ម៉ាដាម ដា ពន្យល់មូលហេតុ ​អ្នកលក់ឡេបានដើរកម្រាលព្រំក្រហម

ការពិតដែលវត្តមានលើកម្រាលព្រំក្រហមរបស់សិល្បករ និងបុគ្គលល្បីៗទទួលបានទាំងការសាទរ និងពាក្យនិន្ទាលើបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឱ្យរឿងនេះក្លាយជាប្រធាន​បទក្តៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ។

អ្នកជំនួញអនឡាញល្បីឈ្មោះ ម៉ាដាម ដា ក៏ជាមុខព្រួញសំខាន់ដែលគេផ្តោតទៅលើ តាមរយៈពាក្យថា អ្នកលក់ឡេបានដើរកម្រាលព្រំក្រហម ព្រោះលោកស្រីជាអ្នកជំនួញ​អនឡាញតែម្នាក់ដែលបានចូលរួមដើរកម្រាលព្រមក្រហមឆ្នាំនេះ ដូច្នេះចង់មិនចង់ត្រូវតែទទួលស្គាល់ពាក្យរិះគន់ដោយត្រង់ៗ។ ទោះការរិះគន់មើលទៅសម្បើមខ្លាំងបែបណាក៏ដោយ ម៉ាដាម នៅតែញញឹមបកស្រាយចំៗរឿងគេសួរថា ហេតុអ្វីអ្នកលក់ឡេបានដើរកម្រាលព្រំក្រហម? ជាប្រធានបទដ៏ក្តៅគគុកដែលគេវែកញែកពេញបណ្តាញសង្គម។

ស្រ្តីខ្លួនតូចចិត្តធំ សៀន សូលីនដា ហៅ ម៉ាដាម ដា បកស្រាយចំពោះមុខក្រុមអ្នកសារព័ត៌មានសិល្បៈនៅច្រកចេញព្រលានយន្តហោះ នារសៀលថ្ងៃនេះថា គ្រប់ចលនា គ្រប់សរសៃឈាមរបស់ប្រទេសនីមួយៗគឺត្រូវការគ្នានិងគ្នា។ ជាក់ស្តែង ការងារតារាគ្រប់រូបអាចរលូនទៅមុខបានដោយសារការ sponsor ហើយអ្នក sponsor នោះគឺម្ចាស់ផលិតផល​នេះឯង។ ដូច្នេះ យើងមិនអាចវាយតម្លៃថា តារាម្នាក់នោះជាអ្នកលក់ឡេ ម្នាក់នោះជាអ្នកសិល្បៈនោះទេ ព្រោះពួកយើងសុទ្ធតែមានភាព unique រៀងៗខ្លួន។

ម៉្យាង ទោះបីលោកស្រីជាអ្នកលក់ឡេក៏ពិតមែន តែកន្លងមកលោកស្រីធ្លាប់បានចូលរួមការងារសិល្បៈច្រើនណាស់ ហើយក្រុមហ៊ុនអ្នកស្រីក៏បានចូលរួមជ្រោមជ្រែងផ្តល់ការងារដល់សិល្បករ-សិល្បការិនីច្រើនណាស់តាមរយៈការងារទូតសុឆន្ទៈ និងអ្នកប្រម៉ូតផ្សព្វផ្សាយផលិតផល រួមទាំងការថតស៉្បតពាណិជ្ជកម្មជាដើម បើគិតជាទឹកប្រាក់មិនតិចនោះទេ។ បច្ចុប្បន្ន លោកស្រីក៏មានបង្កើតជាផលិតកម្មផ្ទាល់ខ្លួន ដើម្បីផលិតរឿងខ្លីៗផងដែរ។

អ្នកជំនួញរូបនេះ រួមទាំង អូលីវ៉ា និង ទៀន គីមចេង បញ្ជាក់ច្បាស់ៗថា ការរិះគន់ទាំងអម្បាលមាណមិនអាចបញ្ឈប់គំនិតជាតិនិយមរបស់អ្នកទាំង ៣ បានឡើយ ហើយអ្នកទាំង ៣ ក៏គ្មានថ្ងៃឈប់ផ្សព្វផ្សាយពីកម្ពុជានោះឡើយ ទោះគ្រប់គ្នាមើលឃើញថា ការស្លៀកពាក់មើលទៅចម្លែកសម្រាប់កម្មវិធី តែក៏ពេញចិត្តដែលបានឆ្លៀតស៊កបញ្ចូលអ្វីដែលជារបស់ប្រទេសយើង។

លោកស្រីសង្កត់ធ្ងន់ថា ដោយសារការប្រៀបធៀបរវាងអ្នកលក់ឡេ និងអ្នកសិល្បៈ ដូច្នេះលោកស្រីមានបំណងសិក្សារៀនសូត្រសព្វគ្រប់បែបយ៉ាងពីវិស័យសិល្បៈ​ និងភាពជាសិល្បករ ដើម្បីវៀសឱ្យផុតពីការប្រៀបធៀបនេះទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន