មិនសរសើរមិនបាន!​ កែវ ពេជ្រពិសី ចេញមុខដើរម៉ូដឱ្យមិត្តជំនិតទាំងសរសៃខ្ចី

គិតមកទល់ពេលនេះ មានរយៈពេលជិត ៥ ខែហើយ បន្ទាប់ពីអ្នកនាង កែវ ពេជ្រពិសី សម្រាលកូនប្រុសដំបូងរបស់នាង ឈ្មោះ Dura ដែលជាដំណក់ឈាមរួមគ្នារវាងនាង និងអាណិកជនខ្មែរមកពីកាណាដា លោក ពៅ សម្បត្តិ។ ដោយអ្នកទាំងពីរត្រូវគេដឹងថា បានភ្ជាប់​​ពាក្យជាមួយគ្នានៅថ្ងៃទី ១៧ ខែឧសភាឆ្នាំ ២០២០ តែដោយសារ​កូវីដ១៩ផ្ទុះជាប់គ្នាមិនស្ងាត់នោះ ពិសី ក៏សម្រេចចិត្តលុប​ចោល​មង្គលការនៅពាក់កណ្ដាលឆ្នាំ ២០២០ តែអ្នកទាំងពីរបានចុះអេតា​ស៊ី​វិលរួចហើយ ទើបសម្រេចយកកូនមុនរៀបការ។

គេបានដឹងមកថា កន្លងមក ពេជ្រពិសី បានប្រកាន់ជំហរថា​ នាង​​វិល​រកអាជីពចាស់នេះ​បាន​លុះត្រាតែផលិតករទាំង​ឡាយផ្ដល់តម្លៃឲ្យនាង ប៉ុន្តែស្រាប់តែថ្មីៗនេះ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២២ នាងបានបង្ហាញខ្លួនដើរបង្ហាញម៉ូដ​ជា​លើកដំបូងក្រោយសម្រាលកូន នៅកណ្តាលផ្សារទំនើបអ៊ីអន១ ហើ​យ​ម្ចាស់កម្មវិធី គឺជាអតីត​តារា​សម្ដែ​ងល្បីឈ្មោះ ដាញ់ ម៉ូនីកា ដែលគេដឹងថាជាមិត្តជំនិតរបស់នាង។ ពិសី ឱ្យដឹងថា ទោះជាពេលនេះនាងនៅ​សរសៃខ្ចីមែន តែមិនអាចប្រកែកបានឡើយ ​ទើបត្រូវតែ​ធ្វើជា​តារា​ម៉ូឌែលឲ្យពួកម៉ាក ប៉ុន្តែចំពោះការងារសិល្បៈទាំងឡាយ ​នាងអាចនឹងចាប់ផ្ដើ​មសារ​ជាថ្មី​ដូច​មុន​វិញ គឺ​នៅ​ពេលដែលកូនប្រុសរបស់នាងមានអាយុចាប់ពី១ ឆ្នាំ​ឡើងទៅ ដែលពេល​នោះជាពេល​វេលា​អំណោយផលអាចឲ្យនាងធ្វើការវិញបានហើយ។

ស្ថិតក្នុឈុតពណ៌សរបែកពងមាន់ កែវ ពេជ្រពិសី បោះជំហានដើរយ៉ាងជឿជាក់ មើលទៅមិនសមអ្នកសរសៃខ្ចីនោះទេ។ នាងហាក់មិនកង្វល់ពីរូបរាងដែលកំពុងមានសាច់ដោយសារ ទម្ងន់កូននោះទេ ពិសេសគឺស្បែកពោះរបស់នាងដែលស្រក់មិនទាន់អស់ ធ្វើឱ្យនាងមើលទៅមានសាច់ទ្រុលុកទ្រលន់។

ទោះជាយ៉ាងនេះក្តី កែវ ពេជ្រពិសី នៅតែអះអាងប្រកាន់ជំហថា ​នាង​​វិល​រកអាជីពចាស់នេះ​បាន​លុះត្រាតែផលិតករទាំង​ឡាយផ្ដល់តម្លៃឲ្យ​ទើបអាច​ទៅរួច ​ព្រោះនាងបានតស៊ូក្នុងជីវិតជាសិល្បៈ​រយៈ​ពេ​លជាង ១០ ឆ្នាំមកហើយ ហេតុនេះមិនអាច​ចាប់ផ្ដើមដូចពីចំណុចដំបូងបំផុតនោះទេ។ អ្នកនាងបន្ថែមថា នាងមិនប្រកាន់​ខ្លួនថា​ទាល់តែតួឯក​បាន​លេង​នោះទេ តែសូមម៉្យាង គឺសូមឲ្យផលិតករឲ្យតម្លៃលើតួទៅតាមសមត្ថភាពរបស់គេ។ អតីតតារា​សម្ដែង​រូបនេះបន្តថា ទោះជា​ពេ​ល​នេះ​នាងមានស្វាមី និងកូនក៏ពិតមែន តែជីវិតនាងនៅតែស្រលាញ់​សិល្បៈ ចំណែក ​ស្វា​មីនាងក៏​យល់ថានាង​ជាអ្វី ដូច្នេះទើបគាត់មិនហាមឃាត់នាងក្នុង​ការបន្ដ​អាជីព​មួយនេះឡើយ គឺនៅលើចិត្ត ហើយនាងអាច​វិល​មក​សម្ដែង​ម្ដងទៀត​ឲ្យតែ​រឿងនោះសក្ដិសមជាមួយនាងអាចលេងបាន។

កែវ ពេជ្រពិសី កាលពី​ ១០ ឆ្នាំ​មុន​គឺជា​តួឯកស្រី​ដ៏​ល្បី តែ​នាងបានផ្អាកអាជីពសិល្បៈច្រើនឆ្នាំ ដោយងាក​ទៅបើកសម្អាងការអស់រយៈ​ជិត​ ១០ ឆ្នាំ​មក​ហើយ តែចុង​ក្រោយនេះ ជំនួញរបស់នាងហាក់មិនដំណើរការព្រោះតែកូវីដ១៩។ ពិសី ធ្លាប់រៀបការម្តងរួចមកហើយ ជាមួយលោក​បុរសអាណិកជន​ខ្មែរអូ​ស្រា្ដលី ​លោក ចន្ថា ស្រី តែចំណងស្នេហ៍អ្នកទាំងពីរមិនគង់វង្ស នៅទីបំផុតអ្នកទាំងពីរបានបែកបាក់គ្នា ធ្វើឱ្យ ពេជ្រពិសី វេចស្ពាយឈ្មោះជាស្រី្តមេម៉ាយជិត ១០ ឆ្នាំ និងបានបដិសេធទទួលសំណើស្នេហ៍ថ្មីជាបន្ដ​បន្ទាប់ ព្រោះ​តែខ្លាច​ដើរជាន់​ដានចាស់ ទើបពាក់កណ្តាលឆ្នាំ ២០២០ ដែល នាងព្រមបើកបេះដូងទទួលស្នេហ៍​ថ្មី​តាមរយៈ​ការ​ភ្ជាប់​​ពាក្យជាមួយអាណិកជនខ្មែរមកពីកាណាដា​ជា​ពោះ​ម៉ាយវ័យ ៥១ឆ្នាំ និងបង្កើតបានកូនប្រុសជាទីស្រលាញ់ម្នាក់។ តាមការឱ្យដឹង នាងគ្មានផែនការណ៍រៀបការជាលើកទី២នោះទេ តែនាងចង់​បានកូនថែម១ទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ