«ពិព័រណ៍សត្វស្លាបកម្ពុជា» រយៈពេល២ សប្ដាហ៍ ចាប់ផ្ដើមថ្ងៃស្អែកនេះហើយ​​​

មជ្ឈមណ្ឌល​បុប្ផាណា​នឹង​រៀប​ចំ​ការ​ដាក់​តាំង​ពិព័រណ៍​ស្ដី​អំពី​ «សត្វ​ស្លាប​នៅ​កម្ពុជា» រយៈ​ពេល​ ២​សប្ដាហ៍​ ចាប់​ពី​ថ្ងៃ​ទី​ ១៦ ខែ​ឧសភា ដល់ថ្ងៃទី៣០ ខែ​មិថុនា ឆ្នាំ​២០២៤​ នៅ​មជ្ឈមណ្ឌល​បុប្ផាណា។​​

គម្រោង​​ពិព័រណ៍​នេះ​រៀប​ចំ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី​ប្រភេទ​សត្វ​ស្លាប​ សត្វ​ព្រៃ​នានា​ ព្រម​ទាំង​ផ្សារ​ភ្ជាប់​ប្រជាជន​កម្ពុជា​ឱ្យ​ចេះ​ស្រលាញ់​បេតិកភណ្ឌ​ធម្មជាតិ​ និង​ជីវិត​សត្វ​ព្រៃ​តាម​រយៈ​ការ​ចុះ​ផ្ដិត​យក​រូបភាព​ប្រភេទ​សត្វ​ស្លាប​ និង​សត្វ​ព្រៃ​នៅ​តំបន់​ផ្សេង​ៗ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​ប្រទេស​ជិត​ខាង​។ ​​​ចំពោះ​រូបភាព​ទាំង​អស់​ដែល​ថត​បាន​នឹង​ត្រូវ​ចង​ក្រង​ជា​ជា​សៀវភៅ​វិទ្យាសាស្ត្រ​ដើម្បី​ចែក​ចាយ​ដល់​បណ្ណាល័យ​ និង​អ្នក​ចាប់​អារម្មណ៍​ផ្សេង​ទៀត​ក្នុង​ប្រទេស​កម្ពុជា​។ គួរ​ឱ្យ​ដឹង​ដែរ​ថា​ ស្នាដៃ​រូបភាព​ដែល​ដាក់​តាំង​ក្នុង​ពិព័រណ៍​ជា​ស្នាដៃ​របស់​លោក​ ស៊ុយ​ សេង​លីម​ ស្ថាបនិក​គម្រោង​អប់​រំ​និង​អភិរក្ស​សត្វ​ស្លាប​នៅ​កម្ពុជា​​ (BCEC)។​

សាធារណជន​អាច​ចូល​រួម​បាន​ដោយ​សេរី​ និង​មាន​ឱកាស​បាន​ជួប​​ក៏​ដូច​ជា​សិក្សា​ស្វែង​យល់​នូវ​ចំណេះ​ដឹង​សំខាន់​ៗ​អំពី​ប្រភេទ​សត្វ​ស្លាប​កម្ពុជា​ ​ជីវសាស្ត្រ​សត្វ​ស្លាប​ និង​លក្ខណៈ​នៃ​ទី​ជម្រក​របស់​ពួក​វា​ ព្រម​ទាំង​ចំណេះដឹង​អំពី​របៀប​ថត​រូប​សត្វព្រៃ​នៅ​ក្នុង​ជម្រក​ធម្មជាតិ​ និង​របៀប​ស្វែង​យល់​ពី​អាកប្បកិរិយា​របស់​សត្វ​ព្រៃ​នៅ​កម្ពុជា​ ជា​ពិសេស​សត្វ​ស្លាប​ព្រៃ​​ ​ពី​សំណាក់​លោក​ស៊ុយ​ សេង​លីម​ នៅ​ថ្ងៃ​ទី​១៦​ ខែ​ ឧសភា​ ឆ្នាំ ​២០២៤​ ដែល​ជា​ថ្ងៃ​សម្ពោធ​​៕

រូបភាព ៖ ហ្វេសបុក Senglim Suy 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​