ឡូរ៉ា ម៉ម បានបដិសេធការស្នើឲ្យឈរឈ្មោះជាបេក្ខភាពប្រធានសមាគមសិល្បៈអាណត្តិថ្មី ពីអ្នកគាំទ្រ ហើយកញ្ញាបានលើកឡើងពីបេក្ខភាព ២ រូបដ៏ស័ក្ដិសមនេះវិញ។ ម្ចាស់ផលិតកម្មបារមីគាំទ្រស្ត្រីឆ្នើម ២ រូបជាប្រធានសមាគមសិល្បៈដែរ។

ការឆ្លើយតបរបស់ ឡូរ៉ា ម៉ម ៖«នាងខ្ញុំមិនអាចឈរឈ្មោះជាប្រធានសមាគមសិល្បៈខ្មែរនោះទេ ដោយហេតុថានាងខ្ញុំមានទំនួលខុសត្រូវដ៏ធំធេងនៅផលិតកម្មបារមី ដែលនឹងមិនអាចអនុញ្ញាតឱ្យនាងខ្ញុំមានពេលវេលាគ្រប់គ្រាន់ ដើម្បីបំពេញភារកិច្ចដ៏សំខាន់នេះទេ»។ បន្ថែមលើការឆ្លើយតបនេះដែរ នាយកប្រតិបត្តិផលិតកម្មបារមី ក៏បានបង្ហាញបុគ្គលក្នុងចិត្ត ២ រូបដែលកញ្ញាគិតថាស័ក្ដិសមជាប្រធានសមាគមសិល្បៈខ្មែរនោះគឺ លោកជំទាវ ម៉ៅ ចំណាន និងអ្នកនាង ខាត់ សុឃីម។ ម្ចាស់បទ “Just Like You” បានបន្ថែមទៀតថា លោកជំទាវម៉ៅ ចំណាន និងអ្នកនាង ខាត់ សុឃីម សុទ្ធតែមានសមត្ថភាពដឹកនាំល្អ និងមានស្នាដៃជាច្រើនថែមទៀតផង កញ្ញាផ្ទាល់ជឿជាក់ និងមានទំនុកចិត្តលើភាពជាអ្នកដឹកនាំ និងចក្ខុវិស័យរបស់អ្នកទាំងពីរក្នុងការអភិវឌ្ឍ និងលើកតម្កើងវិស័យសិល្បៈនៅកម្ពុជា។


ឡូរ៉ា ម៉ម ជាតារាចម្រៀងខ្មែរដែលកើតលើទឹកដីអាមេរិក និងជា CEO វ័យក្មេងរបស់ផលិតកម្មបារមី ក៏ជាបុគ្គលមានឥទ្ធិពលមួយរូបក្នុងវិស័យឧស្សាហកម្មចម្រៀង Original Song៕





















































Account
Security
Favourite Content