ផ្ទុះការចាប់អារម្មណ៍ការសម្តែង មាស នីងនីង តួស្រីមុខថ្មីក្នុងរឿង «ខ្មោចគ្រូកំណើត»

ធ្លាប់តែជាតួរាយរងអមឆាកក្នុង MV ចម្រៀង និងភាពយន្តមួយចំនួន ប៉ុន្តែលើកនេះស្រីស្អាត មាស នីងនីង ទទួលបានឱកាសសម្តែងជាតួអង្គសំខាន់ក្នុងរឿង «ខ្មោចគ្រូកំណើត» ពីផលិតកម្ម LD Entertainment។ 

ប្រាប់ឱ្យដឹងក្នុងថ្ងៃសម្ពោធរឿង «ខ្មោចគ្រូកំណើត» នីងនីង ថា នាងពិតជារំភើបខ្លាំង ដោយមិននឹកស្មានថា អាចមានឱកាសចូលរួមសម្តែងរឿងខ្នាតធំបែបនេះឡើយ។ មិនតែប៉ុណ្ណោះ តែទៀតក្តោបតំណែងតួអង្គសំខាន់ ជាតួខ្មោចចូល មើលទៅស្រដៀងមនុស្សវិកលចរិកដូច្នោះដែរ។ វាជាបទពិសោធន៍ថ្មីប្លែក ដែលនាងពុំធ្លាប់ជួបប្រទះពីមុនមកឡើយ តែនាងពេញចិត្តការសម្តែរឿងនេះខ្លាំងណាស់ ទោះបីពេលថតជួបផលលំបាកច្រើនក៏ដោយ។

តារាសម្តែងពន្លកថ្មីរូបនេះបន្តថា មែនទែនទៅនាងដាក់ពាក្យ casting សម្រាប់តួអង្គស្រីមួយទៀត ប៉ុន្តែផលិតករបែរជាផ្តល់តួអង្គសំខាន់នេះឱ្យនាងជំនួស ស្របពេលដែលនាងក៏ត្រូវការ challenge ថ្មី ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឯង។ 

ថ្វីដ្បិតតែនេះជាលើកដំបូងដែល នីងនីង សម្តែងតួអង្គខ្មោច តែសមត្ថភាពតារាស្រីរូបនេះមិនធម្មតានោះឡើយ ដោយនាងដាក់អារម្មណ៍សម្តែងបានយ៉ាងល្អ រហូតអ្នកមើលស្រែកស្ទើរបែកសាលបញ្ចាំង ព្រោះតែភាពភ័យរន្ធត់ និងការពញ្ញាក់របស់តារាស្រីរូបនេះ។

មាស នីងនីង រំពឹងថា តាមរយៈស្នាដៃភាពយន្តខ្នាតធំនេះនឹងអាចជួយឱ្យប្រជាប្រិយភាពនាងកើនឡើងខ្ពស់ ក្លាយជាសិល្បករមានឈ្មោះបោះសំឡេងក្នុងរង្វង់សិល្បៈកម្ពុជា។ ក្នុងនោះផងដែរ នីងនីង ក៏មិនភ្លេចអរគុណទៅដល់ លោក ឆឹម សក្កដា ដែលបានបង្ហាត់បង្រៀនការសម្តែងដល់រូបនាង ដើម្បីមានឱកាសធ្វើការងារក្នុងក្តីស្រមៃរបស់ខ្លួន​ឯង​ដូចសព្វថ្ងៃ។

ក្រៅពីរឿង «ខ្មោចគ្រូកំណើត» ដែលកំពុងចាក់បញ្ចាំង សព្វថ្ងៃ នីងនីង ទទួលបានការងារសិល្បៈថ្មីៗជាហូរហែរ ដែលភាគច្រើនជាការថតស៉្បតពាណិជ្ជកម្មតែម្តង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន