ទស្សនៈមហាជន និងបណ្ឌិតច្នៃម៉ូដ ឯម រៀម ជុំវិញការប្រើប្រាស់ទង់ជាតិជាតិខ្មែរ មកច្នៃជាសម្លៀកបំពាក់បែបសម័យថ្មី

លើបណ្តាញសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗនេះ មានរឿងដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានមតិប្រតិកម្មជាច្រើនចំពោះការយក ទង់ជាតិខ្មែរ មកច្នៃម៉ូដជាឈុតសម្លៀកបំពាក់បែបសម័យទំនើប។ មតិប្រតិកម្មនេះ បានកើតឡើងយ៉ាងកក្រើក​ពាសពេញបណ្ដាញ​សង្គមហ្វេសប៊ុក បន្ទាប់ពីគេបានឃើញផលិតកម្ម​ក្នុង​ស្រុក​មួយ បាន​ទៅ​ថត​ចម្រៀង​កាយវិការ​នៅ​ខេត្ត​សៀមរាប ហើយ​តារា​ចម្រៀង និង​អ្នក​រាំ​ជាច្រើន​អ្នក​ សុទ្ធសឹងតែ​ស្លៀក​សម្លៀកបំពាក់​ច្នៃ​ចេញ​ពី​រូប​ទង់​ជាតិ​ខ្មែរ ទើបធ្វើកើតទៅជាប្រធានបទក្នុងការជជែកវែកញែកយ៉ាងដូច្នេះ។ ក្នុងនោះមហាជនខ្លះបានបង្ហាញការយល់ឃើញវិជ្ជមាន ចំណែកខ្លះទៀតក៏យល់ឃើញផ្ទុយស្រឡះពីគ្នាទៅវិញ។

ជាក់ស្តែង គេឃើញមានទំព័រហ្វេសប៊ុកធំៗជាច្រើនបាននាំគ្នាបញ្ចេញមតិ និងការយល់ឃើញផ្សេងៗគ្នាទៅលើរឿងនេះផងដែរ។ តួយ៉ាង ទំព័រហ្វេសប៊ុកផ្លូវការឈ្មោះថា បុរាណាចារ្យ បានលើកជាមតិយល់ និងការយល់ឃើញឡើងថា៖ «ចំពោះការប្រើប្រាស់ #ឈុតទង់ជាតិ យើងវិញ អេតមីនយល់ថា ពណ៌នៅក្នុងទង់ជាតិយើងស្រស់ពេក ពិបាកនឹងមានសោភ័ណភាពណាស់ ហើយបងប្អូនខ្លះអាចមានការប្រកាន់ទាក់ទងនឹងការប្រើប្រាស់ទង់ជាតិមកធ្វើជាសម្លៀកបំពាក់ក៏ថាបាន។ តែថាក្នុងគំនិត​អេតមីន​ គឺវាទាក់ទងនិងសោភ័ណភាព ម៉្យាងអត្តសញ្ញាណយើងមិនមែនស្ថិតនៅលើតែទង់ជាតិមួយមុខនោះទេ យើងមានប្រភេទ សំពត់ ជាច្រើនប្រភេទគប្បីលើកមកប្រើប្រាស់ ដើម្បីលើកតម្កើងផលិតផលក្នុងស្រុកផង និងឱ្យកូនខ្មែរស្គាល់ពីប្រភេទសំពត់និងការប្រើប្រាស់របស់វាផង។ តែអ្វីៗកន្លងហួសទៅហើយ យើងគប្បីរីករាយនឹងទទួលយក ពិសេសកុំបង្កើតរឿងរ៉ាវ បង្កការយល់ច្រឡំ»។

ទំព័រហ្វេសប៊ុកផ្លូវការផ្សេងមួយទៀតឈ្មោះថា បុស្បាជួលឈុតបុរាណ Bossaba សាខាទី២ ក៏បានលើកឡើងថា៖ «នេះគឺជាឈុតសម្លៀកបំពាក់ច្នៃថ្មីពិសេសមួយដែលធ្វើដោយអ្នកច្នៃម៉ូតមានគំនិតច្នៃប្រតិដ្ឋខ្ពស់គួរឱ្យសរសើរណាស់ ជាទម្រង់បុរាណលាយសម័យ មានរំលេចនូវទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាយើង។ (ឈុតទង់ជាតិខ្មែរ ព្រលឹងខ្មែរ បេះដូងខ្មែរ)។ អេដមីនពិតជាមានមោទនភាពណាស់ ដែលបានកើតមកជាកូនខ្មែរ ពូជពង្សអ្នកសាងអង្គរ និងជាប្រទេសដែលមានវប្បធម៌អរិយធម៌ដ៏ចំណាស់មួយនៅលើពិភពលោក»។

ជុំវិញការលើកឡើងខាងលើ លោក ឯម រៀម បណ្ឌិតច្នៃម៉ូដដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា ក៏បានលើកឡើងឱ្យដឹងពីបានដឹងពីទស្សនៈ និងការយល់ឃើញរបស់លោកជុំវិញការយក ទង់ជាតិខ្មែរ មកច្នៃម៉ូដជាឈុតសម្លៀកបំពាក់បែបសម័យទំនើបយ៉ាងដូច្នេះថា៖ «មែនទែនក្នុងនាមខ្ញុំជាអ្នកច្នៃម៉ូដសហសម័យ គឺខ្ញុំពាក់កណ្តាលៗ! ខ្ញុំអត់ប្រកាន់ហើយបងក៏គាំទ្រខ្លះដែរ ចឹងវាមានចំនុចលើស និងចំនុចខ្វះខាតវាតែងតែមានពេលយើងធ្វើអ្វីមួយ ហើយវាក៏មិនដែលត្រូវល្អ១០០%នោះដែរ លុះត្រាតែយើងធ្វើការជាមួយអ្នកវិភាគជាមុន ដោយសារខ្ញុំធ្លាប់ធ្វើជាមួយផលិតកម្មផ្សេង មុនធ្វើអ្វីមួយ គឺពួកយើងវិភាគយ៉ាងតិច៣ខែមុនចំពោះការច្នៃម៉ូដនីមួយៗ។ សូម្បីថ្ងៃថតក៏យើងគិតហើយគិតទៀតជួនកាលវាអាចខុស ចឹងអ្វីមួយយើងធ្វើការសហការគ្នា ដើម្បីអភិវឌ្ឍន៍សិល្បៈខ្មែរ និង MV ចម្រៀងខ្មែរ គឺយើងព្យាយាមធ្វើឱ្យបានល្អ។ អ្វីដែលរិះគន់ គឺជាការស្ថាបនាទេ ធម្មតាអ្នករិះគន់នៅតែរិះគន់ អ្នកធ្វើនៅតែធ្វើដូចជាខ្ញុំចឹង មានអ្នករិះគន់ច្រើន ច្រើនមែនទែន ចឹងយើងចេះតែគិតថាវប្បធម៌ខ្មែរ សិល្បៈខ្មែរ ប្រពៃណីខ្មែរ គឺមាន៣ចំនុច ដែលនឹងត្រូវអភិវឌ្ឍន៍សេដ្ឋកិច្ច និងថែរក្សាបរិស្ថាន ការងារទាំងឡាយណាយើងមាន បី បួន ប្រាំ ចំនុចចូល វប្បធម៌ខ្មែរ សិល្បៈខ្មែរ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ សិល្បៈវាជាសេដ្ឋកិច្ចមួយគ្មានផ្សែង ចឹងភ្ញៀវទេសចរគេចូលមកគេមើលសិល្បៈខ្មែរ របាំចម្រៀង និងការច្នៃម៉ូដសិប្បកម្មផ្សេងៗ ចឹងហើយគឺវាពាក់កណ្តាលៗ!»។

យ៉ាងណាមិញ ក្រោយកើតមានរឿងនេះ អាជ្ញាធរ​ជាតិ​អប្សរា នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ បាន​ចេញ​សេចក្ដី​ប្រកាស​មិន​គាំទ្រ​ចំពោះ​ទង្វើ​យក​ទង់ជាតិ​ខ្មែរ​ទោ​ច្នៃ​ជា​ម៉ូដ​សម្លៀកបំពាក់​ឡើយ។ យោង​ទៅ​តាម​សំណេរ​លើ​ទំព័រហ្វេសប៊ុកផ្លូវការ​របស់​​អាជ្ញាធរ​ជាតិ​អប្សរា ឯកឧត្ដម ឡុង កុសល អគ្គនាយករង និង​ជា​អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បានមាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ទី ៧ ខែ​មីនា ឆ្នាំ ២០២២ ថា ការ​យក​ទង់​ជាតិ​ខ្មែរ ដែល​ជា​និមិត្ត​រូប​របស់​ជាតិ​ខ្មែរ​មក​ច្នៃ​ជា​ម៉ូដ​សម្លៀកបំពាក់ វា​ជា​ការ​មិន​សមរម្យ។ ដោយសារ​តែ​ប្រជាជន​ខ្មែរ​តែងតែ​ផ្តល់​តម្លៃ​ដល់​ទង់ជាតិ គឺ​ទង់ជាតិ​តែងតែ​ត្រូវ​បាន​បង្ហូត​ឡើង​លើ​ដោយ​អម​ជាមួយ​នូវ​ការ​ច្រៀង និង​ភ្លេង​ជាតិ​។ ទង់ជាតិ​គឺ​ជា​និមិត្ត​រូប​ជាតិ។

គួររំលឹកផងដែរថា នេះមិនមែនជាលើកទី១ដែល ទង់ជាតិខ្មែរ ត្រូវយកមកច្នៃចេញជាឈុតសម្លៀកបំពាក់បែបសម័យថ្មីទេ ជាក់ស្តែងកន្លងទៅមានសម្អាងធ្លាប់បានច្នៃឈុតបែបនេះឡើងមកហើយ ហើយតារាស្រីល្បីៗជាច្រើនក៏ធ្លាប់បានគ្រងឈុតច្នៃនេះផងដែរ ក្នុងនោះខ្សែរាជវង្ស ព្រះនាងតូច ជេនណា ក៏មានការគ្រងឈុតច្នៃម៉ូដ ទង់ជាតិខ្មែរ ផងដែរ។ ដោយឡែក សម្រាប់ឈុតតំណាងជាតិក្នុងកម្មវិធីប្រកួតសម្រស់មួយចំនួន ក៏គេធ្លាប់មានការជ្រើសយកទង់ជាតិខ្មែរមកច្នៃជាឈុតដូចគ្នាដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ