បងប្រុសរបស់តារាស្រី ឌី សូនិត្តា បានវិលត្រឡប់មកជួបជុំគ្រួសារវិញហើយ

ទី​បំផុត តារា​សម្ដែង ឌី សូនិត្តា បាន​ជួប​មុខ​បង​ប្រុស​បង្កើត​ដែល​អ្នក​នាង​ទន្ទឹង​មើល​ផ្លូវ​អស់​ពេល​ច្រើន​ថ្ងៃ ខណៈ​ដែល​ទាហាន​ជួរ​មុខច្រើន​នាក់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មក​ផ្ទះ​ ដើម្បី​បាន​ជួបជុំ​គ្រួសារ​សាច់​ញាតិ​ក្រោយ​សង្គ្រាម​ឈ្លាន​ពាន​ទឹក​ដី​របស់​កង​ទ័ព​ថៃ​ បាន​ស្ងប់​ស្ងាត់។

កាល​ពី​រាត្រី​ថ្ងៃ ៥ មករា ឆ្នាំ ២០២៦ តារា​សម្ដែង ឌី សូនិត្តា បាន​ជួប​ជុំ​បង​ប្រុស​បង្កើត​ដែល​ជា​ទាហាន​ជួរ​មុខ ក្រោយ​បំពេញ​ភារៈ​ក្នុង​ការ​ការ​ពារ​បូរណភាព​ទឹក​ដី​អស់​ពេល​ជិត ១ ខែ​មក​នេះ។ សង្គ្រាម​ឈ្លាន​ពាន​ទឹក​ដី​ដែល​បង្ក​ឡើង​ដោយ​កង​ទ័ព​សៀម​បាន​ស្ងប់ស្ងាត់ ទាហាន​ជួរ​មុខ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ផ្លាស់​ប្ដូរ​វេនគ្នា​ក្នុង​ការ​ត្រឡប់​ទៅ​ជួបជុំ​បងប្អូន​សាច់​ញាតិ ក្នុង​នោះ​ដែរ បង​ប្រុស​អ្នក​នាង ឌី សូនិត្តា ក៏​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​មក​ផ្ទះ​ដូច​គ្នា។

គ្រាន់​បាន​ឃើញ​បង​ប្រុស ម្ចាស់​សំអាង​ការ Dy Sonita Wedding Planner រូប​នេះ​បាន​រត់​ស្ទុះ​ទៅ​ឱប​ដោយ​ក្ដី​រំភើប ជាមួយទឹក​ភ្នែក​ច្រើន​តំណក់​ដែលបាន​រមៀល​ស្រក់​ស្របពេល​បាន​ឃើញ​មនុស្ស​ជា​ទី​ស្រលាញ់​បាន​វិល​មក​ផ្ទះ​វិញ។

បង​ប្រុស​របស់​អ្នក​នាង ឌី សូនិត្តា បាន​ចាកចេញ​ទៅ​កាន់​សមរភូមិប្រយុទ្ធក្នុងពេល​ដែល​សង្គ្រាម​ឈ្លាន​ពាន​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ក្ដៅ​គគុក ហើយការ​វិល​ត្រឡប់​មក​ជួបជុំ​គ្រួសារ​របស់​បង​ប្រុស​អ្នក​នាង ឌី សូនិត្តា នា​ពេល​នេះ​គឺ​បាន​តែ ២ ទៅ ៣ ថ្ងៃ​ប៉ុណ្ណោះ​ព្រោះ​លោក​ត្រូវ​បន្ត​ឈរ​ជើង​ការ​ពារ​ទឹកដីពី​ការ​លួច​ឆ្មក់​របស់​សត្រូវ​ឈ្លានពាន៕

ទស្សនា វីដេអូ ៖ https://www.facebook.com/reel/722238603965368

រូបភាព ៖ Dy Sonita



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ



Leave a Reply

Your email address will not be published.Required fields are marked *