ឋានសាលា (សាលាឆាន់) កុដិព្រះសង្ឃ និងទីសក្ការៈ ផ្សេងៗ និងមិននិយាយឡូឡា ស្រែកហ៊ោកញ្ជ្រៀវ លេងសើចហួសប្រមាណ ឬប្រើពាក្យអសុរោះ។

៣. ពេលជួបព្រះសង្ឃ គប្បីបង្អោនកាយ ឬលើកដៃសំពះ បង្ហាញការគោរព ហើយគប្បីប្រើភាសា ឲ្យ​បានត្រឹមត្រូវទៅតាមសមណភាវៈ។ ពេលប្រគេនទេយ្យទាន ឬទេយ្យវត្ថុផ្សេងៗ សម្រាប់​ស្ត្រី​ត្រូវ​រក្សា​គម្លាត​ពី​ព្រះ​សង្ឃមិនត្រូវ​ឲ្យ​ប៉ះពាល់ព្រះកាយព្រះសង្ឃ ចំណែកឥរិយាបថនៃការ អង្គុយ ទាំង​បុរស និង​ស្ត្រី ត្រូវ​អង្គុយបត់ជើងយ៉ាងមានរបៀបរៀបរយ ដោយមិនត្រូវសណ្តូកជើង ទៅរកព្រះសង្ឃ ឬព្រះពុទ្ធរូបឡើយ។

៤. ត្រូវចូលរួមថែរក្សាអនាម័យ បរិស្ថានស្អាតក្នុងបរិវេណវត្តអារាម មិនត្រូវចោលសំរាមពាសវាល ពាសកាល និងមិនត្រូវធ្វើឱ្យខូចខាតនូវសាសនវត្ថុ គូសវាសលើជញ្ជាំងព្រះវិហារ ព្រមទាំងសំណង់ ផ្សេងៗ។

៥. មិនផឹកគ្រឿងស្រវឹងក្នុងបរិវេណវត្ត និងមិនត្រូវចូលវត្តក្នុងពេលស្រវឹង។

៦. មិនត្រូវយកវត្តអារាមធ្វើជាកន្លែងប្រព្រឹត្តអំពើឆបោក និងល្បែងស៊ីសងគ្រប់ប្រភេទ។

៧. គ្រប់​វត្ត​អារាម ជាពិសេសអារាមទេសចរណ៍ ត្រូវ​ត្រៀម​ក្រមា​ខ្មែរ កន្សែង​ដណ្តប់ ឬ​សំពត់វែង សម្រាប់​ពុទ្ធ​បរិស័ទ​ដែល​ជា​ស្ត្រី ឬ​ជនបរទេស​ដែលចូលក្នុងបរិវេណវត្តហើយមិនបានត្រៀម សម្លៀកបំពាក់​សមរម្យ៕

រូបភាព៖ Aok Sokunkanha, Pich Votey Saravody និង Fiyata



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្លៀកបំពាក់មិនសមរម្យ ដែលមិនគួរស្លៀកពាក់ទៅវត្តនាឱកាសបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​

បុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យដ៏​ធំ​មួយ ក្នុងចំណោម​ពិធីបុណ្យ​ប្រពៃណី​ខ្មែរ​ ដែល​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស តែងតែ​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ តាំងពី​បុរាណ​រៀងមក

ALmée Couture ត្រៀមនាំយកឈុតកូនខ្មែរដែលប្រណីតៗ ទៅបង្ហាញនៅកម្មវិធី Paris Fashion Week 2026

កេរ្តិ៍ឈ្មោះ​របស់​ប្រេន​សម្លៀកបំពាក់​ខ្មែរ ALmée Couture បាន​ល្បី​សុះសាយ​ឡើង​រាល់​ថ្ងៃ ដោយ​ថ្មី​ទើប​បញ្ចប់​ការ​ចូលរួម​នៅ New York Fashion Week ហើយ​ប៉ុន្មាន​ថ្ងៃ

សិល្បករអន្តរជាតិ Danhôo ដាក់ដេញថ្លៃគំនូរច្រើនផ្ទាំងនៅ Soma Hotel ដើម្បីជួយកុមារកម្ពុជា

មិន​មាន​ឈាម​ជ័រ​ខ្មែរ​សូម្បី​មួយ​ដំណក់ ប៉ុន្តែ​សិល្បករ​អន្តរជាតិ​ដែល​មាន​កំណើត​វៀតណាម​លោក Danhôo បាន​សម្រេច​ដាក់​ដេញថ្លៃគំនូរ​សិល្បៈជា​ច្រើន​ផ្ទាំង​របស់​លោក​ក្ន

រី ស្រីនេត អតីតកញ្ញាឯកវាយនភណ្ឌលេខ២ ឥឡូវកំពុងក្លាយជាទីចាប់អារម្មណ៍នៅកម្មវិធី Miss Asia Pacific International នៅហ្វីលីពីន

បវរកញ្ញា​កម្ពុជា រី ស្រីនេត កំពុង​តែ​តំណាង​ជាតិ​នៅ​លើ​វេទិកា​ប្រកួត​បវរកញ្ញា Miss Asia Pacific International នៅ​ប្រទេស​ហ្វីលីពីន។ Miss Asia Pacific Internationa

ទីក្រុងហូជីមិញត្រៀមបើកការដ្ឋានសាងសង់ខ្សែរថភ្លើងក្រោមដីថ្មីចំនួន ៣ ខ្សែ ក្នុងតម្លៃ ៩.៦ ប៊ីលានដុល្លារ

ទីក្រុងហូជីមិញ ប្រទេសវៀតណាម មានផែនការពង្រីកបណ្តាញរថភ្លើងក្រោមដីជាមួយនឹងខ្សែថ្មីចំនួន ៣ ខ្សែ ដោយគ្រោងបើកការដ្ឋានសាងសង់ក្នុងត្រីមាសទី ៤ ឆ្នាំនេះ ជាមួយនឹងកញ្ចប់

គ្រប់ខេត្ត រាជធានីនៃកម្ពុជា នឹងជួបប្រទះភ្លៀងធ្លាក់ រួមជាមួយខ្យល់កន្ត្រាក់ ហើយក៏មានលាយឡំផ្គរ រន្ទះរហូតដល់ដាច់ខែនេះ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ជូន​ដំណឹង ស្ដី​ពី​អាកាសធាតុ ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ចាប់ពី​ថ្ងៃ ២៤ ដល់​ថ្ងៃ ៣០ ខែ​កញ្ញា ឆ្នាំ ២០២៦ ប្រទេស​កម្ពុជា​នឹង​មាន​

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា