KingChi សរសេរសំបុត្រលា RuthKo លើកចុងក្រោយ អានហើយទប់ទឹកភ្នែកមិនជាប់

តារា​ចម្រៀង​រ៉េប KingChi បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ទៅ​កាន់ RuthKo ដោយ​ក្ដី​អាឡោះ​អាល័យ​ជាទីបំផុត ព្រោះតែ RuthKo បាន​លា​ចាក​លោក​នេះ​ទៅ​ហើយ ​និង​មិន​អាច​ក្រោក​មក​ឆ្លើយ​ឆ្លង​ជាមួយ​ខ្លួន​បាន​​។​​​​

ថ្ងៃ ៨ ខែ​មករា ឆ្នាំ ២០២៥ ពេលព្រឹក សព​របស់​តារា​ចម្រៀង​រ៉េប RuthKo ត្រូវ​បាន​ដង្ហែ​យក​ទៅ​​វត្ត​ចាក់​អង្រែ​ក្រោម​ ដោយ​មាន​គ្រួសារ​ សាច់​ញាតិ ​និង​វត្តមាន​អ្នក​សិល្បៈ​ក៏ដូចជា​អ្នក​នៅ​ក្នុង​វិស័យ​រ៉េប​បានមក​លា​រូប​ម្ចាស់បទ «Stay The Same» ​ជា​លើក​ចុង​ក្រោយ​។

ក្រោយបូជា ​ KingChi ដែល​​​ជា​តារា​ចម្រៀង​រ៉េប​ ជា​មិត្តប្រៀបដូច​បងប្អូន និង​ជាគ្រូ​បង្វឹក​កម្មវិធី​ជាច្រើនរួម​​គ្នា បាន​បង្ហោះ​សំបុត្រ​មួយ​ច្បាប់​ដែល​ខ្លួន​​​សរសេរ​ទៅ​កាន់ RuthKo ទាំង​អាឡោះ​អាល័យ​ ព្រោះ​​​​ដឹង​នៅ​ក្នុង​ចិត្ត​ហើយថាទោះខ្លួន​ខំ​ប្រឹង​រៀបរាប់​ច្រើន​យ៉ាង​ណា​ក៏ RuthKo មិន​អាច​ក្រោក​មក​ឆ្លើយឆ្លើយជាមួយខ្លួន​បាន​នោះ​ទេ។​ ខ្លឹម​សារ​នៃ​សំបុត្រ​ដែលម្ចាស់​បទ «ហត់នឿយ» សរសេរទៅកាន់ RuthKo បានរៀបរាប់រឿងរ៉ាងរវាងអ្នកទាំងពីរ និងមោទកភាពដែលលោកបានស្គាល់ RuthKo។ បន្ថែមពីនេះ KingChi បានសរសេរប្រាប់​ទៅ​កាន់ ​RuthKo ឱ្យ​ស្ងប់​ចិត្ត​ និង​ទៅ​ឱ្យ​បាន​ស្ងប់​សុខ​ចុះ​ នៅ​សេស​សល់​កិច្ចការ​ផ្សេង​ទៀត​ទុក​ឱ្យ​រូប​លោក​ជា​អ្នក​បង្ហើយ​​។ តាម​រយៈ​សំណេរ​នេះ​ដែរ​មាន​មហាជន​ជា​ច្រើន​បាន​ចូលរួម​រំលែក​ទុក្ខ​ និងបង្ហាញ​អារម្មណ៍​ក្ដុក​ក្ដួល​ជា​ពន់​ពេក​ចំពោះ​ការ​បាត់បង់​ធនធាន​មនុស្ស​ដ៏​ល្អ​បែប​នេះ​។​

មរណភាព​របស់​តារា​រ៉េប RuthKo គឺជា​ការ​បាត់បង់​ដ៏​ធំធេង ធ្វើឲ្យ​កក្រើក​សង្គម​ជាតិ​ទាំង​មូល ព្រោះ​មិន​ត្រឹម​តែ​អ្នក​សិល្បៈ​ធ្លាប់​រួម​ការងារ​ជាមួយ​តារា​ខ្មែរ​កូន​កាត់​បារាំង​រូបនោះ​ទេ ដែលសោកស្ដាយ​គ្មាន​ពាក្យ​បរិយាយ សូម្បីតែ​សិល្បករ​មិន​ធ្លាប់​រួមការងារជាមួយ​ និង​អ្នក​ជំនួញ​ល្បី​ៗក៏ក្ដុកក្តួល និងបាន​ចូលរួម​រំលែក​ទុក្ខ​ដូច​គ្នា​ផង​ដែរ។

ចំណែកស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​ ៦​ ខែ​មករា​ ​ឆ្នាំ ២០២៥ ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ក្រុម​គ្រួសារ​ សាច់​ញាតិ​ បណ្ដា​អ្នក​គាំទ្រ​ និង​ផលិតកម្ម KlapYahandz ចំពោះ​ការ​បាត់បង់​តារា​រ៉េប​ខ្មែរ-​បារាំង RuthKo ឬ ដាវីឌ​ ឬទ្ធិ​រុទ្រ ផង​ដែរ៕

ប្រភពរូបភាព ៖ ហ្វេសបុក Pa Elphen  (Kingchi)



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត



Leave a Reply

Your email address will not be published.Required fields are marked *