ចន ច័ន្ទលក្ខិណា និង ម៉េង កែវពេជ្ជតា ក្រោយចប់ជម្លោះ ចាប់ដៃគ្នាធ្វើ BA ផលិតផលក្នុងពេលតែមួយ

ក្រោយ​បញ្ចប់​ជម្លោះ​ដោយ​សន្តិភាព ​​តារា​សម្ដែង​​​​អ្នក​នាង​ ចន​ ច័ន្ទ​លក្ខិណា ​និង​រាជិនី​សំឡេងផ្អែម ​​ម៉េង ​កែវ​ពេជ្ជតា ​​​​​ទទួល​បាន​លាភ​ព្រម​គ្នា​តែ​ម្ដង​។​ តារា​ស្រី​ទាំង​ពីរ​បាន​ក្លាយ​ជា BA ប្រូ​ម៉ូត​ផលិត​ផល​មួយ​​ ថែម​ទាំង​ត្រូវ​ធ្វើ​ការ​រួម​គ្នា​ទៀត​ផង​។

​​​​​​​​​ចូល​រួម​ត្រេក​អរ​សម្រាប់​តារា​ស្រី​ទាំង​ពីរ​ដែល​ទទួល​បាន​ឱកាសការងារ​ល្អ​​ក្លាយ​ជា​ BA របស់​ផលិតផល​សុខភាព​មួយ​នៅ​ក្នុង​ស្រុក​។​ នា​ថ្ងៃ​ម្សិល​មិញ​នេះ​​ មហាជន​ជា​ច្រើន​​​បាន​ចូល​រួម​សាទរ​ ក៏​ដូច​ជា​អបអរ​សាទរ​អ្នក​នាង​ ចន​ ច័ន្ទ​លក្ខិណា ​និង​អ្នក​ស្រី ​ម៉េង​ កែវ​ពេជ្ជតា​​​ ដែល​ទទួល​បាន​ការ​ងារ​ព្រម​គ្នា​​ ដែល​​​នេះ​ជា​ការ​ងារ​ដំបូង​របស់​​តារា​ស្រី​ល្បី​ឈ្មោះ​ទាំង​ទ្វេ បន្ទាប់​ពី​ស្រុះ​ស្រួល​គ្នា​ព្រម​បញ្ចប់​បញ្ហា​រកាំរកូស​​អូស​បន្លាយ​មក​ជា​ច្រើន​ឆ្នាំ​។​ យ៉ាង​ណា​មិញ​​អ្នក​ទាំង​ពីរ​ក៏​បាន​បង្ហាញ​​ទឹក​មុខ​រីករាយ​នៅ​ក្នុង​ការ​ចាប់​ដៃ​រួម​សហការ​ក្នុង​កិច្ច​ការងារ​មួយ​នេះ​ផងដែរ។​

មហាជន​ប្រាកដ​ជា​បាន​ជ្រាប​​ហើយ​ថា​​​ កន្លង​ទៅ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​​​ក្រោម​កិច្ច​សម្រប​សម្រួល​របស់​អ្នក​ឧកញ៉ា​​ជំទាវ​ ម៉ៅ​ ចំណាន ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ​ក្នុង​ជម្លោះ​រវាង​តារា​សម្ដែង​ស្រី​​​ ចន​ ច័ន្ទ​លក្ខិណា ​និង​តារា​ចម្រៀង ​ម៉េង​ កែវ​ពេជ្ជតា ​បាន​បញ្ចប់​ដោយ​រលូន​ដោយ​ភាគី​​ទាំង​សង​ខាង​បាន​ព្រមព្រៀង​យល់​ព្រម​បញ្ចប់​រឿង​ដោយ​សន្តិភាព​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត