ឃើញរាំសប្បាយៗ តែតារាខេប៉ុប ៥ ដួងនេះបើកចំហរឿងធ្លាក់ខ្លួនឈឺមានបញ្ហាសុខភាពផ្លូវចិត្ត

ដោយសារក្ដីស្រមៃ និងស្រឡាញ់ខាងវិស័យសិល្បៈខេប៉ុប ធ្វើឱ្យមនុស្សជាច្រើនដាក់ពាក្យប្រឡងធ្វើជាអ្នកហ្វឹកហាត់ប្រឹងប្រែងពុះពារគ្រប់ឧបសគ្គដើម្បីសម្រេចបំណងខ្លួន។ ប៉ុន្ដែពួកគេត្រូវឆ្លងកាត់ការលំបាកជាច្រើនរហូតដល់អ្នកខ្លះបានក្លាយជាតារាខេប៉ុបហើយបែរជាធ្លាក់ខ្លួនឈឺមានបញ្ហាសុខភាពផ្លូវចិត្តព្រោះសម្ពាធមកពីគ្រប់ទិសទី។ តារាខេប៉ុបចំនួន ៥ រូបនេះបើកចំហរតែម្ដងថាខ្លួនមានបញ្ហាសុខភាពផ្លូវចិត្ត៖

១.Jeongyeon សមាជិកក្រុម Twice

នៅខែ សីហា ឆ្នាំ ២០២១ ផលិតកម្ម JYP Entertainment បានប្រកាសថា Jeongyeon នឹងឈប់សម្រាកបណ្ដោះអាសន្ន និងផ្អាកសកម្មភាពក្នុងក្រុមដោយសារមានបញ្ហាសុខភាព។ ដោយរូបនាងមានជំងឺថប់បារម្ភ មានអាការៈឆាប់ភ័យស្លន់ស្លោ ព្រួយបារម្ភ និងភ័យខ្លាច។ បច្ចុប្បន្ន រូបនាងបានធូរស្រាល និងវិលត្រលប់មកជួបជុំក្រុមវិញ ប៉ុន្ដែក៏ត្រូវប្រុងប្រយ័ត្នដើម្បីកុំឱ្យជម្ងឺរើឡើងមកវិញ។

២.Hyun A

Hyun A បានចំណាយពេលជាងមួយឆ្នាំដើម្បីព្យាបាលជំងឺផ្លូវចិត្តរបស់ខ្លួន។ រូបនាងបានរកឃើញថាខ្លួនមានជំងឺ ឆាប់ភ័យស្លន់ស្លោ និងឆាប់ភ័យខ្លាច ក្នុងឆ្នាំ ២០១៦។ ដើមឡើយរូបនាងចង់រក្សាស្ថានភាពសុខភាពផ្លូវចិត្តរបស់នាងជាសម្ងាត់ ប៉ុន្តែចុងក្រោយក៏ទម្លាយឱ្យមហាជនបានដឹង។

នាង​បាន​លើកឡើងថា៖ មនុស្សមិនល្អឥតខ្ចោះទេ ហើយវាមិនយឺតពេលទេក្នុងការព្យាបាល និងថែទាំខ្លួនឱ្យបានល្អ។

៣.Kwon Mina អតីតសមាជិកក្រុម AOA

នៅក្នុងខែកក្កដា ឆ្នាំ ២០២១ មានសេចក្តីរាយការណ៍ថា អតីតសមាជិកក្រុម AOA គឺ Kwon Mina បានប៉ុនប៉ងធ្វើអត្តឃាតតែជាសំណាងត្រូវបានគេជួយសង្គ្រោះទាន់ពេលវេលា។ មែនទែនទៅ រូបនាងសម្រេចចិត្តគិតខ្លី ក្រោយទម្លាយរឿងខ្លួនធ្លាប់ត្រូវអតីតមិត្តរួមក្រុមធ្វើបាប។ នាងបានលើកឡើងថាខ្លួនមានស្រមោលខ្មៅ និងបញ្ហាផ្លូវចិត្តព្រោះត្រូវគេធ្វើបាបអស់រយៈពេលជាច្រើនឆ្នាំ។

៤.Wendy សមាជិកក្រុម Red Velvet

កំឡុងពេលរូបនាងចូលរួមកម្មវិធី Mysterious Record Shop កាលពីពេលកន្លងទៅ Wendy បាននិយាយអំពីរឿងរ៉ាវខ្លួនទទួលការព្យាបាលផ្លូវចិត្ត។ នាង​បាន​និយាយ​ថា​៖ ពេល​ក្រុម Red Velvet កំពុងប្រម៉ូត យើង​មិន​មាន​ពេល​សម្រាក​ទេគ្រប់គ្នាពិតជាស្ដ្រេស។ ចំណែកនាងគិតច្រើន និងស្មុគស្មាញខ្លាំងទ្រាំលែងបានរហូតដល់ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យផ្លូវចិត្ត ទើបហាក់ធូរស្រាលជាងមុន។

៥. JB សមាជិក GOT7

នៅក្នុងបទសម្ភាសន៍នៅខែ ឧសភា ឆ្នាំ ២០២១ ជាមួយ ខាងទស្សនាវដ្ដី Allure អតីតសមាជិក GOT7 គឺ JB បាននិយាយត្រង់ៗថាខ្លួនមានជំងឺធ្លាក់ទឹកចិត្ត និងថប់បារម្ភ ដែលសព្វថ្ងៃកំពុងលេបថ្នាំព្យាបាល។ JB សម្រេចចិត្តនិយាយពីបញ្ហារបស់ខ្លួនព្រោះលោកចង់ឱ្យជំងឺផ្សេងទៀតមានភាពក្លាហាន និងជឿជាក់លើខ្លួនឯងព្រមទាំងទទួលយកការព្យាបាលឱ្យបានត្រឹមត្រូវ កុំអស់សង្ឃឹមក្នុងជីវិតឱ្យសោះ។

ជាមួយគ្នាដែរ អ្នកគាំទ្រជាច្រើនក៏បានបញ្ចេញមតិលើកចិត្តតារាខេប៉ុបខាងលើជារឿយៗ កុំឱ្យពួកគេគិតច្រើន និងដាក់សម្ពាធខ្លួនឯងពេក។ អ្វីដែលសំខាន់ត្រូវថែទាំខ្លួនឯង និងសុខភាពឱ្យបានល្អ ជាពិសេសកុំគិតខ្លីឱ្យសោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត