មនុស្ស​ស្រី​ឆ្លាត និងរឹងមាំ មិនចង់មាន​ស្នេហា ដោយសារកត្តានេះ

មនុស្ស​ស្រី​ដែល​ឆ្លាត ឬ​រឹង​មាំ​ជា​មនុស្ស​ស្រី​ដែល​អាច​ធ្វើ​អ្វី​បាន​ដោយ​ខ្លួន​ឯង ឯករាជ្យ និង​មាន​គោលដៅ​ច្បាស់​លាស់​ក្នុង​ជីវិត​របស់​ពួកគេ។ ភាព​វ័យ​ឆ្លាត​ផ្ដល់​ឲ្យ​ពួកគេ​នូវ​សមត្ថភាព​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា រៀន​ពី​បទ​ពិសោធន៍​ដែល​គេ​បាន​ជួប​ក្នុង​ជីវិត និង​ផ្លាស់ប្ដូរ​ខ្លួន​ទៅ​តាម​ស្ថានភាព។ ទោះ​បី​ជា​ភាព​វ៉ៃ​ឆ្លាត​ជួយ​ឲ្យ​ពួកគេ​មាន​ភាព​ជោគជ័យ​ក្នុង​ជីវិត ឬ​អាជីព​ការងារ​ក៏ដោយ​ ក៏​ប៉ុន្តែ​ភាព​វ៉ៃ​ឆ្លាត​ក៏​ធ្វើ​ឲ្យ​ពួកគេ​មាន​ផល​វិបាក​នៅ​ក្នុង​ស្នេហា​ដូច​គ្នា។ ខាង​ក្រោម​នេះ​គឺ​ជា​ហេតុផល​៥ យ៉ាង​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ដែល​ឆ្លាត​ពិបាក​ក្នុង​ការ​មាន​ស្នេហា។

១ ពួក​គេ​មាន​ស្តង់​ដារ​ជីវិត​ខ្ពស់

មនុស្ស​វ៉ៃ​ឆ្លាត​នឹង​មិន​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ដើម្បី​នរណា​ម្នាក់​ឡើយ។ មនុស្ស​ស្រី​ឆ្លាត​នឹង​មិន​ទម្លាក់​ស្តង់ដារ​ជីវិត​របស់​ពួក​គេ​ដើម្បី​ដៃគូ​របស់​គេ ឬ​នរណា​ម្នាក់​ឡើយ។ ពួកគេ​សុខ​ចិត្ត​នៅ​ឯកា​ប្រសើរ​ជាង​ការ​ចូល​ទៅ​ក្នុង​ទំនាក់​ទំនង​មួយ​ដែល​ពួក​គេ​មិន​ចាប់​អារម្មណ៍។

២ ពួកគេ​សុខ​ចិត្ត​នៅ​ម្នាក់​ឯង​ប្រសើរ​ជាង​នៅ​ជា​មួយ​មនុស្ស​ខុស

មនុស្ស​ឆ្លាត​តែង​តែ​ចង់​បាន​ទំនាក់​ទំនង​មួយ​ដែល​យូរ​អង្វែង​ ឬ​ហៅ​ថា​ទំនាក់ទំនង​ដែល​ត្រឹម​ត្រូវ។ ពួក​គេ​មិន​ចំណាយ​ពេល​ពិសោធន៍​ជា​មួយ​មនុស្ស​ជា​ច្រើន​ឡើយ ពួក​ពេក​នឹង​ប្រើ​ពេល​វេលា​របស់​ពួកគេ​ក្នុង​ការ​សង្កេត​វិញ។ ពួក​គេ​មិន​ព្រម​ចូល​ទៅ​ក្នុង​ទំនាក់​ទំនង​ដែល​មាន​តែ​ភាព​ឈឺ​ចាប់​ឡើយ​។

៣ ពួកគេ​ឲ្យ​អាទិភាព​គោលដៅ​ជីវិត​ជាង​ស្នេហា

ជា​ធម្មជាតិ​នៃ​មនុស្ស​ឆ្លាត​គឺ​ពួក​គេ​ធំ​ធាត់​ឡើង​ជា​មួយ​នឹង​ក្ដី​ស្រមៃ។ ពួក​គេ​បាន​កំណត់​គោលដៅ​ដូចជា​បញ្ចប់​ការ​សិក្សា ឈាន​ទៅ​ដល់​កម្រិត​ណា​មួយ​នៃ​ការងារ​ ដែល​ពួក​គេ​ត្រូវ​តែ​សម្រេច​ឲ្យ​បាន​ក្នុង​ចំណុច​ណា​មួយ​ក្នុង​ជីវិត​របស់​ពួកគេ។ ស្នេហា​អាច​ជា​មិន​មែន​ជា​អាទិភាព​ទី១ ក្នុង​ជីវិត​របស់​ពួក​គេ​ឡើយ​ដែល​ធ្វើ​ឲ្យ​ពួកគេ​បណ្ដោយ​ទៅ​តាម​យថាកម្ម។

៤ ពួកគេ​អាច​ជា​មនុស្ស​ដែល​ពិបាក​យល់

មនុស្ស​ឆ្លាត​ជា​មនុស្ស​ដែល​អ្នក​នឹង​ពិបាក​បញ្ចុះ​បញ្ចូល​ ឬ​បោក​បំផុត។ បើ​សិន​ជា​អ្នក​ចង់​បញ្ចុះ​បញ្ចូល​ពួក​គេ​លើ​រឿង​អ្វី​មួយ​ទាល់​តែ​អ្នក​មាន​ហេតុផល​គ្រប់​គ្រាន់​ដែល​អាច​ឲ្យ​ពួក​គេ​ជឿ​បាន​។ ពួកគេ​នឹង​មិន​និយាយ​យល់​ព្រម​ងាយ​ៗ​នោះ​ទេ ពួក​គេ​ត្រូវ​ការ​ពេល​ក្នុង​ការ​សម្រេច​ចិត្ត​ ឬ​មើល​ទៅ​លើ​ទង្វើ​អ្នក​សិន។

៥ ពួកគេ​ចូលចិត្ត​ឯករាជ​ភាព

ជា​ការ​ពិត មនុស្ស​ដែល​កាន់​តែ​ឆ្លាត​កាន់​តែ​ឲ្យ​តម្លៃ​ឯករាជ។ ពួកគេ​មាន​សុវត្ថិភាព​ជា​មួយ​នឹង​ខ្លួន​ពួកគេ​ និង​អ្វី​ដែល​ពួក​គេ​មាន។ ពួកគេ​យល់​ថា​នៅ​ពេល​ដែល​ស្ថិត​នៅ​ក្នុង​ទំនាក់​ទំនង​អាច​ធ្វើ​ឲ្យ​ពួក​គេ​បាត់​បង់​សេរីភាព​មួយ​ចំនួន ដែល​ជំរុញ​ឲ្យ​ពួកគេ​គេច​ពី​វា​ ឬ​ព្យាយាម​នៅ​ម្នាក់​ឯង​ឲ្យ​បាន​យូរ​ជាង​នេះ​បន្តិច។ យ៉ាង​បើ​យើង​និយាយ​ពី​ទំនាក់ទំនង​បែប​ចាស់​ទុំ​ ​ដៃគូ​ទាំង​ពីរ​​ប្រហែល​ជា​មិន​ព្យាយាម​គ្រប់​គ្រង​គ្នា​ដូច​ស្នេហា​បែប​យុវវ័យ​ឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ