ផលិតករភាពយន្តកម្ពុជា ៤ រូប នាំស្នាដៃទៅកម្មវិធីមហោស្រពភាពយន្តទីក្រុងកាន

ផលិតករ​ភាពយន្ត​កម្ពុជា​ ​​៤ ​រូប បានទៅ​ចូលរួម​​​​ដោយ​ផ្ទាល់​​ និង​បាន​នាំ​យក​ស្នាដៃ​របស់​ខ្លួន​​ទៅ​ដាក់​បញ្ចាំង​ក្នុង​​កម្មវិធី ​​​Cannes Premier​​ ទីក្រុង​កាន​ប្រទេស​បារាំង​​។​ ក្នុង​នោះ​រួម​មាន​​ម្ចាស់​ស្នាដៃ​រឿង​ «ការ​ណាត់​ជួប​ប៉ុល​ពត» រួមជាមួយផលិតករ​នៃផលិតកម្ម Kongchak Picture និង​អ្នក​ដឹក​នាំ​រឿង​ស្ត្រី​​ ​២ ​រូប​ទៀត មាន កញ្ញា​ រិទ្ធី​ លំអរ​ពេជ្រ​ និង​ផលិតករ​រឿង​ខ្លី​​ «A Million Year» កញ្ញា​ សាន​ ដានិច​។​​​​​​

​​ក្នុង​ចំណោម​ខ្សែ​ភាព​យន្ត​ជា​ច្រើន​​​របស់​ផលិតករ​​​មក​ពី​ជុំវិញ​ពិភពលោក​ ស្នាដៃ​ភាពយន្ត​ខ្មែរ​រឿង​ «ការ​ណាត់​ជួប​ជាមួយ​ប៉ុល​ពត» ​​របស់​ផលិតករ​ភាពយន្ត​លោក ​ប៉ាន់​ រិទ្ធី​ ត្រូវ​បាន​ជ្រើសរើស​ជា​ផ្លូវ​ការ ​និង​ចាក់​បញ្ចាំង​ក្នុង​មហោស្រព​ភាពយន្ត​ទីក្រុង​កាន​​។​ ខ្សែ​ភាព​យន្ត​នេះ​ត្រៀម​ចាក់​បញ្ចាំង​ក្នុង​ប្រទេស​បារាំង​ នា​ខែ​មិថុនាខាងមុខ​​នេះ​។​

​ជាមួយ​គ្នា​ដែរ ផលិតករ​វ័យ​ក្មេង​ កញ្ញា សាន​ ដានិច​ ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ដើម្បី​ធ្វើ​បទ​​បង្ហាញ​​ស្នាដៃ​ភាពយន្ត​ខ្នាត​វែង​​រឿង​ «To Leave, To Stay» ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា​ «អ្នក​ទៅ​ អ្នក​នៅ» ក្នុង​កម្មវិធី ​Pitching ខណៈ​ដែល​ ដានិច ​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​ផ្នែក​មួយ​នៃ​កម្មវិធី Cinefondation scriptwriting residency ទីក្រុង​ ប៉ារីស។ ​​​​

ចំណែក​​​ រិទ្ធី លំអរពេជ្រ ហៅ Yuki ក៏​ត្រូវ​បាន​អញ្ជើញ​ចូលរួម​ក្នុង​មហោស្រព​ភាពយន្ត​ទីក្រុង​កាន​ក្នុង​ផ្នែក​មួយ​នៃ​កម្មវិធី​ Director’s Factory Program របស់​ហ្វីលីពីន​​ដោយ​សហការ​ជាមួយ​អ្នក​ដឹកនាំ​រឿង​ហ្វីលីពីន​ គឺ​រឿង​ «Silig» ដែល​នឹង​ត្រូវ​ចាក់​បញ្ចាំង​ផង​ដែរ​។​ ផលិតករ​វ័យ​ក្មេង​រូប​នេះ​បាន​ចូលរួម ​ដើម្បី​ធ្វើ​បទ​បង្ហាញ​គម្រោង​ស្នាដៃ​ភាពយន្ត​ខ្នាត​វែង​រឿង​ «រំដួល» នៅ​ក្នុង​កម្មវិធី Pitching ដែល​មាន​កញ្ញា​ ឡរ៉ា ម៉មទេវី ជា​ផលិតករផង​ដែរ។

បន្ថែមពីនេះដែរ ​លោក ​តែ ​ឡូយ​​ ផលិតករ​នៃ​ផលិតកម្ម Kongchak Picture ក៏​​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ ក្នុង​នាម​ជា​សហ​ផលិតករ​ក្នុង​ភាពយន្ត​របស់​វៀតណាម​គឺ​រឿង «Viet and Nam»។​​​​​​​​​ លើស​ពី​នេះ​ផងដែរ ខ្សែ​ភាពយន្ត​រឿង «អ្នក​ស្នង​អាគារ» ដែល​ផលិត​ដោយ​ផលិតកម្ម Kongchak Picture ក៏​មាន​វត្តមាន​នៅ​ក្នុង​មហោស្រព​ភាពយន្ត​ ទីក្រុង​កាន ​ជាមួយ​ភ្នាក់ងារ​ចែកចាយ​ភាពយន្ត​ ក្រុម​ហ៊ុន «Reel Suspects» ដែលបាន​នាំ​យក​ខ្សែ​ភាពយន្ត​នេះ​ធ្វើ​កិច្ចព្រមព្រៀង​ជា​ច្រើន ដោយ​ធានា​បាន​នូវ​ការ​ចាក់​បញ្ចាំង​នៅ​ជុំវិញ​ពិភពលោក​បន្ទាប់​ពី​ភាព​យន្ត​មួយ​នេះ​បាន​ចាក់​បញ្ចាំង​នៅ​​ក្នុង​មហោស្រព​ជា​ច្រើន​ជុំវិញ​ពិភពលោក​ដូចជា​ទីក្រុង​រ៉ូស្ទឹដែម, ប្រទេស​ជប៉ុន និង​សហរដ្ឋអាមេរិក​ ដែល​ភាពយន្ត​មួយនេះ​មាន​គម្រោង​ចាក់​ផ្សាយ​នៅ​ចុង​ឆ្នាំ​ ២០២៤។

ក្រៅ​ពី​ផលិតករ​ផ្នែក​ភាពយន្ត​ហើយ​នោះ​សិល្បករ​ខ្មែរ​ជាច្រើន​រូប ក៏​មាន​វត្តមាន​នៅ​លើ​កម្រាល​ព្រំ​ក្រហម Cannes ដែរ​ដូចជា ស៊ីន យូប៊ីន, ស៊ីន ជេននី, មាន សូនីតា, រ៉េត សារីតា, ទៀន គីមចេង, ម៉ុង ម៉ាណិត និង អូលីវ៉ា គង់ ដែលជា​អ្នក​ច្នៃ​ម៉ូដ។ មិន​ត្រឹម​ប៉ុណ្ណោះ​ក៏​មាន​អ្នក​ជំនួញ​ពី​ខ្មែរ ៣ រូប​ទៀត​ដែរ បាន​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ដ៏​ធំ​លំដាប់​ពិភពលោក​មួយ​នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ