សិល្បករច្រើនរូប រំលឹកខួប១ឆ្នាំនៃការចាកចេញរបស់ Ruth Ko គ្មានថ្ងៃជួបគ្នាម្ដងទៀត

ពេលវេលា​ពិតជាលឿន​ណាស់ ថ្ងៃនេះ​គឺជា​ខួប ​១ ឆ្នាំ​នៃ​ការ​ចាកចេញ​របស់​តារា​ចម្រៀង RuthKo ធ្វើឲ្យ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង​ហ៊ីបហប និង​មហាជន​មាន​ការ​សោកស្ដាយ​ខ្លាំង​មិន​អាច​បរិយាយ​អស់​ឡើយ ពិសេសគ្រួសារលោកផ្ទាល់​បេះដូងប្រះស្រាំ ​ខ្ទេចខ្ទាំ​រាប់​រយ​បំណែក ព្រោះបាត់បង់​មនុស្សជាទីស្រលាញ់។ ម្ចាស់​បទ “បង​មក​ពី​លិច​” ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ កាលពី​ម៉ោង១៖៤០ នាទី​យប់ ឈានចូលថ្ងៃទី៦ ខែ​មករា​ ឆ្នាំ ២០២៥។

ការ​ចាកចេញ​របស់ Ruth Ko មិន​អាច​ធ្វើឲ្យ​មិត្តភ័ក្តិ និង​អ្នក​រួម​អាជីព​ជាច្រើន​ទទួល​យក​មិន​បាន​ឡើយ។ នៅ​ថ្ងៃ ៦ ខែ​មករា ឆ្នាំ ២០២៦ នេះ​អ្នក​សិល្បៈ​ជាច្រើន បាន​ដង្ហោយ​ហៅ Ruth Ko ឡើង​វិញ ដោយ​ក្ដី​នឹករលឹក និង​ចងចាំ​មិន​ភ្លេច​ពី​បុរស​រូប​សង្ហា និង​មាន​ភាព​វិជ្ជមាន​រូប​នោះ​បាន​ឡើយ។

ចំណែក​ផលិតកម្ម ក្លាបយ៉ាហ៊ែន ដែល​ជា​ទ្រនំ​របស់ David Rithyruth ក៏​បាន​បង្ហោះ​សារ​ព្រម​ជាមួយ​រូបភាព​លោក​ភ្ជាប់​ដោយ​ក្ដី​អាឡោះអាល័យ​ថា “មួយ​ឆ្នាំ​បាន​កន្លងផុតទៅហើយ ចាប់តាំង​ពី​អ្នក​ចាកចេញ​ពី​ពិភពលោក​នេះ ប៉ុន្តែ​វិញ្ញាណ​របស់​អ្នក សំឡេង​របស់អ្នក និង​សេចក្តី​ស្រលាញ់​របស់​អ្នក​នៅ​ជាមួយ​យើង។ បងប្អូន​យើង​ចងចាំ​ជា​រៀងរហូត​”។

ក្នុង​នោះ Mariam ដែល​ជា​ភរិយា​តារា​រ៉េប Vitou ហើយ​ក៏​ជា​មនុស្ស​ជិតស្និទ្ធ​ជាមួយ Ruth Ko បាន​បង្ហោះ status សួរ​រក​តារា​ប្រុស​រូប​នោះ​ដែរ ហើយ​ក្នុង​សំណេរ​ខ្លី Mariam បញ្ជាក់​យ៉ាង​ច្បាស់​ថា គ្រប់គ្នា​នឹករលឹក​​តារា​រ៉េប​កូន​កាត់​បារាំង​រូប​នោះ​ខ្លាំង​ណាស់។

ដើម​ឆ្នាំ ២០២៥ ក្នុង​វិស័យ​សិល្បៈ​ពោរពេញ​ដោយ​ការ​ឈឺ​ចុកចាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ឆក់​យក​តារា​ប្រុស​ដែល​មាន​ទាំង​ព្រម​មិន​ថា​សមត្ថភាព រូប​សម្បត្តិ គុណសម្បត្តិ និង​ចរិយា​សម្បត្តិ RuthKo បាន​ធ្វើឲ្យ​មហាជន​សឹងតែ​ទូទាំង​ប្រទេស សោកសង្រេង។ នា​រាត្រី​ថ្ងៃ ៥ ​ឆៀង​ចូល​ថ្ងៃ ៦ ខែ​មករា ឆ្នាំ ២០២៥ កន្លង​ទៅ ដំណឹង​ដ៏​សោកសៅ​នៃ​ការ​ចាកចេញ​គ្មាន​ថ្ងៃ​ត្រឡប់​របស់ RuthKo ធ្វើឲ្យ​បណ្ដាញ​សង្គម​នៅ​ខ្មែរ ប្រែ​ជា​ក្រៀមក្រំ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត



Leave a Reply

Your email address will not be published.Required fields are marked *