ដំណើរការប្រកួត Miss Universe 2024 របស់ ប្រាសាទ ដាវីន បានឆ្ពោះទៅមុខយ៉ាងរហ័ស ព្រមទាំងបានបំពេញគ្រប់វិញ្ញាសាដែលកម្មវិធីបានដាក់មក។ អ្វីដែលអ្នកគាំទ្រខ្មែរបានឃើញ គឺអ្នកម្ដាយកូនមួយ ដែលជាអ្នកតំណាងកម្ពុជា មិនត្រឹមមានអ្នកគាំទ្រក្នុងស្រុកឡើយ ពេលទៅប្រកួតនៅម៉ិកស៊ីកូនោះ ហ្វេនផេកបរទេសច្រើន ក៏កោតសរសើរពី ដាវីន ដែរ។


ជារឿយៗហ្វេនផេកទាំងថៃ ហ្វីលីពីន ហ្វេនផេកម្ចាស់ផ្ទះ ព្រមទាំងខាងប៉ែកអឺរ៉ុបក៏បានបង្ហោះពីសកម្មភាព Miss Universe Cambodia ឆ្នាំនេះច្រើនខ្លាំងដូចគ្នា។ សឹងតែគ្រប់ Fan Page ទាំងអស់សុទ្ធសឹងតែនិយាយពីរូបសម្រស់របស់ ប្រាសាទ ដាវីន ថាស្រស់ស្អាតខ្លាំង ព្រមទាំងពូកែរៀបចំខ្លួន សម្លៀកបំពាក់ និងម៉ូដសក់ស័ក្ដិសមរាល់ថ្ងៃ។
អ្វីដែលជាចំណុចពិសេស ហើយត្រូវបានអ្នកកាន់ផេកគាំទ្របវរកញ្ញាជាច្រើនចាប់អារម្មណ៍នឹង ប្រាសាទ ដាវីន គឺកម្ពស់ត្រូវស្តង់ដារបវរកញ្ញា ហើយការដើរទៀតសោត ត្រូវម៉ាច់នឹងតំណែងជា Miss Universe។ និយាយពីឈុតសម្លៀកបំពាក់វិញ ប្រាសាទ ដាវីន ទទួលបានការ sponsor ពីហាងធំៗជាច្រើនពីស្រុកខ្មែរ ពីមួយម៉ូដទៅមួយម៉ូដខុសប្លែកគ្នា ហើយស៊ីនឹង concept កម្មវិធីតែម្ដង។



ចំណុចកាន់តែអស្ចារ្យមួយទៀតដែលមហាជនសង្កេតឃើញពី បវរកញ្ញាវ័យ ៣២ ឆ្នាំ រូបនេះ គឺអ្នកនាងមានភាពចុះសម្រុងជាមួយបេក្ខភាពដទៃ ហើយទឹកមុខដែលញញឹមស្រស់ជាប់លើផ្ទៃមុខរហូតមិនដាច់ទៀតនោះ កុំថាឡើយអ្នកគាំទ្រ សូម្បីបវរកញ្ញាគ្នាឯងក៏អត់ទ្រាំមិនចូលចិត្តអ្នកតំណាងខ្មែរ មិនបានឡើយ។
រាល់សកម្មភាពរបស់ខ្លួន ប្រាសាទ ដាវីន តែងតែបាន Update លើបណ្ដាញសង្គមខ្លួនជាប់ជានិច្ច ហើយរាល់វីដេអូ share បន្តពី Fan Page គឺនាងតែងតែត្រូវបានអ្នកគាំទ្រស្រែកហៅពីចម្ងាយថា «Cambodia Cambodia» ហើយអ្នកគាំទ្រតែងតែសរសើរនាងថាស្រស់ស្អាតគ្រប់ពេលតែម្ដង៕



































Account
Security
Favourite Content