ព្រះនាង ជេនណា ក្លាយជា BA ធំ របស់ប្រេន ម៉ែរួយ ព្រមជាមួយតារាៗជាង១០ រូបផ្សេងទៀត

កាលពី​ថ្ងៃ​សៅរ៍​ទី ៨ ខែ​មិថុនា កន្លង​ទៅ​អ្នក​ជំនួញ​អនឡាញ​ដ៏​ល្បី​ឈ្មោះ​បោះ​សំឡេង ម៉ែរួយ បាន​ប្រកាស​ទូត​សុឆន្ទៈ​ឲ្យ​ផលិតផល​ជាច្រើន​របស់​ខ្លួន ក្រោយ​ជោគជ័យ​ជិត ១០ ឆ្នាំ​មកនេះ។ ក្នុង​កម្មវិធី​ដ៏​ធំ​ដែល​ប្រារព្ធ​ឡើង​នៅ​ផ្សារ​ Aeon 2 នោះ មាន​អ្នក​គាំទ្រ​ច្រើន​ខ្លាំង រហូត​ដល់​ជា់​ទី​២ ៣ នៃ​ផ្សារ​ ទំនើប។

វត្តមាន​ព្រះនាង នរោត្តម ជេនណា ដែល​ជា BA ធំ​របស់​ប្រេន ម៉ែរួយ ញ៉ាំង​ឲ្យ​កម្មវិធី​រឹតតែ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង ព្រោះ​អ្នក​ដែល​បាន​ចូលរួម និង​ឆ្លងកាត់​​កន្លែង​ប្រារព្ធ​កម្មវិធី​កុង​ត្រា​​ទូត​សុឆន្ទៈ​សុទ្ធតែ​ភ្ញាក់ផ្អើលជាមួយ​សម្រស់ ព្រម​ជាមួយ​​អ្នក​តំណាង​ជាង ១០ នាក់​ផ្សេង​ទៀត ដែល​​ជា​បុគ្គល​មាន​ឈ្មោះ​បោះ​សំឡេង​លើ​បណ្ដាញ​សង្គម​ទាំង​ហ្វេសប៊ុក និង តិកតុក។

ព្រះនាង នរោត្តម ជេនណា ដែល​ជា​​សែ​រាជវង្ស​​កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​មហាជន​បាន​អះអាង​ថា ការ​ទទួល​ធ្វើ​ជា​អ្នក​តំណាង​​ផលិតផល​របស់​ក្រុមហ៊ុន ម៉ែរួយ ព្រោះ​​​បាន​សាកល្បង​ប្រើប្រាស់​ផ្ទាល់ និង​ទទួល​បាន​ផល​ល្អ​ពិត​ៗ។ មួយ​វិញ​ទៀត​ព្រះនាង ក៏​បាន​កោតសរសើរ​ ម៉ែរួយ ថា​ជា​មនុស្ស​ស្រី​មាន​ចិត្ត​ល្អ​ ចេះ​ជួយ​សុខទុក្ខ​អ្នក​ដទៃ និង​ជា​មនុស្ស​ស្រី​មាន​ចំណេះដឹង ជួយ​បង្ហាត់បង្ហាញ​ផ្លូវ សម្រាប់​បុគ្គល​ទន់ខ្សោយ​ដទៃ​ទៀត​ផង។ ព្រះនាងតូច ជេនណា ទ្រង់​គឺជា​អ្នក​តំណាង​​សាប៊ូ​កក់​សក់​ឲ្យ​ប្រេន​របស់ ម៉ែរួយ ដែល​ ជា​ផលិតផល​ថ្មី។

ចំណែក​ម្ចាស់ប្រេន​ដែល​មាន​ឈ្មោះ​ពិត ស្រី ណារួម ហៅ ម៉ែរួយ បាន​លើកឡើង​ថាជាង ៧ ឆ្នាំ​មក​នេះ លោកស្រី​បាន​ខិតខំ​ផ្សព្វផ្សាយ និង​ធ្វើ​ទីផ្សារ​តែ​ម្នាក់ឯង ទទួល​បាន​ជោគជ័យ ហើយ​ពេលនេះ​ជា​លើក​ដំបូង​ដែល​ធ្វើ​ពិធី​បង្ហាញ​ BA ព្រោះ​ដល់​ពេល​ឲ្យ​អ្នក​តំណាង​​មក​ជួយ​ផ្សព្វផ្សាយ​ផលិតផល​បន្ថែម​ទៀត។ លោក​ជំទាវ​ឧកញ៉ា​ដែល​ល្បីល្បាញ​ផ្នែក​អនឡាញ​បាន​បញ្ជាក់​ច្បាស់​ៗ​ពី​ការ​នាំចូល​មក​ឲ្យ​អតិថិជន​ប្រើ​ថា បើ​ផលិតផល​នោះ​មិន​សាក មិន​ប្រើ ឬ​ប្រើ​មិន​ត្រូវ ក៏​លោក​ជំទាវ​ឧកញ៉ា​មិន​លក់​ឲ្យ​អ្នក​គាំទ្រ​ដែរ។ អ្នក​ជំនួញ​អនឡាញ​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា កន្លង​មក​លោក​ស្រី​មិន​ធ្លាប់​ធ្វើ​កម្មវិធី​ដ៏​ធំ​បែបនេះ​ឡើយ ត្រឹម​ការ​ជួបជុំ​តំណាង​ចែកចាយ​ប្រចាំ​ឆ្នាំ​ប៉ុណ្ណោះ តែ​លើក​នេះ​កុងត្រា BA ជាង ១០ នាក់ ហើយ​ព្រះនាង ជេនណា គឺជា brand Ambassador ធំ​។

សម្រាប់​កម្មវិធី​ចុះ​កុង​ត្រា BA ជាង ១០ រូប​មាន​កម្មវិធី​សម្ដែង​ពិសេស​របស់​ក្រុម​បងប្អូន​ភេទ​ទី ៣ ព្រម​ទាំង​របាំ​អប្សរា​ថែម​ទៀត។ ក្រៅ​ពី​ព្រះ​នាង​តូច ជេនណា នាដការី​ដ៏​ល្បី​លំដាប់​ប្រទេស សុខគា គឹមលាង ហៅ Kon Ant, តារា​សម្ដែង​សាច់​ចាំ លី ម៉ារីណា, តារា​កំប្លែង ស្រីអ៊ីត ព្រមជាមួយ​កូន​ស្រី ណាន ណាន, តារា​តិកតុក សុខ លីន,សារ៉ា, ផាត់ តាភូ ,អោម វិច្ឆិកា, Fa Fa និង ប៉ែន ចាន់សិទ្ធ។

បន្ថែម​ពី​នោះ​ក៏​មាន​ការ​ដើរម៉ូដ​បង្ហាញ​ផលិតផល​របស់​ក្រុមហ៊ុន រួយ Infinity រាប់​សិប​មុខ ដែល​សុទ្ធសឹងតែ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​អតិថិជន​រួច​មក​ហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត



Leave a Reply

Your email address will not be published.Required fields are marked *