គ្មានសំណាង! Kim SooHyun និង Hara ជួបឳពុកម្ដាយមិនខ្វល់ពីកូន ស្រឡាញ់តែទ្រព្យសម្បត្ដិ

តារាសម្ដែងប្រុស Kim SooHyun និងតារាស្រី Goo Hara ត្រូវបានមហាជន និងអ្នកគាំទ្រជាច្រើនលើកឡើងថា ជាតារាដែលគ្មានសំណាង ដោយសារបានជួបឳពុក និងម្ដាយ ដែលមិនចេះស្រឡាញ់ថ្នាក់ថ្នម ថែមទាំងបោះបង់ចោលតាំងពីនៅតូចៗ រហូតដល់មានកេរ្ដិ៍ឈ្មោះបោះសំឡេងសល់ទ្រព្យរាប់លានដុល្លារ ទើបឳពុក និងម្ដាយ វិលត្រឡប់មករកវិញ។

១.Kim SooHyun

បច្ចុប្បន្ន Kim SooHyun ត្រូវបានគេចាត់ទុកជាតារាសម្ដែងប្រុសដែលមានភាពលេចធ្លោម្នាក់ក្នុងវិស័យសិល្បៈកូរ៉េ។ ភាពជោគជ័យផ្ទួនៗ ធ្វើឲ្យលោកក្លាយជាតារាសម្ដែងប្រុសដែលមានប្រាក់ឈ្នួលថ្លៃខ្ពស់កប់ពពកម្នាក់ផងដែរ។ ក្រោយបង្ហាញខ្លួនក្នុងរឿងភាគ “Queen Of Tears” លោកកាន់តែទទួលបានការគាំទ្រថែមមួយកម្រិតទៀត។ និយាយដល់រឿងគ្រួសាររបស់លោកវិញ ហាក់មានភាពចម្រូងចម្រាស ខណៈលោកធ្លាប់ត្រូវបានគេរិះគន់ជាកូនអកត្តញូ រហូតដល់ដឹងរឿងសព្វគ្រប់ទើបមហាជនហាក់មានអារម្មណ៍អាណិតអាសូររូបលោក។ តារាប្រុស Kim SooHyun មិនមែនជាកូនអ្នកស្តុកស្ដម្ភឡើយ ឳពុករបស់លោកគឺ Kim ChungHoon ជាតារាចម្រៀងម្នាក់ក្នុងប្រទេស។ ឳពុក និងម្ដាយរបស់លោកបានលែងលះគ្នា តាំងពីលោកនៅវ័យក្មេង។

លោកត្រូវបានរាយការណ៍ថា បានរស់នៅជាមួយម្ដាយកម្សត់កម្រតស៊ូជាមួយគ្នារយៈពេល ២០ ឆ្នាំ ស្របពេលដែលឳពុករបស់លោកបានចុះចេញពីផ្ទះទៅបង្កើតគ្រួសារថ្មី និងមានកូនស្រីម្នាក់ឈ្មោះ Kim JooNa។ ឳពុករបស់លោកជាបុគ្គលមិនដែលខ្វាយខ្វល់ពីសុខទុក្ខរបស់កូនប្រុស ស្រាប់តែលើកឡើងថា កូនប្រុសរបស់លោកជាមូលហេតុធ្វើឲ្យលោកមានការតស៊ូ។ ការលើកឡើងនេះ គឺក្រោយពេលដែលតារាប្រុស Kim SooHyun ចាប់ផ្ដើមមានឈ្មោះល្បីល្បាញប៉ុណ្ណោះ។ ក្រឡេកមកមើលប្អូនស្រីម្ដាយខុសគ្នារបស់លោកវិញ បានលើកឡើងថា ខ្លួនមានទំនាក់ស្អិតរមួតជាមួយបងប្រុសខ្លាំង កំឡុងពេលចូលរួមកម្មវីធីប្រកួត Produce 101។ ការលើកឡើងរបស់ឳពុក និងប្អូនស្រីរបស់លោក បានធ្វើឲ្យរូបលោកទទួលបានការរិះគន់យ៉ាងខ្លាំង ដោយត្រូវបានគេចង្អុលថា ជាមនុស្សគ្មានចិត្ត មិនទទួលស្គាល់ឳពុក និងប្អូនស្រី។ តែផ្ទុយទៅវិញ លោកមិនមានភាពជិតស្និទ្ធជាមួយឳពុក និងប្អូនស្រី ដូចដែលបានរៀបរាប់ឡើយ។ លើសពីនេះ តារាប្រុស Kim SooHyun បានចេញមុខនិយាយថា លោកមិនចង់រំឭករឿងទាំងអស់នេះគឺមិនចង់ឲ្យម្ដាយរបស់លោកពិបាកចិត្ដ។

២.Goo Hara

តារាស្រី Goo Hara ជាសមាជិកក្រុមចម្រៀងខេប៉ុប Kara។ នាងក៏ជាសមាជិកក្រុមខេប៉ុបជំនាន់ទី ២ ម្នាក់ដែលជោគជ័យខ្លាំង អាចរកប្រាក់ចំណូលខ្ទង់លានដុល្លារអាមេរិក។ នៅពេលដែលរូបនាងធ្វើអត្ដឃាតក្នុងឆ្នាំ ២០១៩ ដោយសារមានជំងឺបាក់ទឹកចិត្ដធ្ងន់ធ្ងរ រូបនាងត្រូវបានគេរាយការណ៍សល់ទ្រព្យសម្បត្ដិច្រើនជាង ១០ លានដុល្លារអាមេរិក។ អ្វីដែលធ្វើឲ្យមហាជនមានការហួសចិត្ដនោះ ស្រាប់តែម្ដាយដែលបានបាត់មុខ បោះបង់កូនចោលអស់រយៈពេល ៩ ឆ្នាំ របស់ Hara ត្រឡប់មកវិញ ក្នុងគោលបំណងទាមទារយកទ្រព្យសម្បត្ដិរបស់នាងពាក់កណ្ដាល។ មុនធ្វើអត្ដឃាត តារាស្រី Hara មិនបានធ្វើបណ្ដាំមរតកឡើយ ជាហេតុធ្វើឲ្យម្ដាយរបស់នាង មានឱកាសក្នុងការដាក់ពាក្យប្ដឹងទាមទារយកទ្រព្យសម្បត្ដិ។

ការប្ដឹងទាមទារយកទ្រព្យសម្បត្ដិ បានក្លាយជាដើមចងបងប្រុសរបស់តារាស្រី Hara លោក Goo HoIn បានស្នើឲ្យមានច្បាប់ Hara ដែលច្បាប់នេះធ្វើឡើងដើម្បីឲ្យអាណាព្យាបាល ឬឳពុកម្ដាយទាំងឡាយណា ដែលបោះបង់កូន ឬវាយធ្វើបាបកូនតាមរយៈរូបភាពសាហាវព្រៃផ្សៃ មិនអាចមានសិទ្ធិក្នុងការទាមទារយកទ្រព្យសម្បត្ដិរបស់កូនឡើយ។ នៅឆ្នាំ  ២០២០ ម្ដាយរបស់តារាស្រី Hara ត្រូវបានរាយការណ៍ ទទួលបានទ្រព្យសម្បត្ដិរបស់នាងយកមកក្ដោបក្ដាប់ ៤០ ភាគរយ ដែលគិតជាប្រាក់ប្រមាណជាង ៤ លានដុល្លារអាមេរិក។ នៅខែ មេសា ឆ្នាំ ២០២៤ ច្បាប់របស់ Hara ត្រូវបានអនុម័តឲ្យប្រើប្រាស់ ដែលធ្វើឲ្យ អាណាព្យាបាល ឬឳពុកម្ដាយគ្មានទំនួលខុសត្រូវទាំងឡាយគ្មានសិទ្ធិប្ដឹងយកទ្រព្យសម្បត្ដិកូនៗ របស់ខ្លួនទៀតឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ