លីម តិចម៉េង ទិញនំប៉័ងលោកតាកម្សត់ ហើយឆ្លៀតអំពាវនាវឲ្យមហាជនជួយផង

ជរា​ណាស់​ទៅ​ហើយ ​ប៉ុន្តែ​លោក​តា​កម្សត់​ពុំ​បាន​ដេក​ដួល​តាម​ព្រេង​វាសនា​ និង​ភាព​ជរា​របស់​លោក​ឡើយ ​​ដោយ​មាន​កម្លាំង​បន្តិច​បន្តួច​ជាមួយ​ដើម​ទុន​ស្ដួច​ស្ដើង​លោក​តា​បាន​ធាក់​កង់​ដឹក​នំប៉័ង​លក់​ជា​រៀង​រាល់​ថ្ងៃ​នៅ​តាម​ដង​ផ្លូវ​ និង​តាម​ផ្ទះ​ប្រជាជន​ដែល​នៅ​សង​ខាង​ផ្លូវ​។ ថ្មីៗនេះម្ចាស់​ពាន Cambodian Idol រដូវកាល​ទី៤ បានជួប ដោយ​ទិញ​នំខ្លះៗ ​ហើយឆ្លៀតអំពាវនាវឲ្យមហាជនជួយ​ទិញ​ផង​ដែរ។

ពេល​បាន​ឃើញ​លោក​តា​ខាង​លើ​ដឹក​នំប៉័ងលក់​ត្រុក​ៗ​តាម​ដង​ផ្លូវ​ ម្ចាស់បទ «គេ​ភ្លេច​អស់​ហើយ»​ ​ទិញ​នំប៉័ង​លោក​តា​ជា​ច្រើន​ដើម​ដោយ​រូប​លោក​បាន​ជូន​ប្រាក់​ទៅ​លោកតា​លើស​ពី​តម្លៃ​នៃ​ចំនួន​នំប៉័ង​ដែល​ខ្លួន​បាន​ទិញ ​​និង​បាន​លេង​សើច​ជាមួយ​តា​ដោយក្ដី​រីករាយ​តាម​ចរិត​ធម្មជាតិ​របស់​លោក​។

តិច​ម៉េង​​ រំពឹង​វីដេអូ​មួយ​នេះ​អាច​ជ្រាប​ដល់​មហាជន​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសបុក​បាន​ឃើញ ​និង​ចូល​រួម​ជួយ​ទិញ​នំប៉័ង​របស់​លោក​តា​ទោះ​ក្នុង​ចំនួន ​១​ដើម ​ឬ​២​ដើម ​​ក្នុង​តម្លៃ​ដើម​ ឬ​លើស​ទៅ​តាម​លទ្ធភាព​របស់​បង​ប្អូន​។​ តាម​រយៈ​បង​ប្រុស​ម្នាក់​បាន​រៀប​រាប់​បន្ថែម​នៅ​ក្នុង​វីដេអូ​ថា​ លោក​តា​តែង​ជិះ​កង់​លក់​តាម​ផ្លូវ​ហ្នឹង​ជា​រៀង​រាល់​ថ្ងៃ​ (ទីតាំង​អាច​មើល​បន្ថែម​ក្នុង​វីដេអូ​បាន​)​។​

​​សង្ឃឹម​បង​ប្អូន​ដែល​បាន​ឃើញ​ជួយ​ទិញ​នំប៉័ង​លោក​តា​កម្សត់​ទៅតាមលទ្ធភាពដើម្បី​លោក​បាន​ប្រាក់​កាស​ផ្គត់​ផ្គង់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​​៕

វីដេអូ ៖ https://www.facebook.com/Limtichmengofficialpage/videos/445255361736772



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ