ទស្សនៈមហាជន និងបណ្ឌិតច្នៃម៉ូដ ឯម រៀម ជុំវិញការប្រើប្រាស់ទង់ជាតិជាតិខ្មែរ មកច្នៃជាសម្លៀកបំពាក់បែបសម័យថ្មី

លើបណ្តាញសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗនេះ មានរឿងដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានមតិប្រតិកម្មជាច្រើនចំពោះការយក ទង់ជាតិខ្មែរ មកច្នៃម៉ូដជាឈុតសម្លៀកបំពាក់បែបសម័យទំនើប។ មតិប្រតិកម្មនេះ បានកើតឡើងយ៉ាងកក្រើក​ពាសពេញបណ្ដាញ​សង្គមហ្វេសប៊ុក បន្ទាប់ពីគេបានឃើញផលិតកម្ម​ក្នុង​ស្រុក​មួយ បាន​ទៅ​ថត​ចម្រៀង​កាយវិការ​នៅ​ខេត្ត​សៀមរាប ហើយ​តារា​ចម្រៀង និង​អ្នក​រាំ​ជាច្រើន​អ្នក​ សុទ្ធសឹងតែ​ស្លៀក​សម្លៀកបំពាក់​ច្នៃ​ចេញ​ពី​រូប​ទង់​ជាតិ​ខ្មែរ ទើបធ្វើកើតទៅជាប្រធានបទក្នុងការជជែកវែកញែកយ៉ាងដូច្នេះ។ ក្នុងនោះមហាជនខ្លះបានបង្ហាញការយល់ឃើញវិជ្ជមាន ចំណែកខ្លះទៀតក៏យល់ឃើញផ្ទុយស្រឡះពីគ្នាទៅវិញ។

ជាក់ស្តែង គេឃើញមានទំព័រហ្វេសប៊ុកធំៗជាច្រើនបាននាំគ្នាបញ្ចេញមតិ និងការយល់ឃើញផ្សេងៗគ្នាទៅលើរឿងនេះផងដែរ។ តួយ៉ាង ទំព័រហ្វេសប៊ុកផ្លូវការឈ្មោះថា បុរាណាចារ្យ បានលើកជាមតិយល់ និងការយល់ឃើញឡើងថា៖ «ចំពោះការប្រើប្រាស់ #ឈុតទង់ជាតិ យើងវិញ អេតមីនយល់ថា ពណ៌នៅក្នុងទង់ជាតិយើងស្រស់ពេក ពិបាកនឹងមានសោភ័ណភាពណាស់ ហើយបងប្អូនខ្លះអាចមានការប្រកាន់ទាក់ទងនឹងការប្រើប្រាស់ទង់ជាតិមកធ្វើជាសម្លៀកបំពាក់ក៏ថាបាន។ តែថាក្នុងគំនិតអេតមីន គឺវាទាក់ទងនិងសោភ័ណភាព ម៉្យាងអត្តសញ្ញាណយើងមិនមែនស្ថិតនៅលើតែទង់ជាតិមួយមុខនោះទេ យើងមានប្រភេទ សំពត់ ជាច្រើនប្រភេទគប្បីលើកមកប្រើប្រាស់ ដើម្បីលើកតម្កើងផលិតផលក្នុងស្រុកផង និងឱ្យកូនខ្មែរស្គាល់ពីប្រភេទសំពត់និងការប្រើប្រាស់របស់វាផង។ តែអ្វីៗកន្លងហួសទៅហើយ យើងគប្បីរីករាយនឹងទទួលយក ពិសេសកុំបង្កើតរឿងរ៉ាវ បង្កការយល់ច្រឡំ»

ទំព័រហ្វេសប៊ុកផ្លូវការផ្សេងមួយទៀតឈ្មោះថា បុស្បាជួលឈុតបុរាណ Bossaba សាខាទី២ ក៏បានលើកឡើងថា៖ «នេះគឺជាឈុតសម្លៀកបំពាក់ច្នៃថ្មីពិសេសមួយដែលធ្វើដោយអ្នកច្នៃម៉ូតមានគំនិតច្នៃប្រតិដ្ឋខ្ពស់គួរឱ្យសរសើរណាស់ ជាទម្រង់បុរាណលាយសម័យ មានរំលេចនូវទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាយើង។ (ឈុតទង់ជាតិខ្មែរ ព្រលឹងខ្មែរ បេះដូងខ្មែរ)។ អេដមីនពិតជាមានមោទនភាពណាស់ ដែលបានកើតមកជាកូនខ្មែរ ពូជពង្សអ្នកសាងអង្គរ និងជាប្រទេសដែលមានវប្បធម៌អរិយធម៌ដ៏ចំណាស់មួយនៅលើពិភពលោក»

ជុំវិញការលើកឡើងខាងលើ លោក ឯម រៀម បណ្ឌិតច្នៃម៉ូដដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា ក៏បានលើកឡើងឱ្យដឹងពីបានដឹងពីទស្សនៈ និងការយល់ឃើញរបស់លោកជុំវិញការយក ទង់ជាតិខ្មែរ មកច្នៃម៉ូដជាឈុតសម្លៀកបំពាក់បែបសម័យទំនើបយ៉ាងដូច្នេះថា៖ «មែនទែនក្នុងនាមខ្ញុំជាអ្នកច្នៃម៉ូដសហសម័យ គឺខ្ញុំពាក់កណ្តាលៗ! ខ្ញុំអត់ប្រកាន់ហើយបងក៏គាំទ្រខ្លះដែរ ចឹងវាមានចំនុចលើស និងចំនុចខ្វះខាតវាតែងតែមានពេលយើងធ្វើអ្វីមួយ ហើយវាក៏មិនដែលត្រូវល្អ១០០%នោះដែរ លុះត្រាតែយើងធ្វើការជាមួយអ្នកវិភាគជាមុន ដោយសារខ្ញុំធ្លាប់ធ្វើជាមួយផលិតកម្មផ្សេង មុនធ្វើអ្វីមួយ គឺពួកយើងវិភាគយ៉ាងតិច៣ខែមុនចំពោះការច្នៃម៉ូដនីមួយៗ។ សូម្បីថ្ងៃថតក៏យើងគិតហើយគិតទៀតជួនកាលវាអាចខុស ចឹងអ្វីមួយយើងធ្វើការសហការគ្នា ដើម្បីអភិវឌ្ឍន៍សិល្បៈខ្មែរ និង MV ចម្រៀងខ្មែរ គឺយើងព្យាយាមធ្វើឱ្យបានល្អ។ អ្វីដែលរិះគន់ គឺជាការស្ថាបនាទេ ធម្មតាអ្នករិះគន់នៅតែរិះគន់ អ្នកធ្វើនៅតែធ្វើដូចជាខ្ញុំចឹង មានអ្នករិះគន់ច្រើន ច្រើនមែនទែន ចឹងយើងចេះតែគិតថាវប្បធម៌ខ្មែរ សិល្បៈខ្មែរ ប្រពៃណីខ្មែរ គឺមាន៣ចំនុច ដែលនឹងត្រូវអភិវឌ្ឍន៍សេដ្ឋកិច្ច និងថែរក្សាបរិស្ថាន ការងារទាំងឡាយណាយើងមាន បី បួន ប្រាំ ចំនុចចូល វប្បធម៌ខ្មែរ សិល្បៈខ្មែរ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ សិល្បៈវាជាសេដ្ឋកិច្ចមួយគ្មានផ្សែង ចឹងភ្ញៀវទេសចរគេចូលមកគេមើលសិល្បៈខ្មែរ របាំចម្រៀង និងការច្នៃម៉ូដសិប្បកម្មផ្សេងៗ ចឹងហើយគឺវាពាក់កណ្តាលៗ!»

យ៉ាងណាមិញ ក្រោយកើតមានរឿងនេះ អាជ្ញាធរ​ជាតិ​អប្សរា នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ បាន​ចេញ​សេចក្ដី​ប្រកាស​មិន​គាំទ្រ​ចំពោះ​ទង្វើ​យក​ទង់ជាតិ​ខ្មែរ​ទោ​ច្នៃ​ជា​ម៉ូដ​សម្លៀកបំពាក់​ឡើយ។ យោង​ទៅ​តាម​សំណេរ​លើ​ទំព័រហ្វេសប៊ុកផ្លូវការ​របស់​​អាជ្ញាធរ​ជាតិ​អប្សរា ឯកឧត្ដម ឡុង កុសល អគ្គនាយករង និង​ជា​អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បានមាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ទី ៧ ខែ​មីនា ឆ្នាំ ២០២២ ថា ការ​យក​ទង់​ជាតិ​ខ្មែរ ដែល​ជា​និមិត្ត​រូប​របស់​ជាតិ​ខ្មែរ​មក​ច្នៃ​ជា​ម៉ូដ​សម្លៀកបំពាក់ វា​ជា​ការ​មិន​សមរម្យ។ ដោយសារ​តែ​ប្រជាជន​ខ្មែរ​តែងតែ​ផ្តល់​តម្លៃ​ដល់​ទង់ជាតិ គឺ​ទង់ជាតិ​តែងតែ​ត្រូវ​បាន​បង្ហូត​ឡើង​លើ​ដោយ​អម​ជាមួយ​នូវ​ការ​ច្រៀង និង​ភ្លេង​ជាតិ​។ ទង់ជាតិ​គឺ​ជា​និមិត្ត​រូប​ជាតិ។

គួររំលឹកផងដែរថា នេះមិនមែនជាលើកទី១ដែល ទង់ជាតិខ្មែរ ត្រូវយកមកច្នៃចេញជាឈុតសម្លៀកបំពាក់បែបសម័យថ្មីទេ ជាក់ស្តែងកន្លងទៅមានសម្អាងធ្លាប់បានច្នៃឈុតបែបនេះឡើងមកហើយ ហើយតារាស្រីល្បីៗជាច្រើនក៏ធ្លាប់បានគ្រងឈុតច្នៃនេះផងដែរ ក្នុងនោះខ្សែរាជវង្ស ព្រះនាងតូច ជេនណា ក៏មានការគ្រងឈុតច្នៃម៉ូដ ទង់ជាតិខ្មែរ ផងដែរ។ ដោយឡែក សម្រាប់ឈុតតំណាងជាតិក្នុងកម្មវិធីប្រកួតសម្រស់មួយចំនួន ក៏គេធ្លាប់មានការជ្រើសយកទង់ជាតិខ្មែរមកច្នៃជាឈុតដូចគ្នាដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ