តារាសម្ដែងកូរ៉េល្បី ២ រូប អភ័ព្វត្រូវឪពុកបង្កើតបោះបង់ចោលតាំងពីនៅវ័យក្មេងៗ

មិនមែនមនុស្សទាំងអស់សុទ្ធតែធំធាត់ឡើងក្នុងគ្រួសារកក់ក្ដៅ និងមានឳពុកម្ដាយមើលថែរក្សាឡើយ។ អ្នកខ្លះជួបរឿងមិនល្អ ត្រូវបាត់បង់ឳពុក ឬម្ដាយតាំងពីនៅវ័យក្មេង។ ជាក់ស្ដែង តារាសម្ដែងកូរ៉េល្បីប្រចាំប្រទេស ២ រូប ត្រូវបានឳពុកបង្កើតរបស់ខ្លួន បោះបង់ចោលតាំងពី​តូច ខណៈតស៊ូពុះពារជាច្រើនឆ្នាំទើបមានឈ្មោះសំឡេងក្នុងពិភពសិល្បៈ ក្លាយជាតារាត្រូវបានគេស្រឡាញ់គោរពចូលចិត្ដ។

១.Kim SooHyun

Kim SooHyun ត្រូវបានគេចាត់ទុកជាតារាសម្ដែងប្រុសដែលមានភាពលេចធ្លោម្នាក់ក្នុងវិស័យសិល្បៈកូរ៉េ។ ភាពប៉ិនប្រសប់ក្នុងការសម្ដែង ធ្វើឲ្យលោកតែងត្រូវមហាជនជាច្រើនសរសើរមិនដាច់ពីមាត់។ ការខិតខំប្រឹងប្រែងរបស់លោក ធ្វើឲ្យលោកទទួលបានជោគជ័យផ្ទួនៗ និងក្លាយជាតារាសម្ដែងមានតម្លៃខ្លួនថ្លៃបំផុតម្នាក់ ក្នុងប្រទេសកូរ៉ខាងត្បូងនា​ពេល​នេះ។ ប្រជាប្រិយភាពតារា​វ័យ ៣៦ ឆ្នាំ​រូបនេះ កាន់តែកើនឡើងមួយកម្រិតទៀត ក្រោយបង្ហាញខ្លួនក្នុងរឿងភាគល្បី Queen Of Tears។ នៅពីក្រោយភាពជោគជ័យ SooHyun បានឆ្លងកាត់រឿងជាច្រើន និងមានម្ដាយរបស់លោកជាអ្នកគាំទ្រជំរុញទឹកចិត្ដ។ តារាប្រុស Kim SooHyun មិនមែនជាកូនអ្នកស្ដុកស្ដម្ភឡើយ ឳពុករបស់លោកគឺ Kim ChungHoon ជាតារាចម្រៀងម្នាក់ក្នុងប្រទេស។ ឳពុក និងម្ដាយរបស់លោកបានលែងលះគ្នា តាំងពីលោកនៅវ័យក្មេង។

ក្រោយឳពុកម្ដាយ​លែងលះគ្នា លោកបានរស់នៅជាមួយម្ដាយកម្សត់កម្រ តស៊ូជាមួយម្ដាយអស់រយៈពេល ២០ ឆ្នាំ ស្របពេលដែលឳពុក​លោកបានចុះចេញពីផ្ទះទៅបង្កើតគ្រួសារថ្មី និងមានកូនស្រីម្នាក់ឈ្មោះ Kim JooNa។ ឳពុករបស់លោកជាបុគ្គលមិនដែលខ្វាយខ្វល់ពីសុខទុក្ខរបស់កូនប្រុស ស្រាប់តែលើកឡើងថា កូនប្រុស​ជាមូលហេតុធ្វើឲ្យលោកមានការតស៊ូ នៅពេលដែលតារាប្រុស Kim SooHyun ​មានឈ្មោះល្បីល្បាញក្លាយជាតារាជួរមុខម្នាក់ក្នុងប្រទេស។

ក្រឡេកមកមើលប្អូនស្រីម្ដាយខុសគ្នាតួប្រុសរឿង «សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ» បានលើកឡើងថា ខ្លួនមានទំនាក់ស្អិតល្មួតជាមួយបងប្រុសខ្លាំង អំឡុងពេលចូលរួមកម្មវីធីប្រកួត Produce 101 តែជាក់ស្ដែងអ្នកទាំង ២ មិនមានទំនាក់ទំនងជិតស្និទ្ធដូចការលើកឡើង Kim JooNa នោះឡើយ។ ការលើកឡើងរបស់ឳពុក និងប្អូនស្រី Kim SooHyun បានធ្វើឲ្យរូបលោកទទួលបានការរិះគន់យ៉ាងខ្លាំង ដោយត្រូវបានគេចង្អុលថា ជាមនុស្សគ្មានចិត្ត មិនទទួលស្គាល់ឳពុក និងប្អូនស្រី។ ជាមួយគ្នាដែរ តារាប្រុស Kim SooHyun ធ្លាប់បានចេញមុខ លើកឡើងថា រឿងដែលកន្លងហួសគឺលោកមិនចង់រំឮកពីវាទៀតឡើយ ដោយសារលោកមិនចង់ឲ្យម្ដាយរបស់លោកមិនសប្បាយចិត្ដ។

២.Song HyeKyo

តារាស្រី Song HyeKyo ត្រូវបានគេចាត់ទុកជាតារាស្រីកូរ៉េម្នាក់ដែលទទួលបានភាពជោគជ័យខ្លាំងនាពេលបច្ចុប្បន្ន។ ក្រោយបង្ហាញមុខក្នុងរឿងភាគ  “The Glory” នាងកាន់តែទទួលបានឈ្មោះល្បីល្បាញខ្លាំង និងឈ្នះពានរង្វាន់ជាច្រើនហូរហែ។ តារា​ស្រី​សាច់​ចាំ​មិន​ព្រម​ចាស់​តាម​អាយុ ត្រូវបានមហាជនជាច្រើនលើកឡើងថា ជាខ្ញីដែលកាន់តែចាស់កាន់តែហឹរ។

Song HyeKyo នាងក៏ជាក្មេងម្នាក់ដែលធំធាត់ឡើងក្នុងគ្រួសារ​មិនពេញលេញម្នាក់ដែរ ឳពុកម្ដាយរបស់នាងបានលែងលះគ្នា ក្រោយរៀបការបាន ៩ ឆ្នាំ។ បន្ទាប់ពីឳពុកម្ដាយលែងលះ​តួឯក​ស្រី​រឿង «បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍» បានរស់នៅជាមួយម្ដាយ និងមានការជ្រោមជ្រែងផ្នែកហិរញ្ញវត្ថុពីជីតាបង្កើតរបស់នាង។ ការបែកបាក់របស់ ឳពុកម្ដាយតារាស្រី​រូបនេះ ត្រូវបានគេសង្ស័យថា មកពីបញ្ហាហិរញ្ញវត្ថុ និងការរស់នៅមិនចុះសម្រុងគ្នា។

បន្ទាប់ពី Song HyeKyo មានឈ្មោះល្បីល្បាញ ឳពុកបង្កើតរបស់នាង ក៏បាននិយាយក្នុងបទសម្ភាសន៍ ព្រមទាំងលើកឡើងថាខ្លួនមានការស្ដាយក្រោយខ្លាំង ដែលអវត្ដមានពីក្នុងជីវិតរបស់នាង និងមិនបានឃើញនាងធំធាត់។ លោកថែមទាំងលើកឡើង ការស្ដាយក្រោយធ្វើឲ្យលោកមិនហ៊ានមើលរឿងដែលនាងសម្ដែងឡើយ ជាពិសេសលោកមានអារម្មណ៍ចង់យំនៅពេលដែលឃើញនាង។ ការលើកឡើងរបស់លោកក៏បានធ្វើឲ្យមហាជនជាច្រើនរិះគន់ និងបញ្ចេញមតិថា លោកនិយាយបែបនេះ ដោយសារតែឃើញកូនស្រីមានភាពល្បីល្បាញប៉ុណ្ណោះ។ ការរស់នៅដោយគ្មានឳពុកមើលថែទាំធ្វើឲ្យ Song HyeKyo ធំធាត់ឡើងក្លាយជានារីរឹងមាំម្នាក់ និងអាចតស៊ូពុះពាររហូតក្លាយជាតារាស្រីមានឈ្មោះល្បីលំដាប់ប្រទេស៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ