មួយរយៈធំមកនេះ បញ្ហាទាក់ទិននឹងការថតផ្សេងៗនៅប្រាសាទអង្គរវត្ត គឺជាប្រធានបទក្ដៅគគុកត្រូវបានលើកមកពិភាក្សាមិនចេះចប់ចេះហើយ លើបណ្ដាញសង្គម។ មិនមើលនឹងភ្នែក តារាចម្រៀង និងជាអ្នកនិពន្ធ ម៉ា ច័ន្ទបញ្ញា បានលើកប៉ុន្មានចំណុចនេះឡើងធ្វើឱ្យមហាជនគាំទ្រព្រោងព្រាត។

ម៉ា ច័ន្ទបញ្ញា ម្ចាស់បទ «សង្សារចាស់» ដែលល្បីខ្លាំងកាលឆ្នាំ ២០២០ បានចេញមុខសំណូមពរឱ្យរដ្ឋាភិបាលធ្វើសេចក្ដីប្រកាស ដើម្បីប៉ះប៉ូវបញ្ហាដែលកើតមានឡើងកន្លងមក និងដើម្បីស្ដារក៏ដូចជាលើកមុខមាត់ឡើងវិញផងដែរ។ បន្ថែមពីលើនេះដែរ លោកក៏បានលើកឡើងចំណុចល្អ និងសំខាន់ៗចំនួន៦ មានប្រយោជន៍សម្រាប់មហាជន៖

ចំណុចទី១៖ អនុញ្ញាតអោយអ្នកផលិតមាតិកាទាំងឡាយ ផលិតមាតិកា ផ្សព្វផ្សាយដោយភ្ជាប់ពាក្យថា «ខ្ញុំបានផលិតរួចហើយ មិនមានបញ្ហាអ្វីឡើយ អាជ្ញាធរបានជួយជ្រោមជ្រែងខ្ញុំណាស់»។ ក្នុងករណី ដែលមានមាតិកាណានិយាយមិនល្អ គួរអញ្ជើញ ពិភាក្សា រួចលើកទឹកចិត្ត ហើយសំណូមពរអោយកែសម្រួល ជៀសវាង ម្នាក់ខំធ្វើម្នាក់ខំបង្អាប់។ បង្កើតចលនាមុនប្រកូកប្រកាស។
ចំណុចទី២៖ អនុញ្ញាតឱ្យអ្នកឧបត្ថម្ភផ្ដល់ នូវការវិនិយោគ ផ្នែកសម្ភារៈ ឬថវិការលើកទឹកចិត្តដល់អ្នកផលិតមាតិកា ឬអ្វីដែលឆ្លើយតបនិងការផ្សព្វផ្សាយ ក្រោមពាក្យស្លោកណាមួយ ដែលអាចឱ្យដឹងថា អាជ្ញាធរបានបើកជើងមេឃទេសចរណ៍នេះហើយ។ប្រវាស់ឯកជន បង្កើនកេរ្តិ៍ឈ្មោះរួម ឬឈ្នះៗ។
ចំណុចទី៣៖ ថ្នាក់លើគួរចាប់ផ្ដើមចុះត្រួតពិនិត្យ ឬជំរុញការចុះអនុវត្តផ្ទាល់ ដល់អាជ្ញាធរមូលដ្ឋាន។ បើអាចគួរ បង្កើតវគ្គ បណ្ដុះបណ្ដាល ដល់មន្ត្រីឬអាជ្ញាធរទាំងនោះ មិនត្រឹមយល់ដឹងតែពីការគោរពថ្នាក់លើតែយល់ដឹងពីរបៀបជួយសម្រួលដល់អ្នកផ្សព្វផ្សាយ ទំនាក់ទំនងថែមទៀត។ ឧ. វគ្គបណ្ដុះបណ្ដាលកាន់កាមេរ៉ា កាត់ត ថតរូប។ល។
ធ្វើខុសដាក់ទោស ធ្វើល្អជូនរង្វាន់ (វេទិកាលើកទឹកចិត្តអាជ្ញាធរ)
(បន្ធូរយោគយល់រួច រឹតបន្តឹង ដោយដាក់វិន័យច្បាស់លាស់) ធ្វើខុសមួយដកបញ្ឈរជើងឬផ្លាស់ប្ដូរទៅគោលដៅផ្សេងមួយដើម្បីពង្រឹងច្បាប់)ទន់ភ្លន់តែមិនទន់ជ្រាយ។

ចំណុចទី៤៖ ជំរុញលើកទឹកចិត្តឱ្យមានការធ្វើទីផ្សាររួមដោយរដ្ឋអាចយកគំរូតាម Black Friday បែបបរទេសមកជារបៀបយើងវិញ ដើម្បីឱ្យមានការលក់បញ្ចុះតម្លៃ ឬមានការថែមជូនណាមួយ ឆ្លើយតបទៅគោលដៅទេសចរណ៍។
ឧ. ចូលញាំអាហារនៅហាងនេះ នឹងទទួលបានសំបុត្រចូល ប្រាសាទអង្គរវត្តFree ឬចូលលេងAquarium បញ្ចុះ 50% ។ល។ បង្កើតគំរូទេសចរណ៍ ផ្ដើមពីឪពុកម្ដាយ
ចំណុចទី៥៖ រៀបចំការធ្វើដំណើរឱ្យល្អប្រសើរ ដោយផ្ដោតលើគោលដៅទេសចរណ៍ សហការជាមួយក្រុមហ៊ុនដឹកជញ្ជូន ដូចជា វីរៈបុនថាំ Grab, Passapp, GoNow ។ល។ ឱ្យតែបម្រើផលចំណេញដល់ ទីតាំងភូមិសាស្ត្រ ក្រោមស្លាកឈ្មោះ «Cambodia Green Season» (គួរកុំប្រើLow season ឬពាក្យណាដែលក្លាយជាចំណុចខ្សោយ) ផ្ដោតមកគោលដៅ
ចំណុចទី៦៖ រៀបចំប្រអប់សំបុត្រ ស្រង់ស្ថិតិនិងប្រព័ន្ធCall center ក្នុងករណីមានបញ្ហាកើតឡើងអាសន្ន ឬការមិនគោរពច្បាប់របស់អាជ្ញាធរ។ត្រួតពិនិត្យលទ្ធផលកែសម្រួល។
នេះបើពិចារណា និងគិតឱ្យបានល្អិតល្អន់ប៉ុន្មានចំណុចដែលតារាចម្រៀង Original បានចែករំលែក សុទ្ធតែជាប្រយោជន៍ដល់វិស័យទេសចរណ៍ ជាពិសេសមុខមាត់នៃខេត្តសៀមរាបផ្ទាល់តែម្ដង៕

























































Account
Security
Favourite Content