កូនប្រុសទី២ តារាចម្រៀង ព្រាប សុវត្ថិ ទទួលបានទិដ្ឋាការបញ្ជាក់សមាសភាពក្នុងវិស័យចម្រៀងនៅបរទេស

សុវត្ថិ មុនី​នាគ កូន​ប្រុស​ទី២ របស់​តារា​ចម្រៀង ព្រាប សុវត្ថិ កំពុង​បំ​បុក​ភាព​ល្បី​ល្បាញ​របស់​ខ្លួន​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក។ ដោយឡែកថ្មីៗនេះ​លោកទទួល​បាន​ទិដ្ឋាការ​របញ្ជាក់សមាសភាពក្នុងវិស័យចម្រៀងនៅបរទេសដែលជាក្ដីស្រមៃដ៏ធំមួយនៃ​អាជីពរបស់លោក។

ទិដ្ឋាការ O-1B គឺជាវីសាស្របច្បាប់បញ្ជាក់សមាសភាពនៃជនបរទេសទាំងឡាយណាដែលមានទេពកោសល្យ និងសមត្ថភាពគ្រប់គ្រាន់ និងមានបំណងចង់កសាងអាជីពរបស់ខ្លួន​នៅលើទឹកដីសហរដ្ឋអាមេរិក។ ពិតណាស់ រយៈពេល​ជាង ១ ឆ្នាំ​មក​នេះ​កូន​ប្រុស​ទី២ របស់​តារា​ចម្រៀង ព្រាប សុវត្ថិ បាន​បាត់​វត្តមាន​ក្នុង​វិថី​សិល្បៈ​នៅ​ប្រទេស​កម្ពុជា។ ការ​បាត់​មុខ​នេះ​ត្រូវ​មហាជន​ដឹង​ថា​លោក​បាន​ទៅ​សិក្សា​ផ្នែក​ចម្រៀង​និង​រាំ​នៅ​ឯ Millennium Dance Complex នៅរដ្ឋ Los Angeles។

ក្រោយ​បញ្ចប់​ការ​សិក្សា​លើ​ជំនាញ​នេះ​លោក​ក៏​បាន​បន្ត​រស់​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក​និង​បាន​បង្កើត​អាល់បុមបទចម្រៀង​ជា​ច្រើន​ដោយ​ទទួល​បាន​ការ​គាំទ្រ​និង​ទទួល​ស្គាល់​ពី​សំណាក់​អ្នក​គាំទ្រ​កម្ពុជា​និង​ហ្វេន​បរទេស​ផង​ដែរ។ រហូត​មក​ដល់​ពេល​ថ្មីៗ នេះ​កូន​ប្រុស​រូប​សង្ហា​របស់​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ បាន​បង្ហោះ​នៅ​លើ​ផេក​ផ្លូវ​ការ​ថា​លោក​បាន​ទទួល​ទិដ្ឋាការ O-1B ដែល​បញ្ជាក់​ថា​លោកអាចបន្ដបំបេញក្ដីស្រមៃក្នុងអាជីពរបស់លោកបានហើយ។ ​ដំណឹង​ដ៏​សែន​រីករាយ​មួយ​នេះ​បាន​ធ្វើ​ឱ្យ​មហាជន​ជា​ច្រើន​ចូលរួម​អបអរ​សាទរ​ដល់​រូប​លោក​យ៉ាង​ច្រើន​កុះករផងដែរ។

សុវត្ថិ មុនី​នាគ ឬ N.John ជាតារា​ចម្រៀងស្រករក្រោយដែលពោរពេញដោយថាមពល។ លោកជា​តារា​ចម្រៀង​ដែលមានសមត្ថភាពមួយរូបដែលគួរទទួលបានការគាំទ្រពីសំណាក់បងប្អូនមហាជននៅក្នុងស្រុក។ ដោយឡែក បទចម្រៀងដែលលោកបានទម្លាក់កន្លងមកសុទ្ធតែអាចវាយលុយទីផ្សារបរទេសបានទោះមិនទាន់អាចឈរនៅចំណាត់ថ្នាក់កំពូលក៏ដោយ៕

រូបភាព ៖ N.JOHN 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត



Leave a Reply

Your email address will not be published.Required fields are marked *