​អ្វី​គឺ​ជា​ការ​គំរាម​កំហែង​តាម​អ៊ីនធឺណិត? (Cyberbullying)

ពាក្យ​ Cyberbullying អាច​​ជា​ពាក្យ​ថ្មី​បន្តិច​សម្រាប់​អ្នក ​ប៉ុន្តែ​ពាក្យ​ថា​ Bullying អ្នក​ប្រហែល​ជា​​អាច​ធ្លាប់​បាន​ឭខ្លះៗហើយ។ Bullying គឺ​ជាការ​បង្ខិត​បង្ខំ​ផ្នែក​រាងកាយ​ណា​មួយ​រាប់​ចាប់​តាំង​ពី​ការ​វាយដំ​ច្រំ​ធាក់​ ការ​ធ្វើ​បាប​ផ្លូវ​ចិត្ត​តាម​រយៈ​ពាក្យ​សម្ភី​ ឬ​ការ​ដាក់​ឈ្មោះ​អាក្រក់​ឲ្យ​ដូចជា​៖ អា​កន្ធាត់​ អាខ្មៅ អា​កន្តឿ​ជា​ដើម។ វា​មើល​ទៅ​ហាក់​ដូចជា​សាមញ្ញ ​ក៏​ប៉ុន្តែ​មាន​ផល​ប៉ះពាល់​ខ្លាំង​ទៅ​ដល់​ផ្លូវ​ចិត្ត​ក្មេង​ ឬ​អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ផ្លាស់​ប្ដូរ​ចរិត ១៨០ ដឺក្រេ។ យ៉ាង​ណា​យើង​ងាក​មក​ Cyberbullying វិញ​ តើ​វា​ទម្រង់ និង​ផល​ប៉ះពាល់​បែប​ណា?

តើ​អ្វី​ជា​ Cyberbullying?

តាម​រយៈ​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​នៃ​បណ្ដាញ​សង្គម​វា​ក៏​បាន​ធ្វើ​ឲ្យ​ Cyberbullying កើត​ឡើង។ Cyberbullying គឺជា​ការ​ Bullying តាម​រយៈ​បច្ចេកវិទ្យា​ឌីជីថល។ វា​តែង​តែ​កើត​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​ដូចជា Facebook, Messenger ឬ​ឆាត និង​នៅ​លើ​ហ្គេម​ផ្សេងៗ។ វា​បង្ហាញ​តាម​រយៈ​ខ្លឹមសារ​អវិជ្ជមាន មិន​ពិត គ្រោះថ្នាក់ អាកប្បកិរិយា​មិន​ល្អ ការ​បន្លាច បញ្ចេញ​កំហឹង ឬ​ធ្វើ​ឲ្យ​នរណា​ម្នាក់​ខ្មាស​គេ​ជា​ដើម។ ឧទាហរណ៍​ដូច​ជា៖

  • ការ​ភូតភរ​កុហក ឬ​បង្ហោះ​រូប​អៀនខ្មាស​របស់​នរណា​ម្នាក់​នៅ​លើ​បណ្ដាញ​សង្គម
  • ផ្ញើ​សារ​រំលោភ​បំពាន វាយប្រហារ​នរណា​ម្នាក់​តាម​រយៈ​កម្មវិធី​ឆាត​ផ្សេងៗ
  • ក្លែង​បន្លំ​ធ្វើ​ជា​នរណា​ម្នាក់ ហើយ​ផ្ញើ​សារ​អាក្រក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​រយៈ​ Account ក្លែងក្លាយ

ការ​ Bullying ផ្ទាល់​ និង​ Cyberbulling តែង​តែ​កើត​ព្រម​ជា​មួយ​នឹង​គ្នា​។ ក៏​ប៉ុន្តែ​ Cyberbullying មាន​ជាប់​នៅ​លើ​អ៊ីនធឺណិត​ដែល​អ្នក​ដែល​ត្រូវ​ការ​ធ្វើ​បាប​យក​វា​មក​ការពារ​ខ្លួន​បាន។

តើ​ Cyberbullying មាន​ផល​ប៉ះពាល់​ដូចម្ដេច​ខ្លះ?

នៅ​ពេល​ដែល​ Bullying កើត​ឡើង​នៅ​លើ​អ៊ីនធឺណិត​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ហាក់​មាន​អារម្មណ៍​ថា​អ្នក​ត្រូវ​បាន​គេ​វាយ​ប្រហារ​គ្រប់​ទី​កន្លែង​ បើ​ទោះ​បី​ជា​នៅ​ផ្ទះ​ខ្លួន​ឯង​ក៏​ដោយ។ វា​ហាក់​ដូចជា​អ្នក​មិន​អាច​រត់​គេច​ពី​វា​បាន​ទោះ​នៅ​កន្លែង​ណា​ក៏​ដោយ។ Cyberbullying បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​មួយ​ចំនួន​ដូចជា៖


ផ្លូវចិត្ត៖ ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ពិបាក​ចិត្ត អៀនខ្មាស ល្ងង់ ខ្លាច ឬ​ខឹង​ជា​ដើម
អារម្មណ៍៖ មាន​អារម្មណ៍​អៀន​ខ្មាស និង​មិន​ហ៊ាន​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រលាញ់​នៅ​លើ​អ៊ីនធឺណិត
រាងកាយ៖ អស់​កម្លាំង ​(ដេក​មិន​លក់) ឬ​ខូច​ក្រពះ និង​ឈឺក្បាល

អារម្មណ៍​ដែល​ត្រូវ​គេ​សើច​ចំអក​ដោយ​អ្នក​ដទៃ ​អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​មិន​ហ៊ាន​និយាយ​បើក​ចំហ ឬ​ប្រឈម​មុខ​នឹង​បញ្ហា​ឡើយ ហើយ​ក្នុង​ករណី​ដែល​ធ្ងន់ធ្ងរ​អាច​ធ្វើ​ឲ្យ​ពួក​គេ​ឈាន​ទៅ​ដល់​ការ​សម្លាប់​ខ្លួន​ទៀត​ផង។

តើ​យើង​អាច​បញ្ឈប់​ Cyberbullying បាន​ដោយ​របៀប​ណា?

ការ​មាន​វត្ត​មាន​នៅ​លើ​អ៊ីនធឺណិត​មាន​អត្ថប្រយោជន៍​ច្រើន​មែន​ទែន។ យ៉ាងណា​ដូចជា​រឿង​គ្រប់​យ៉ាង​ក្នុង​ជីវិត​មិន​ថា​អ្នក​ធ្វើ​អ្វី​ក៏​មាន​ហានិភ័យ​មក​ជា​មួយ​ដែរ ដូច្នេះ​ហើយ​អ្នក​គួរ​តែ​ចេះ​ការពារ​ខ្លួន​ពី​វា។ ប្រសិន​បើ​អ្នក​ធ្លាប់​មាន​បទពិសោធន៍ Cyberbullying អ្នក​ប្រហែល​ជា​អាច​ឈប់​លេង​បណ្ដាញ​សង្គម​ ឬ​ផ្ដាច់​ខ្លួន​ពី​អ៊ីនធឺណិត​មួយ​រយៈ​តើ​មែន​ទេ? ប៉ុន្តែ​ការ​ធ្វើ​បែប​នោះ​មិន​មែន​ជា​ដំណោះ​ស្រាយ​រយៈ​ពេល​វែង​ឡើយ។ អ្នក​អាច​ការពារ​ខ្លួន​បាន​តាម​រយៈ “ការ​ពិចារណា និង​គិត​ឲ្យ​បាន​ម៉ត់ចត់​ពី​អ្វី​ដែល​អ្នក​ចែក​រំលែក​”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​