សឹងមិនជឿ! Sandara Park ទម្លាយពីវិធី YG កំណត់គីឡូស្ដង់ដាររបស់ក្រុម 2NE1

ថ្មីៗ នេះ សមាជិកក្រុមចម្រៀង 2NE1 គឺតារាស្រី Sandara Park បានចូលរួមជាភ្ញៀវកិត្ដិយសក្នុងកម្មវិធី Daesung’s House។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលក្នុងកម្មវិធី គឺតារាស្រីរូបនេះបានទម្លាយពីវិធីដែលផលិតកម្ម YG កំណត់ស្ដង់ដារទម្ងន់របស់សមាជិកម្នាក់ៗ របស់ក្រុម 2NE1។

តារាស្រី Sandara Park លើកឡើងថា៖ ការកំណត់ស្ដង់ដារទម្ងន់របស់សមាជិកក្រុម 2NE1 គឺយកទៅតាមគីឡូរបស់នាងផ្ទាល់តែម្ដង។ Sandara បានបន្ដថា នាងជាមនុស្សម្នាក់ដែលមានរាងស្គមពីកំណើត និងជាមនុស្សម្នាក់ដែលមិនសូវទទួលទានចំណីអាហារឡើយ ជាហេតុធ្វើឲ្យគីឡូរបស់នាងគឺតិចខ្លាំង។ នាងមានទម្ងន់ចន្លោះពី ៣៨ និង ៣៩ គីឡូ​។ ហេតុនេះធ្វើឲ្យអ្នកគ្រប់គ្រងក្នុងផលិតកម្ម YG ជ្រើសរើសយកគីឡូរបស់នាង យកមកកំណត់ធ្វើជាស្ដង់ដារ និងតម្រូវឲ្យសមាជិកម្នាក់ៗ ត្រូវតមអាហារសម្រកគីឡូ នៅសល់ប្រហាក់ប្រហែលនាងដែរ។ ជាពិសេស មិនឲ្យលើសពី ៤០ គីឡូ។

Sandara Park បានបន្ដទៀតថា៖ នាងពិតជាមានភាពរអៀសខ្លួន ដោយមិននឹកស្មានគីឡូតិចពីកំណើត របស់នាង ក្លាយជាសម្ពាធរបស់សមាជិកក្រុមត្រូវសម្រកតាម។ ធ្លាប់មានម្ដង នាងបានទៅចរចាជាមួយផលិតកម្ម YG ដើម្បីឡើងគីឡូបន្ថែម ប៉ុន្ដែត្រូវបានគេច្រានចោលមិនទទួលយក។

នាងបន្ថែមថា៖ ដោយសាររូបរាងស្គមរបស់នាង គឺនាងមិនចាំបាច់តមអាហារ ឬសម្រកគីឡូខ្លាំង ដូចសមាជិកក្រុមឡើយ។ នាងតែងតែចែករំលែកអាហាររបស់នាងទៅកាន់សមាជិកក្រុម ព្រោះពួកគេទទួលទាន អាហារមិនគ្រប់គ្រាន់ឡើយ។

ជាមួយគ្នាដែរ តារាស្រី Sandara Park បានសំណូមពរ រូបនាងពិតជាសង្ឃឹមថា ផលិតកម្ម និងក្រុមហ៊ុនទាំងអស់មិនតឹងរ៉ឹងពេកចំពោះការតមអាហារ ព្រមទាំងអាចឲ្យតារាអាចទទួលទានអាហារបានគ្រប់គ្រាន់ និងមានសុខភាពល្អ។

គួរបញ្ជាក់ថា រូបរាងរបស់តារាស្រី Sandara Park កន្លងផុតទៅអស់រយៈពេលជាង ១៥ ឆ្នាំ បន្ទាប់ពីបញ្ចេញមុខក្នុង 2NE1 សឹងតែមិនប្រែប្រួលឡើយ រូបរាងនាងមើលទៅនៅតែក្មេងជាងវ័យ ជាពិសេសទម្ងន់គឺនៅសល់ចន្លោះពី ៣៨ ទៅ ៣៩ គីឡូដដែល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ