លីន សោម៉ា ធ្លាប់បរាជ័យរាប់ភ្លេច តែមិនបោះបង់ទីបំផុតទទួលបានជយលាភីក្លាយជាម្ចាស់ពាន Beat The Best

ការ​តស៊ូ​ក្រាញ​ននាល​មិន​ព្រម​បោះ​បង់​ធ្វើ​ឱ្យ​ក្មេង​ស្រី​តូច​ លីន​ សោម៉ា​​ សម្រេច​ក្ដី​បានសុបិន ​ក្លាយ​ជា​ម្ចាស់​ពាន​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក​​ Beat The Best ​​រដូវ​កាល​ទី​២​ដែល​ហង្សមាស​ទិញ​សិទ្ធិ​មក​ផលិត​។

ឆ្លង​កាត់​កម្មវិធី​ប្រឡង​ចម្រៀង​តាំង​ពី​ក្មេង លីន​ សោម៉ា ​ធ្លាប់​​បាន​ទទួល​​ចំណាត់​ថ្នាក់​លេខ ១ ​ក្នុង​កម្មវិធី​ប្រកួត​ចម្រៀង​កុមារ​ ផ្កា​រីក​ក្នុង​សួន​។​​ យុវតី​ ២១ ​ឆ្នាំ​រូប​នេះ​​ធ្លាប់​ដាក់​ពាក្យប្រកួតប្រជែង​ក្នុង​កម្មវិធី​ជា​ច្រើន​របស់​​ហង្ស​មាស​ដែល​មាន​ដូច​ជា​ Cambodian Idol រដូវ​កាល​ទី​៣ The Mask Singer Cambodia និង​ចុង​ក្រោយ​កម្មវិធី​ Beat The Best រដូវ​កាល​ទី​២​។​

ដោយ​យុវតី​រូប​នេះ​មាន​ការ​ចម្រើន​វ័យឡើង ​​រី​ឯ​សមត្ថភាព​ក៏​កាន់​តែ​ខ្ពស់ ​គួប​ផ្សំ​ទេពកោសក្យ​សិល្បៈ​នៃការចូល​ចិត្ត​ច្រៀង​តាំង​ពី​កំណើត​ផង​នោះ ​បាន​ជំរុញ​​​​យុវតី​ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ ​​រូប​នេះ​រហូត​ទទួល​បាន​ជយលាភី​ក្លាយ​ជា​ម្ចាស់​ពាន​កម្មក្នុងវិធី​ដ៏​ធំ​សម្បើម​របស់ ​ហង្ស​មាស Beat The Best រដូវ​កាល​ទី ​២​ ដោយទទួលបាន​​ប្រាក់​រង្វាន់ ២៤ ០០០​ដុល្លារ​សហរដ្ឋអាមេរិក និង​បាន​ក្លាយ​ជា​អ្នក​ចម្រៀង​កុងត្រា​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស​។​

​គួរឱ្យដឹងដែរថា ក្នុង​កម្មវិធី Beat The Best សោម៉ា ​​បង្ហាញ​សមត្ថភាព​បាន​​យ៉ាង​ល្អ​ពី​​មួយ​វគ្គ​ទៅ​មួយ​វគ្គ​​ដោយទទួល​បាន​សំឡេង​គាំទ្រ​ពី​មហាជន​យ៉ាង​ច្រើន​ មិន​តែ​ប៉ុណ្ណោះ​ភាព​លេច​ធ្លោ​​​នៃ​សំឡេង​របស់​ សោម៉ា​ បាន​ធ្វើ​ឱ្យ​​​បេក្ខភាព​រូបនេះមានភាពលេច​ធ្លោខ្លាំង​​ក្នុង​ចំណោម​បេក្ខជន ​បេក្ខនារី​ជា​ច្រើនដែលចូលរួមប្រកួត​ រហូតមហាជនអ្នកគាំទ្រ​លើកឡើងថា ម្ចាស់ពានអាចជា លីន សោម៉ា។​

ទីបំផុតការ​តស៊ូ​ក្រាញ​ននាល​មិន​ព្រះ​ចុះ​​ចាញ់​របស់​ម្ចាស់​ពាន​កម្មវិធី​លំដាប់​ពិភពលោក​រូប​នេះ​បាន​ធ្វើ​ឱ្យ​កញ្ញា​ទទួល​បាន​ផ្លែផ្កា​យ៉ាង​ល្អ​​ឥតខ្ចោះ​​នៅ​លើ​វិថី​សិល្បៈ​ និង​អាច​​សម្រេច​​ក្ដី​សុបិន​ដែល​មាន​តាំង​ពី​ក្មេង​​​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ